អាហារ
ចែកគ្នាដឹង! អាហារផ្ទះបាយចំនួន៥ ដែលអ្នកកំពុងញុំារាល់ថ្ងៃអាចបង្កឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល

អាហារសាមញ្ញៗ អាហារធម្មតាៗ អាហារងាយៗ ដែលអ្នកគ្រប់គ្នាតែងទទួលទានជាប្រចាំសុទ្ធសឹងតែជាអាហារដែលមានជីវៈជាតិចំពោះសុខភាព ប៉ុន្តែគ្រប់អាហារទាំងអស់ក៏មានផលប៉ះពាល់របស់វាផងដែរ។ ដូចជាអាហារបំពង អាហារសាច់ក្រហម អាហារផ្អែមសុទ្ធសឹងតែជាអាហារបង្កឱ្យឡើងកម្រិតកូឡេស្ដេរ៉ុល។ បើយោងតាមប្រភព Health Shots

កូឡេស្ដេរ៉ុលសំខាន់ៗ០២ប្រភេទគឺ HDL(Lipoprotein ដង់ស៊ីតេខ្ពស់) ដែលហៅថាកូឡេស្ដេរ៉ុលល្អ ហើយនឹងLDL(Lipoprotein ដង់ស៊ីតេទាប) ដែលហៅថាកូឡេស្ដេរ៉ុលអាក្រក់។ កម្រិតខ្ពស់នៃLDLឬកូឡេស្ដេរ៉ុលអាក្រក់អាចនាំឱ្យមានការកើនឡើងនៅលើជញ្ជាំងនៃសរសៃឈាមរបស់អ្នក ដែលបង្កើនហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ខាងក្រោមនេះជាអាហារចំនួន០៥មុខដែលបង្កើនកូឡេស្ដេរ៉ុលអាក្រក់រួមមាន៖

១.សាច់ក្រហម៖

សាច់ក្រហមសំដៅទៅលើប្រភេទសាច់ដូចជា សាច់គោ សាច់ជ្រូក និងសាច់ផ្សេងៗ ហើយសាច់ទាំងអស់នេះសុទ្ធសឹងតែជាអាហារដែលអ្នកគ្រប់គ្នាញុំាជាប្រចាំថ្ងៃ ឬយកមកធ្វើជាម្ហូបជាប្រចាំថ្ងៃ។ បើយោងតាមប្រភព Harvard University បានឱ្យដឹងថា​ សាច់ក្រហម អាហារចៀន និងនំដុត មានការពេញនិយមក្នុងការញុំា ហើយការវាបង្កើនកម្រិតកូឡេស្ដេរ៉ុល Lipoprotein ដែលមានដង់ស៊ីតេទាប(LDL) ដែលជាប្រភេទកូឡេស្ដេរ៉ុលអាក្រក់ដែលបង្កើតនៅក្នុងជញ្ជាំងសរសៃឈាម។ នេះក៏ព្រោះតែវាសម្បូរទៅដោយជាតិខ្លាញ់ឆ្អែតខ្ពស់។​

២.ទឹកដោះគោមានជាតិខ្លាញ់៖

ប្រសិនបើអ្នកំពុងទម្លាប់ផឹកទឹកដោះគោ ឬទឹកដោះគោជូរមានជាតិខ្លាញ់ សូមអ្នកគិតឡើងវិញនូវទម្លាប់ញុំារបស់អ្នក។ ពីព្រោះថា ពួកវាសម្បូរទៅដោយកូឡេស្ដេរ៉ុលខ្ពស់។ អ៊ីចឹងអ្នកគួរតែប្ដូរទៅជាទឹកដោះគោជូរគ្មានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាប។ ដើម្បីការពារការឡើងកម្រិតកូឡេស្តេរ៉ុលអាក្រក់។

៣.សាច់កែច្នៃ៖

សាច់កែច្នៃដូចជា សាច់Bacon(សាច់ជ្រូកបីជាន់ចំណិត) សាច់ក្រក ប្រហិត និងHot Dogs មានជាតិកូឡេស្ដេរ៉ុលអាក្រក់ ដែលបង្កើនឱកាសក្នុងការវិវត្តទៅជាជំងឺបេះដូង។ ដូច្នេះសូមអ្នកជៀសវាង ឬកំណត់ការទទួលទានឱ្យមានដែនកំណត់ច្បាស់លាស់។

៤.នំដុត ឬនំខេក៖

ប្រសិនបើអ្នកកំពុងទម្លាប់ញុំា នំខូឃី នំខេក នំដូណាត់ និងនំដុតដទៃៗទៀតជាអាហារសម្រន់របស់អ្នក អ្នកកំពុងប្រឈមគ្រោះថ្នាក់ឡើងកម្រិតកូឡេស្ដេរ៉ុលខ្ពស់ ដូច្នេះអ្នកគួរតែរៀបចំនូវអាហារសម្រន់របស់អ្នកឡើងវិញ ដើម្បីការពារការឡើងកម្រិតកូឡេស្ដេរ៉ុលក្នុងសរសៃឈាមរបស់អ្នក។

៥.អាហារបំពង៖

យើងរាប់ចាប់ពីដំឡូងបំពងរហូតដល់មាន់បំពង អ្នកគួរតែឈប់ទទួលទាននូវអាហារបំពងដែលមានជាតិខ្លាញ់ឆ្អែតនេះទៅ ពីព្រោះអាហារបំពងទាំងនេះសម្បូរទៅដោយកូឡេស្ដេរ៉ុលច្រើនបង្កឱ្យប៉ះពាល់សុខភាពបេះដូងរបស់អ្នក។  

គួរជម្រាបថា អាហារដែលបង្កឱ្យមានកម្រិតកូឡេស្ដេរ៉ុលអាក្រក់អាចនាំឱ្យមានការកើនឡើងនៅលើជញ្ជាំងនៃសរសៃឈាមរបស់អ្នក ដែលបង្កើនហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះអ្នកគួរតែចៀសវាង និងកាត់បន្ថយ។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
4 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia