អាហារ
ទឹកដោះគោ៤ប្រភេទ ការពារមហារីក ឡើងសម្ពាធឈាម លើសកូឡេស្តេរ៉ុល ដែលសុខភាពត្រូវការ

ទឹកដោះគោជា អាហារចម្បងមួយ ដែលរាងកាយចាំបាច់បំផុតសម្រាប់មនុស្សចាស់ ក្មេង ឬកំពុងពេញវ័យ។ ទឹកដោះគោមិនត្រឹមតែមានប្រូតេអ៊ីនខ្ពស់ មានសារធាតុចិញ្ចឹម ជំនួយឆ្អឹង ជំនួយការគេង ធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំផងដែរ។ អ្វីដែលជាចម្ងល់ តើគួរជ្រើសរើសយកទឹកដោះគោប្រភេទណា ដែលល្អបំផុតសម្រាប់សុខភាព។ ខាងក្រោមនេះជាជម្រើសទឹកដោះគោទាំង ៤ប្រភេទដែលសុខភាពមនុស្សទូទៅត្រូវការ អាចជ្រើសរើសប្រភេទណាក៏បាន តាមតម្រូវការរបស់លោកអ្នក។

ទឹកដោះគោ Hemp (Milk Hemp) ៖ ទឹកដោះគោនេះ ត្រូវបានផលិតចេញពីគ្រាប់ពូជនៃ រុក្ខជាតិ Cannabis sativa ដែលជារុក្ខជាតិបានប្រូតេអ៊ីនខ្ពស់ អូមេហ្គា៣ អូមេហ្គា៦ និងខ្លាញ់មិនឆ្អែត(ខ្លាញ់ដែលល្អ ចម្រាញ់ចេញពីត្រី បន្លែ និងធញ្ញជាតិ) នេះផ្អែកតាមគេទំព័រសុខភាពHealthline។ ទឹកដោះគោប្រភេទនេះ ត្រូវបានគេសិក្សាឃើញថា ល្អសម្រាប់សុខភាពផ្លូវចិត្ត និងមានសារធាតុចិញ្ចឹមខ្ពស់ជាងទឹកដោះគោផ្សេងៗ។ បញ្ជាក់ទឹកដោះគោHemp នេះ វាស្ទើរតែគ្មានកាបូនអ៊ីត្រាត ប៉ុន្តែមានយីហោមួយចំនួនបន្ថែមជាតិផ្អែមខ្លាំង ដែលជាហេតុបង្កើនកាបូននីត្រាតច្រើនផងដែរ ហេតុនេះពេលទិញគួរមើលការណែនាំលើសំបកអាចជ្រើសរើសប្រភេទជាតិស្ករទាប ឬមិនបន្ថែមជាតិស្ករ(Zero fat )។

ទឹកដោះគោ Oat(Oat milk)៖ ទឹកដោះគោOat គឺផ្អែមធម្មជាតិពីOat មានកាបូអ៊ីដ្រាតខ្ពស់ និងមាន​ជាតិ​សរសៃ​រលាយ​មួយ​ចំនួនផងដែរ។ ភាគច្រើននៃជាតិសរសៃនៅក្នុង oats គឺជាជាតិសរសៃរលាយ ដែលផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើន ដូចជាកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ធ្វើឱ្យឆ្អែតបានយូរ រក្សាលំនឹងជាតិស្ករក្នុងឈាមបានល្អផងដែរ។ បញ្ជាក់ ដោយសារវាមានកាបូនអ៊ីត្រាតខ្ពស់ពីធម្មជាតិស្រ្កាប់ ហេតុនេះគួរជ្រើសរើសប្រភេទប្រភេទជាតិស្ករទាប ឬមិនបន្ថែមជាតិស្ករ(Zero fat )។

ទឹកដោះគោអាល់មុន(Almon Milk) ៖ ទឹកដោះគោអាល់មុន មានជាតិកាឡូរីទាប សម្បូរវីតាមីនE ប្រូតេអ៊ីន ហើយទឹកដោះគោប្រភេទនេះក៏អាចជួយសម្រួលដល់ការគេងបានផងដែរ។

ទឹកដោះគោសណ្តែក(Soy milk) ៖ ទឹកដោះគោដែលចម្រាញ់ចេញពីសណ្ដែកសៀង ដែលសម្បូរវីតាមីនD វីតាមីន B12 កាល់ស្យូម ប្រូតេអ៊ីន និងសារជាតិចិញ្ចឹម។ ការផឹកទឹកសណ្ដែកក៏អាចជួយបង្ការជំងឺមហារីសុដន់ កាត់បន្ថយការឡើងសម្ពាធឈាម និងកើនឡើងកូឡេស្តេរ៉ុលផងដែរ។

ជាថ្មីម្ដងទៀត គ្រប់ទឹកដោះគោសុទ្ធតែមានអត្ថប្រយោជន៍ល្អសម្រាប់សុខភាព ប៉ុន្តែមិនលើកទឹកចិត្តឱ្យជ្រើសរើសយកប្រភេទដែលបន្ថែមជាតិស្ករច្រើននោះទេ ព្រោះជាតិស្ករខ្ពស់អាចបំផ្លាញសុខភាពរបស់លោកអ្នកបាន៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ព័ត៌មានJune 16 2025
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែក! បើមិនបើក ខ្មែរនឹងហាមនាំចូលបន្លែនិងផ្លែឈើមកកម្ពុជា
#ព័ត៌មានJune 16 2025
Danalac GOAT PREMIUM បង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងថ្មីកាន់តែប្រណីត គុណភាពកាន់តែប្រសើរ
#ជំងឺJune 15 2025
មើលខ្លួនផង! នេះជារោគសញ្ញាធ្ងន់ប្រាប់ថា អ្នកអាចប្រឈមជំងឺមហារីកឆ្អឹងហើយ
#ជំងឺJune 15 2025
អស្ចារ្យ! ញ៉ាំស៊ុតពេលព្រឹក អត្ថប្រយោជន៍ការពារស្តេចជំងឺទាំង ៤នេះចេញឱ្យឆ្ងាយ
#អាហារJune 15 2025
តៀមខ្លួនដេកពេទ្យ! អ្នករំលងអាហារពេលព្រឹក មានគ្រោះថ្នាក់ដល់សុខភាពណាស់
#ចិត្តសាស្ត្រJune 15 2025
លោកស្រី Tasali ប្រាប់ថា គេងបែបនេះ ដុតខ្លាញ់ស្រកគីឡូ ការពារជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia