អាហារ
ហាមញុំា! អាហារ៥មុខ ញុំាជាមួយឆៃថាវ អាចបង្កជាគ្រោះថ្នាក់ដល់រាងកាយ ជាពិសេសក្រពះពោះវៀន
Pheakdey Pao
November 10 2022
163 views

ឆៃថាវ គឺជាបន្លែមួយប្រភេទ សម្បូរទៅដោយវីតាមីន A, B & C, ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុរ៉ែជាច្រើនដូចជាជាតិដែក ដែលមានតួនាទីសំខាន់ក្នុងការជួយដល់ប្រព័ន្ធរំលាយអាហារ និងសម្ពាធឈាម។

ដោយឡែក ចំពោះការញុំាឆៃថាវនេះ ក៏ត្រូវបានអ្នកជំនាញ ហាមប្រាមមិនឱ្យញុំាផ្គួបជាមួយនឹងអាហារមួយចំនួនផងដែរ ដោយសារសារធាតុនៅក្នុងឆៃថាវ បូកផ្សំជាមួយនឹងសារធាតុនៅក្នុងក្រុមអាហារទាំងនោះអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរាងកាយទៅវិញ។

ផ្អែកតាមប្រភពចេញផ្សាយ timesofindia.indiatimes ខាងក្រោមនេះ ជាអាហារទាំង៥ដែលត្រូវបានគេរកឃើញថា មានផលប៉ះពាល់ដល់សុខភាពបន្ទាប់ពីញុំាជាមួយឆៃថាវ៖

១. ទឹកដោះគោ៖ ការផឹកទឹកដោះគោភ្លាមៗបន្ទាប់ពីញ៉ាំឆៃថាវ អាចបំផ្លាញប្រព័ន្ធរំលាយអាហារ។ នេះដោយសារតែ សារធាតុនៅក្នុងឆៃថាវ ផ្សំជាមួយទឹកដោះគោ អាចបង្កឱ្យច្រាលអាស៊ីតក្នុងក្រពះ ងាយបង្កឱ្យកើតបញ្ហាក្រហាយទ្រូង និងឈឺក្រពះ។ ដូច្នេះ ប្រសិនណាអ្នកចង់ញុំាទឹកដោះគោបន្ទាប់ពីញុំាឆៃថាវ យកល្អគួរតែរក្សាគម្លាត ២-៣ម៉ោង។

២. ត្រសក់៖ មានមនុស្សជាច្រើនចូលចិត្តញុំាត្រសក់ជាមួយឆៃថាវ ក៏ប៉ុន្តែត្រសក់មានផ្ទុកសារធាតុ ascorbinase ដែលបំបែកវីតាមីន C។ ហេតុនេះ ការញុំាត្រសក់លាយជាមួយឆៃថាវ អាចរារាំងរាងកាយពីការស្រូបយកវីតាមីនC ដូច្នេះក្នុងលក្ខខណ្ឌការពារនៃការធ្លាក់ចុះនៃកម្រិតសារជាតិវីតាមីនC នៅក្នុងខ្លួន។

៣. ផ្លែក្រូច៖ ការទទួលទានផ្លែក្រូច រួមជាមួយនឹងឆៃថាវ អាចនឹងធ្វើឱ្យពុល ហើយអ្នកដែលប្រឈមនឹងការពុលនេះ អាចនឹងកើតជំងឺក្រពះ។

៤. ម្រះ៖ ការញុំាម្រះលាយនឹងឆៃថាវ អាចនឹងធ្វើឱ្យពុលប៉ះពាល់ដល់អាយុជីវិតបាន ដោយអ្នកពុលអាចមានអាការពិបាកក្នុងការដកដង្ហើម និងអាចបណ្ដាលឱ្យចលនាដើរខុសប្រក្រតី។

៥. តែ៖ ញុំាឆៃថាវ ជាមួយតែ អាចបណ្តាលឱ្យទល់លាមក និងកើនជាតិអាស៊ីតក្នុងខ្លួន ព្រោះកម្រិតសារជាតិមាននៅក្នុងតែ និងឆៃថាវ មានលក្ខណៈប្រឆាំងគ្នា ប្រសិនបើបើញុំាចូលទៅក្នុងខ្លួនក្នុងពេលតែមួយ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
201 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
58 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
55 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia