អាហារ
គ្រាប់ធញ្ញជាតិ៥មុខ ញុំាជាអាហារសម្រន់ នឹងផ្តល់នូវសារជាតិចិញ្ចឹមជួយខួរក្បាល ថែស្បែក ប្រឆាំងជំងឺ
Pheakdey Pao
October 10 2022
1.2 K views

គ្រាប់សណ្តែក អាម៉ុន វ៉ាល់ណាត់ គ្រាប់ស្វាយចន្ទី និងប្រភេទគ្រាប់ធញ្ញជាតិជាច្រើនទៀត ត្រូវបានអ្នកឯកទេសខាងផ្នែកសិក្សាស្រាវជ្រាវពីចំណីអាហាររកឃើញនូវ សារជាតិចិញ្ចឹមដ៏សម្បូរបែប ដែលមានប្រយោជន៍ក្នុងការជួយបំប៉នដល់សរីរាង្គកាយមនុស្សទាំងមូល។

តួយ៉ាង បើផ្អែកទៅតាមប្រភព Healthline បានលើកឡើងនូវប្រភេទគ្រាប់ធញ្ញជាតិចំនួន៥ប្រភេទ ដែលមានប្រយោជន៍ខ្ពស់ក្នុងការជួយថែស្បែក បំប៉នខួរក្បាល ពង្រឹងប្រព័ន្ធភាពសុំារាងកាយ ដោយគ្រាន់តែញុំាធ្វើជាអាហារសម្រន់ធម្មតា៖

១. គ្រាប់អាល់មុន៖ អាល់មុន មានផ្ទុកនូវសារធាតុវីតាមីន E ដែលជាសារធាតុរំលាយជាតិខ្លាញ់ មានមុខងារ ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីការពារកោសិកា គាំទ្រមុខងារប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការខូចខាតដោយអុកស៊ីតកម្ម។ គ្រាប់អាល់ម៉ុនមិនត្រឹមតែជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ដោយអាចកាត់បន្ថយកត្តាហានិភ័យនៃជំងឺបេះដូង ទប់ស្កាត់ការកើនឡើងកូលេស្តេរ៉ុល LDL និងបង្ការបញ្ហាខ្លាញ់ក្បាលពោះលើស និងគាំទ្រដល់ការលូតលាស់នៃបាក់តេរីល្អក្នុងពោះវៀន ដែលមានប្រយោជន៍ក្នុងការជួយរំលាយអាហារ។

២. គ្រាប់ជី៖ គ្រាប់ជីត្រាំរួចលាយជាមួយនឹងទឹកដោះគោស្រស់មួយកែវផឹកជារៀងរាល់ព្រឹក និងយប់ មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយសម្រួលដល់សុខភាពក្រពះពោះវៀនឱ្យមានដំណើរការល្អ បាត់បន្ថយការឃ្លាន និងជួយសម្រួលដល់ការបន្ទោរបង់ឱ្យបានទៀតទាត់។ ទន្ទឹមនឹងនេះទៀតសោត ទឹកដោះគោជាមួយគ្រាប់ជី ក៏មានប្រយោជន៍ក្នុងការជួយជំរុញកោសិកាស្បែកឱ្យមានសុខភាពល្អ ពន្យាភាពចាស់ កាត់បន្ថយស្នាមជ្រីញជ្រួញផងដែរ។

៣. គ្រាប់វ៉ាល់ណាត់៖ វ៉ាល់ណាត់ សម្បូរទៅដោយសារធាតិទង់ដែង ដែលជាសារធាតុរ៉ែរាងកាយត្រូវការ ដើម្បីផលិតអង់ស៊ីមពាក់ព័ន្ធនឹងការផលិតថាមពល និងការសំយោគសារធាតុបញ្ជូនសរសៃប្រសាទ។ ទង់ដែង​ ក៏​ជួយ​ដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ការ​អភិវឌ្ឍ​សរសៃឈាម ធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង កាត់បន្ថយកត្តាហានិភ័យនៃជំងឺវង្វេង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។

៤. គ្រាប់សណ្តែក៖ សណ្តែក មានផ្ទុកទៅដោយវីតាមីន ជាតិរ៉ែដូចជាម៉ាញ៉េស្យូម ស័ង្កសី ប៉ូតាស្យូម និងជាតិដែក ដែលអាចចូលទៅបំពេញមុខងារផ្សេងៗ និងជួសជុលកោសិកាដែលខូចខាតបំពេញចន្លោះដែលខ្វះសារធាតុចិញ្ចឹមឱ្យបានទទួលបានភាពពេញលេញមកវិញក្នុងសរីរាង្គទាំងមូល។ ជាមួយគ្នានេះ វីតាមីនK មាននៅក្នុងសណ្តែក ក៏អាចជំនួយមុខងារខួរក្បាល ដូចជា ការគិត ការចងចាំ និងកាត់បន្ថយភាពស្ត្រេស ដោយកម្រិតជាតិគ្លុយកូសមានការរក្សាថេរ។

៥. គ្រាប់ស្វាយចន្ទី៖ ប្រូតេអ៊ីន វីតាមីន K ម៉ាញ៉េស្យូម និងម៉ង់ហ្គាណែស ដែលមាននៅក្នុងគ្រាប់ស្វាយចន្ទី អាចធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃជម្ងឺមេតាបូលីកដែលជាចង្កោមនៃរោគសញ្ញា ដូចជាការកើនឡើងសម្ពាធឈាម កម្រិតជាតិខ្លាញ់ក្នុងឈាម ជាតិស្ករក្នុងឈាម និងខ្លាញ់ក្បាលពោះ ដែលបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។

គួរបញ្ជាក់បន្ថែមឱ្យដឹងផងដែរ នៅក្នុងការញុំារបបអាហារនីមួយៗ ប្រសិនណាបើញុំាលើសកម្រិតពេកវាអាចបង្កជាទុក្ខទោសដល់សរីរាង្គកាយយើងវិញជាក់ជាមិនខានដោយសារតែលើសកម្រិតសារជាតិរាងកាយត្រូវ។ ដូច្នេះ ជាការណែនាំក្នុងទិសដៅសមស្រម សូមស្របសូមបងប្អូនគួរតែទទួលទានអាហារដែលមានកម្រិតបរិមាណសមស្របទៅនឹងសរីរាង្គកាយត្រូវ មិនច្រើនពេក ក៏មិនតិចពេកដែរ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.5 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
236 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia