អាហារ
ញ៉ាំអាហារឡើងគីឡូគ្មានឈប់ អ្នកមកញ៉ាំបន្លែ ៥មុខ ដុតខ្លាញ់ក្នុងខ្លួនឱ្យស្រក
Tror Sopheap
November 22 2023
1.9 K views

តើអ្នកដឹងទេថា បន្លែជួយដុតបំផ្លាញជាតិខ្លាញ់បានល្អណាស់ វាមានមានកាឡូរីតិច និងមានជាតិសរសៃខ្ពស់។ លើសពីនេះទៀត បន្លែជួយបង្កើនបរិមាណថាមពលក្នុងរាងកាយរបស់អ្នកបានយូរ។ អ្នកត្រូវតែរៀបចំផែនការរបបអាហារដែលមានសុខភាពល្អ និងសម្រកគីឡួដោយបន្លែ ៥មុខ៖

 ១. ស្ពៃខ្មៅ និងបន្លែស្លឹក៖ ស្ពៃខ្មៅ និងបន្លែស្លឹកផ្សេងៗទៀត ដូចជា សាឡាត់ ខាត់ណា ពេញនិយមបំផុតចំពោះអ្នកធាត់ជួយដុតបំផ្លាញជាតិខ្លាញ់ក្បាលពោះ។ ព្រោះវាមានម៉ាញ៉េស្យូម និងវីតាមីន E ដែលជួយសម្រួលដល់ការរំលាយអាហារ និងការពារប្រព័ន្ធភាពស៊ាំដោយសារបន្លែទាំងនេះមានកាឡូរីទាប និងកាបូអ៊ីដ្រាត អ្នកអាចស្រកទម្ងន់បានយ៉ាងងាយស្រួល។ ការស្ពៃខ្មៅដែលឆ្អិនទៅក្នុងរបបអាហារនឹងមានប្រយោជន៍ក្នុងការដុតបំផ្លាញជាតិខ្លាញ់យ៉ាងឆាប់រហ័សបំផុត។ នេះយោងតាមគេហទំព័រ Godigit ។

២. ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាសម្បូរទៅដោយជាតិសរសៃ មានវីតាមីន B និងមានផ្ទុកសារធាតុ phytochemicals ដែលការពាររាងកាយពីជំងឺមហារីក និងជួយសម្រួលដុតបំផ្លាញជាតិខ្លាញ់ឱ្យគីឡូ។ លើសពីនេះទៀត ផ្កាខាត់ណាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម sulforaphane ដែលកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ។

៣. ផ្សិត៖ ផ្សិតមានកាឡូរីទាប ដែលល្អឥតខ្ចោះសម្រាប់តម្រូវការសម្រកទម្ងន់។ យោងតាមរយៈប្រភព18chestnuts-com បាននិយាយថា ក្នុងបន្លែផ្សិត សម្បូរដោយប្រភពដ៏ល្អនៃសារធាតុរ៉ែដូចជា ស័ង្កសី ទង់ដែង និងជាតិដែក សារធាតុទាំងនេះគឺ រាងកាយត្រូវការបំផុតដើម្បីដុតជាតិខ្លាញ់បានលឿន។ ហើយផ្សិតជាអាហារដែលមានជាតិស្ករទាប នៅក្នុងផ្សិតមានសារធាតុប្រឆាំងអុកស៊ីតកម្មគឺ flavonoids ត្រូវបានគេជឿថាអាចប្រយុទ្ធប្រឆាំង និងកាត់បន្ថយការរលាកក្នុងរាងកាយ។

៤. ការ៉ុត៖ ការ៉ុតមើលទៅគួរឱ្យចង់ញ៉ាំនៅគ្រប់មុខម្ហូបតែម្តង។ នេះជាបន្លែមានផ្ទុកទៅដោយវីតាមីន A និង beta carotene ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងមានកាឡូរីទាប វាល្អសម្រាប់អ្នកក្នុងការបញ្ចុះគីឡូ។  អ្នកអាចញ៉ាំការ៉ុតឆៅ ព្រោះវាមានរសជាតិផ្អែម ឬលាយវាចូលទៅក្នុងទឹកក្រឡុកក៏បានដែរ។ មនុស្សជាច្រើនចូលចិត្តការ៉ុត ហើយបន្ថែមវាទៅក្នុងចានសាច់ផងដែរ។ អ្នកអាចហូបការរ៉ុតលេងជាអាហារសម្រន់ក៏បានដែរ។

៥. ផ្លែម្រះ៖ ផ្លែម្រះជាបន្លែដែលមានរសជាតិល្វីងបន្ដិចក៏ពិតមែន យោងតាមវេបសាយ Medlife.Com បានប្រាប់ថាសារធាតុល្វីងនៅក្នុងផ្លែម្រះគឺអាចជួយសម្រកគីឡូអ្នកបាន ពីព្រោះវាមានផ្ទុកជាតិខ្លាញ់កាបូអ៊ីដ្រាត និងកាឡូរីទាបដែលធ្វើឱ្យរាងកាយអ្នកមិនងាយស្រូបយកជាតិខ្លាញ់ដែលធ្វើឱ្យឡើងគីឡូឡើយ។ បន្ថែមពីនេះ វាមានផ្ទុកជាតិទឹករហូតដល់ទៅ៨៥%៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3035

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
4 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia