របបអាហារល្អ លំហាត់ប្រាណត្រឹមត្រូវ កាត់បន្ថយអារម្មណ៍ស្រ្តេសតានតឹងគឺអាចជួយឱ្យសុខភាពផ្លូវភេទរបស់អ្នកល្អ រួមទាំងសុខភាពផ្សេងៗផ្សេងៗទៀត។ ព្រោះបើអ្នកមានសុខភាពលផ្លូវភេទមិនល្អ វាអាចបង្ហាញថា សុខភាពផ្នែកផ្សេងៗរបស់អ្នកកំពុងតែមានបញ្ហា ដូច្នេះបើកំពុងខ្សោយផ្លូវភេទកុំគិតថាជារឿងធម្មតាមិនប៉ះពាល់សុខភាពឱ្យសោះ។
ជាមួយគ្នានេះដែរតើមានដៃគូណាខ្លះកំពុងតែមានវិបត្តិរួមភេទមិនបានយូរ រួមភេទមិនដល់ចំណុចកំពូល ឬក៏គ្មានអារម្មណ៍រួមភេទ? ក្នុងថ្ងៃនេះផងដែរ ក្រុកការងារចាបបៃតង និងលើកភេសជ្ជៈ៥មុខ ជំនួយអារម្មណ៍ជំនួយកម្លាំងរួមភេទ។ ដៃគូអាចផឹក១ណាក៏បានក្នុងចំណោម៥មុខនេះមុនរួមភេទ ជួយប៉ូវកម្លាំង រួមភេទខ្លាំង ឆាប់ដល់កំពូលមិនងាយចេញទឹកលឿន។
ភេសជ្ជៈទាំង៥នោះមានដូចខាងក្រោមនេះ៖
១.ទឹកផ្លែប័រក្រឡុក៖ ជាក់ស្ដែងប្រភពដដែលក៏បានរៀបរាប់ បកស្រាយបញ្ជាក់ពីប្រសិទ្ធភាពនៃការញុំាប័រ១កែវមុនរួមភេទជំនួយដល់ការរួមភេទ ក៏ព្រោះក្នុងផ្លែនេះ មានសារធាតុម្យ៉ាងគឺ Phytonutrien ដែលអាចធ្វើជាថ្នាំសម្រើបជំនួយសុខភាពផ្លូវភេទ ជួយបង្កើនថាមពល បង្កើនអារម្មណ៍ស្រើបស្រាល។ តួយ៉ាងតាមរយៈការសិក្សាមួយនៅសហរដ្ឋអាមេរិកក៏បានរកឃើញថា ៦៣ភាគរយនៃការស្ទង់មតិធ្វើឱ្យដោយអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភ បានបញ្ជាក់ឱ្យដឹងថា នៅពេលគាត់ទទួលទាន់ប័រ១កែវ ធ្វើឱ្យជីវិតផ្លូវភេទរបស់គាត់ប្រសើរឡើង បង្កើនអារម្មណ៍ផ្លូវភេទខ្លាំងជាងមុន។
២.ទឹកផ្លែទទឹម៖ គឺមានប្រយោជន៍ខ្លាំងនណាស់ សម្រាប់សុខភាពផ្លូវភេទបុរស ផឹកទឹកផ្លែទទឹមមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកផ្សេងព្រោះទឹកទទឹមសម្បូរដោយ សារធាតុ polyphenolsនិងវិតាមីនស៊ី។
៣.ទឹកចេក៖ ផ្លែចេក មានប្រភេទអង់ស៊ីមដែលគេស្គាល់ថា Bromelain ចេកអាចជួយបង្កើនថាមពលផ្លូវភេទ និងចំណង់ផ្លូវភេទរបស់អ្នក អាចទទួលទានចេកជាប្រភេទក្រឡុកលាយជាមួយទឹកដោះគោញុំាក៏បានវាជួយឱ្យអ្នកកាន់តែមានថាមពលខ្លាំង។
៤.ទឹកឪឡឹក៖ផ្លែនេះមានសារៈសំខាន់ខ្លាំងសម្រាប់សុខភាពផ្លូវភេទរបស់បុរសស្រ្តីគ្រប់រូបវាសម្បូរដោយសារធាតុអាស៊ីតអាមីណូ ច្រើនដែលគេហៅថា citrullineដែលមានសមត្ថភាពធ្វើឱ្យសរសៃឈាមរត់ស្រួល ការពារបញ្ហាងាប់លិង្គផងដែរ។
៥.ទឹកប្រទាលកន្ទុយក្រពើ៖ ទឹកប្រទាលកន្ទុយក្រពើ អាចផលិតអរម៉ូនភេទឈ្មោលសម្រាប់បុរស។ ទន្ទឹមនឹងនេះ ទឹកប្រទាលកន្ទុយក្រពើ អាចទៅបង្កើនថាមពលផ្លូវភេទ និងចំណង់ផ្លូវភេទខ្ពស់រវាងប្ដីប្រពន្ធឱ្យកាន់តែស្និត្នស្នាលជាងមុន។
ជាចុងក្រោយភេសជ្ជៈ៥ខាងលើនេះ អ្នកអាចជ្រើសផឹក១ណាក៏បានមុនរួមភេទ១ម៉ោង គឺអាចជំនួយកម្លាំង ជំនួយអារម្មណ៍ផ្លូវភេទរបស់អ្នកឱ្យប្រសើរឡើងជាងមុន រួមភេទបានយូរ ៕
ឯកសារយោង៖ https://manmatters.com/blog/drinks-to-last-longer-in-bed