របបអាហារ និងការមានកូន គឺជាប្រធានបទមួយក្ដៅ ដែលមហាជនគ្រប់គ្នាតែងចង់ដឹង។ តើរបបអាហារអាចជួយឱ្យអ្នកមានកូនបានទេ? ដើម្បីឱ្យកាន់តែច្បាស់សូមអានខ្លឹមសារខាងក្រោម!
ជាការពិតណាស់ បើយោងតាម Very Well Family បានលើកឡើងថា ចំពោះដៃគូរដែលញុំារបបអាហារត្រឹមត្រូវ នោះវាអាចជួយបង្កើនឪកាសនៃការមានគក៌កាន់តែមានប្រសិទ្ធភាព។
ដូច្នេះបើយោងតាម Very Well Family បានបញ្ជាក់ឱ្យដឹងថា របបអាហារដែលអាចជួយជម្រុញឱ្យដៃគូទាំងពីរឆាប់មានកូនរួមមាន៖
១‑គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន គឺសម្បូរទៅដោយវីតាមីនE និងសារធាតុចិញ្ចឹមដ៏សំខាន់ជាច្រើន ដែលជួយជម្រុញក្នុងការផលិតមេជីវិតឈ្មោល និងចិញ្ចឹមមេជីវិតឈ្មោល។ ទៀតសោត គ្រាប់ផ្កាឈូករ័ត្នក៏ជាប្រភពសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៦ និងអាស៊ីតខ្លាញ់អូមេហ្គា៣ផងដែរ។
២‑ផ្លែក្រូច៖ ផ្លែក្រូច គឺសម្បូរទៅដោយវីតាមីនC។ ដែលការស្រាវជ្រាវមួយរកឃើញថា ផ្លែក្រូចមានផ្ទុកនូវប៉ូលីមែរប៉ូទីសស៊ីន (polyamine putrescine) ដែលមានប្រសិទ្ធភាពក្នុងការផលិតទឹកកាម និងថែសុខភាពប្រដាបភេទ។
៣‑ថ្លើម៖ ថ្លើម គឺជាអាហារមួយក្នុងចំណោមអាហារដែលសម្បូរជីវជាតិណាស់ ជាពិសេសថ្លើមគោ។ វាសម្បូរទៅដោយវិតាមីនA និងជាតិដែក ដែលការពារការរលូតកូន និងភាពស្លេកស្លាំង។
៤‑ប៉េងប៉ោះឆ្អិន៖ ប៉េងប៉ោះមានផ្ទុកសារធាតុ Lycopene ដែលសារធាតុននេះចូលរួមក្នុងការប្រឆាំងអុកស៊ីតកម្ម ហើយមានឥទ្ធិពលជួយបង្កើនសមត្ថភាពមានកូនផងដែរ។
៥‑សណ្ដែក៖ សណ្ដែក គឺសម្បូរទៅដោយជាតិសរសៃ និង Folate ដែលវាមានតួនាទីក្នុងការរក្សាតុល្យភាពអ័រម៉ូនឱ្យមានសុខភាពល្អ។
មិនតែប៉ុណ្ណោះទេ ដៃគូស្វាមីភរិយាខ្លះប្រាថ្នាចង់បានកូនភ្លោះ ពីព្រោះងាយស្រួល ពពោះតែម្តងរួច។ ប៉ុន្តែការគិតបែប នេះវាមិនងាយស្រួលនោះទេ។
ការមានកូនភ្លោះ គឺជារឿងកម្រណាស់ ដែលអ្នកខ្លះស្រមៃចង់បានកូនភ្លោះក៏មិនងាយមានឱកាសនោះដែរ ប៉ុន្តែមនុស្សមួយភាគតូចខ្លះណាមានកូនភ្លោះ២ ខ្លះណាទៀតមានកូនភ្លោះ៣ ហើយខ្លះណាទៀតមានកូនភ្លោះរហូតដល់៥ ឬ៦ឯណោះ។ តើត្រូវធ្វើបែបណាដើម្បីឱ្យមានកូនភ្លោះនឹងគេ?
បើយោងតាមប្រភព Momjunction បានឡើងថា ការមានកូនភ្លោះនេះ គឺជារឿងមួយដែលចៃដន្យប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកមានកូនភ្លោះមែននោះ ដោយសារតែនៅពេលដែលស៊ុតរបស់ស្ដ្រីត្រូវបានបង្កកំណើតដោយមេជីវិតឈ្មោល ដែលវាត្រូវបានបែកមែងជាអំប្រ៊ីយ៉ុង២ដាច់ដោយឡែកពីគ្នា រួចវាបានបង្កកំណើតនៅក្នុងស៊ុតរបស់ស្ដ្រីបង្កឱ្យកើតមានកូនភ្លោះតែម្តង។
មួយវិញទៀតបើសួរថា តើកត្តាអ្វីខ្លះដែលអាចឱ្យអ្នកមានកូនភ្លោះបាន? ចាបបៃតងសូមឆ្លើយថា វាអាចជាកត្តារួមផ្សំមួយចំនួនមកពី កត្តាតំណពូជ(ប្រវត្តិគ្រួសារ), កត្តាពូជសាសន៍, កត្តារាងកាយ, កត្តាអាយុ និងកត្តាមានផ្ទៃពោះច្រើនផងដែរ។ នេះបើយោងតាមប្រភព Momjunction ដដែល។
ជាចុងក្រោយ ប្រសិនបើអ្នកចង់ពពោះកូនភ្លោះ អ្នកអាចធ្វើការប្រឹក្សាយោបល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដើម្បីទទួលបានដំណោះស្រាយសម្រាប់ការពពោះកូនភ្លោះ។ អត្ថបទបន្ទាប់ ចាបបៃតងនឹងចែករំលែកអំពីវិធីបង្កើតកូនក្រៅខ្លួន (IVF)។
អត្ថបទដោយ៖ ម៉ាង វិសិដ្ឋារតន៍