អាហារ
ភេសជ្ជៈ៤ មានសារធាតុជួយលាងសម្អាតមេរោគក្រពះ ក្រពះរឹងមាំ គ្មានជំងឺ
Mourn Kunthea
July 18 2024
5.3 K views

ជំងឺមេរោគក្នុងក្រពះគឺកើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយរបស់មនុស្សម្នាក់ចុះខ្សោយ ញ៉ាំរបបអាហារមិនបានត្រឹមត្រូវ និងកង្វះជាតិម៉ាញេស្យូមនៅក្នុងខ្លួន។ មេរោគក្រពះគឺជាប្រភេទជំងឺឆ្លង ហើយមិនមែនកើតតែចំពោះមនុស្សពេញវ័យនិងមនុស្សចាស់ប៉ុណ្ណោះទេ កុមារតូចតូចៗក៏អាចកើតជំងឺនេះបានដែរ។

ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ medicalnewstoday វេជ្ជបណ្ឌិត Satyaki Saikia ឯកទេសផ្នែកក្រពះពោះវៀនបានបញ្ជាក់ច្បាស់ៗថា ជាតិម៉ាញេស្យូម និងជាតិសរសៃគឺមាននាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពក្រពះពោះវៀន ជួយទប់ស្កាត់ការឆ្លងមេរោគចូលទៅក្នុងក្រពះនិងពោះវៀន ថែមទាំងជំនួយទៅដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អថែមទៀតផង។

ដូច្នេះដើម្បីបង្កើនកម្រិតជាតិម៉ាញេស្យូមក្នុងរាងកាយឱ្យគ្រប់គ្រាប់ ទប់ស្កាត់មេរោគ និងលាងសម្អាតមេរោគក្នុងក្រពះពោះវៀនឱ្យបានស្អាត វេជ្ជបណ្ឌិតណែនាំឱ្យបង្កើតទម្លាប់ញ៉ាំភេសជ្ជៈ៤ មុខខាងក្រោមឱ្យបានរាល់ថ្ងៃ៖

១. ទឹកប្រទាលកន្ទុយក្រពើ៖ ការសិក្សាបានរកឃើញថា សាច់របស់ប្រទាលកន្ទុយក្រពើមានផ្ទុកជាតិសរសៃ និងរំអិល ដែលមាននាទីជួយរារាំងការលូតលាស់របស់មេរោគនិងបាក់តេរី ថែមទាំងទប់ស្កាត់មេរោគកុំឱ្យចូលក្នុងក្រពះបានថែមទៀតផង។ ក្រទាលកន្ទុយក្រពើនេះអ្នកអាចញ៉ាំស្រស់ក៏បាន ឬយកទៅចម្អិនធ្វើជាភេសជ្ជៈក៏បានញ៉ាំនៅពេលព្រឹកនិងល្ងាចល្អបំផុត។

២. ទឹកពន្លកខាត់ណាខៀវ៖ ពន្លក​ផ្កា​ខាត់ណា គឺជា​កូនដើមផ្កា​ខាត់ណា​ដែល​មាន​អាយុ​ត្រឹម៥ទៅ៦ថ្ងៃដំបូងមុនក្លាយទៅជាដើមខាត់ណា ។ ពួកវាផ្ទុកនូវសារធាតុគីមីដែលមានផ្ទុកស្ពាន់ធ័រខ្ពស់ខ្លាំងហៅថា sulforaphane ។ Sulforaphane ត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងការបន្សាបជាតិពុល។ ការស្រាវជ្រាវបានរកឃើញថាការទទួលទានពន្លកខាត់ណាខៀវ 14 ទៅ 56 ក្រាម ពីរដងក្នុងមួយថ្ងៃ ជួយជម្រះមេរោគក្រពះ ទប់ស្កាត់បាក់តេរីបានយ៉ាងល្អ។ អ្នកអាចយកទៅក្រឡុកធ្វើភេសជ្ជៈផឹកបាន ដោយរបៀបក្នុងការក្រឡុកគឺអ្នកត្រូវបន្ថែមជាមួយទឹកធម្មតា១កែវ។

៣. តែបៃតង៖ តែបៃតងមិនគ្រាន់តែជាភេសជ្ជៈដ៏ពេញនិយម មិនថាក្តៅ ឬត្រជាក់នោះទេ។ វា​ក៏​ត្រូវ​បាន​គេ​បង្ហាញ​ថា​រារាំង​ការ​លូតលាស់​នៃ​បាក់តេរី Helicobacter pylori ។ ការសិក្សា តែបៃតងប្រឆាំងនឹង Helicobacter ការពារការរលាកភ្នាសអញ្ចាញធ្មេញ ។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា តែបៃតងគឺជាសារធាតុធម្មជាតិដែលអាចប្រើដើម្បីការពារក៏ដូចជាព្យាបាលជំងឺរលាកក្រពះដែលបណ្តាលមកពីបាក់តេរី Helicobacter pylori ។

៤. ទឹកដោះគោ៖ សារធាតុ Lactoferrin ដែលជា glycoprotein មាននៅក្នុងទឹកដោះគោមាន សកម្មភាពរារាំងប្រឆាំងនឹង H. pylori ។  ម្យ៉ាងទៀត សារធាតុម្យ៉ាងហៅថា មេឡាណូឌីន ជួយទប់ស្កាត់ការលូតលាស់របស់មេរោគ H. pylori បានយ៉ាងល្អ។ ចំពោះការផឹកទឹកដោះគោអ្នកក៏គួរតែជ្រើសរើសដែរ គួរផឹកទឹកដោះគោណាដែលគ្មានជាតិស្ករ។

បន្ថែមពីលើនេះទៀត មនុស្សគ្រប់រូបត្រូវសម្គាល់អាការខ្លួនឯង ប្រសិនបើអ្នកមានរោគសញ្ញា៖ ឈឺពោះ អស់កម្លាំង ការក្រហាយទ្រូង ចង្អោរ លាមកប្រែពណ៌ រាគ ភាពស្លេកស្លាំង ថយចុះឬបាត់បង់ចំណង់អាហារ...នេះជាសញ្ញាមេរោគក្នុងក្រពះ។ ដូច្នេះត្រូវប្រញាប់រកវិធីដោះស្រាយដោយទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងបង្កើតទម្លាប់ញ៉ាំភេសជ្ជៈទាំង៥ខាងលើឱ្យបានរាល់ថ្ងៃ៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
5 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
596 views

#អាហារ

ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
Pov Saru
October 21 2025
1.7 K views

#អាហារ

ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
Tror Sopheap
October 19 2025
3.2 K views

#អាហារ

តិចប្តូរឈាមរាល់ខែ! ញ៉ាំអាហារ ៤នេះជាប្រចាំ ច្បាស់ជាប្តូរក្រលៀនឆាប់ៗ មិនខាន
Tror Sopheap
October 17 2025
2.6 K views

#អាហារ

ពេលព្រឹកនេះ! ញ៉ាំផ្លែឈើទាំង ៥នេះមិនធាត់ទេ ជួយសម្រកខ្លាញ់ក្បាលពោះ
Tror Sopheap
October 16 2025
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 27 2025
ក្រសួងការងារបញ្ជាក់ពីថ្ងៃឈប់សម្រាកពីប្រាក់ឈ្នួល ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
#អាហារOctober 27 2025
ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
#សម្រស់October 27 2025
សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
#ជំងឺOctober 27 2025
មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
#អត្ថបទ PROctober 27 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
#កុមារOctober 26 2025
ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia