អាហារ
បន្លែ5ប្រភេទ ខ្លាំងខាងស្រូបខ្លាញ់ ស្រូបស្ករ ការពារស្ទះសរសៃឈាមបេះដូង និងមហារីក
Thida Pet
July 17 2023
8.3 K views

ជាការពិតណាស់ របបអាហារដែលមានសុខភាពល្អគឺក្រុមអាហារដែលសម្បូរជាតិសរសៃព្រោះអាហារប្រភេទនេះគ្មានជាតិខ្លាញ់ មិនបង្កជាផលប៉ះពាល់ដល់សុខភាពរបស់អ្នក។ របបអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើគឺអាចបន្ថយសម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ការពារជំងឺមហារីកប្រភេទមួយចំនួន បន្ថយហានិភ័យនៃបញ្ហាភ្នែក និងប្រព័ន្ធរំលាយអាហារ។

គ្រប់គ្នាដឹងស្រាប់ហើយថា អាហារគឺជាអាវុធមុខ២ របបអាហារដែលញុំាគឺសំខាន់ខ្លាំងណាស់ បើអ្នកញុំាអ្វីបាននិង បើអ្នកញុំាក្រុមអាហារដែលសម្បូរជាតិខ្លាញ់ ដូចជាសាច់ជាដើមគឺបណ្ដាលឱ្យអ្នកធាត់លើសទម្ងន់ ប្រឈមជំងឺបេះដូងលើសឈាម រួមទាំងជំងឺផ្សេងៗជាច្រើនទៀត។ តែប្រសិនណាអ្នកចេះគ្រប់គ្រងរបបអាហារត្រឹមត្រូវ ញុំាអាហារសម្បូរជាតិសរសៃ នឹងនាំឱ្យអ្នកមានសុខភាពល្អ មិនងាយប្រឈមជំងឺ ជាពិសេសជួយដល់ប្រព័ន្ធរំលាយអាហារល្អ។

ក្នុងថ្ងៃនេះផងដែរក្រុមអាហារចាបបៃតង សូមលើកយកអត្ថប្រយោជន៍ជួយសុខភាពចេញពីបន្លែ៥មុខ ស្វាយ២ស៣ ដែលមានប្រយោជន៍ជួយដល់សុខភាពខ្លាំងបំផុត មានដូចជាជំនួយប្រព័ន្ធរំលាយអាហារ ស្រូបស្ករលើស និងប្រឆាំងមហារីក។

១.ត្រាប់វែង៖ ផ្លែត្រប់មានអត្ថប្រយោជន៍ជួយការពារនិងកាត់បន្ថយជំងឺមហារីកលើរាងកាយបានច្រើនប្រភេទខ្លាំង ដូចជា​ជំងឺមហារីកមាត់ស្បូន មហារីកសុដន់មហារីក មហារីកលំពែង មហារីកប្លោកនោម ក្រពះជាដើម ។​ អត្ថប្រយោជន៍ផ្សេងទៀត គឺផ្លែត្រប់សម្បូរដោយជាតិសរសៃច្រើន ដែលមានប្រយោជន៍ជួយរាងកាយគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារការប្រឈមជាជំងឺទឹកនោមផ្អែម លើសឈាមជា​ដើម។

២.ខាត់ណាពណ៌ស្វាយ៖បើប្រៀបធៀបជាមួយខាត់ណាពណ៌ស និងពណ៌ខៀវ ខាត់ណាពណ៌ស្វាយគឺមានផ្ទុកសារធាតុជំនួយដល់សុខភាពច្រើនជាង។ ដូច្នេះប្រសិនជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកចូលចិត្តញ៉ាំខាត់ណាស ឬខាត់ណាខៀវ គួរផ្លាស់ប្តូរមកញ៉ាំខាត់ណាពណ៌ស្វាយវិញម្តង គឺវាជួយកាត់ជាតិស្ករដែលលើសនៅក្នុងឈាម ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្អែម ញ៉ាំសាច់ច្រើនជាប្រចាំ។ ខាត់ណាពណ៌ស្វាយ អ្នកអាចយកវាទៅចម្អឹនជាម្ហូបគ្រប់មុខបានដូចខាត់ណាសនិងខាត់ណាខៀវដែរ។

៣.ខ្ទឹមស៖ ផ្អែកតាមការលើកឡើងពីប្រភព medicalnewstoday បានឱ្យដឹងថាខ្ទឹមស ត្រូវបានគេប្រើប្រាស់យ៉ាងទូលាយ ក្នុងលក្ខខ័ណ្ឌពាក់ព័ន្ធនឹងប្រព័ន្ធឈាម បេះដូង ជំងឺក្រិនសរសៃឈាម លើសសម្ពាធឈាម និងកូលេស្តេរ៉ុលខ្ពស និងជំងឺមហារីកមួយចំនួនផងដែរ។ តាមការសិក្សាកាលពី៧ឆ្នាំមុនរបស់មជ្ឈមណ្ឌលបង្ការជំងឺរបស់ចិន គេបានរកឃើញថាមនុស្សពេញវ័យដែលទទួលទានខ្ទឹមស ហោចណាស់២ដងក្នុង១សប្ដាហ៍ ថយចុះនូវហានិភ័យវិវត្តជំងឺមហារីកសួត៤៤%។

៤.ផ្សិតស៖ មានផ្ទុក ដោយ វីតាមីនB ដែលមានផ្ទុកនៅក្នុងផ្សិត ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាមក្រហម ការរំលាយអាហារធ្វើឱ្យកោសិកាងាយស្រូបយកប្រូតេអ៊ីន ជំរុញមុខងារសរសៃប្រសាទ ធ្វើឱ្យមានតុល្យភាពរាងកាយ ទប់ស្កាត់បញ្ហាធ្លាក់ទឹកចិត្ត និងជំងឺវង្វេងបានល្អផងដែរ។

៥.ស្លឹកខ្ទឹមស៖ ស្លឹកខ្ទឹម​ស វាស្រដៀងនឹងខ្ទឹមបារាំងនិងស្លឹកខ្ទឹមធម្មតារបស់យើងដូចគ្នា ក៏ប៉ុន្តែរសជាតិផ្អែមជាង។ ហើយសស្លឹកខ្ទឹមសនេះមានផ្ទុកដោយលក្ខណៈសម្បត្តិ ប្រយុទ្ធប្រឆាំងនឹងការរលាកក្នុងរាងកាយព្រោះវាសម្បូរដោយ និងសារធាតុអុកស៊ីតកម្ម៕

អត្ថបទដោយ៖ petthida

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia