អាហារ
ស្តេចអាហារទាំង ០៤នេះ ជួយការពារកុំឱ្យអ្នកចាស់ជាងវ័យ និងអារម្មណ៍រីករាយទៀត
Tror Sopheap
December 12 2022
250 views

មនុស្សយើងមានសុខភាពល្អ និងជំងឺក៏មកពីអាហារដែលយើងប្រចាំថ្ងៃនេះដែរ។ ជាពិសេសមានអ្នកខ្លះ ឆាប់ចាស់ជាងវ័យក៏ព្រោះតែអាហារជាមួយផ្នែកធំដែរ។ បើអ្នករកអាហារល្អសម្រាប់ថែសម្រស់ និងស្បែកនោះ អាហារទាំង ៤នេះ អាចជួយការពារជាលិកាស្បែកអ្នកបានល្អបំផុត។

១. ពណ៌លឿង/ទឹកក្រូច៖ សារធាតុចិញ្ចឹម Carotenoids ដែលសម្បូរជាងនៅគេនៅក្នុងក្រុមបន្លែផ្លែឈើពណ៌លឿង និងទឹកក្រូច ដែលជាបណ្តុំនូវសារជាតិ (Beta-cryptoxanthin, beta-carotene និង alpha-carotene) ជួយរក្សានូវភ្នាសរំអិល រក្សាភ្នែក អារម្មណ៍រីករាយ និងបំប៉នសារធាតុចិញ្ចឹមនៅក្នុងស្បែកឱ្យមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ ជាតិសរសៃ Folate ប៉ូតាស្យូម វីតាមីនA (បេតាការ៉ូទីន) វីតាមីន C ផ្តល់អត្ថប្រយោជន៍​ចំពោះ​សុខភាព ប្រឆាំងនឹងការរលាក អុកស៊ីតកម្ម ជំនួយសុខភាពបេះដូង កាត់បន្ថយហានិភ័យនៃជំងឺមហារីកជាដើម។ ពេលអ្នកស្បែកស្រស់ស្អាត អ្នកក៏មានអារម្មណ៍ល្អដែរ។

២. វីតាមីន A៖ តាមប្រភពសារព័ត៌មានសុខភាព Webmd បានចុះផ្សាយថា អាហារមានវីតាមីន A វាជួសជុលជាលិកាស្បែក កុំឱ្យអ្នកឆាប់ចាស់ជាងវ័យ និងមានសុខភាពផ្លូវចិត្តកាន់តែល្អថែមទៀត។ ការហូបអាហារមានវីតាមីនA មិនគ្រប់គ្រាន់ទេ អាចធ្វើឱ្យស្បែករបស់អ្នករាងស្ងួត និងបែកស្រកាទៀត។ អ្នកត្រូវបន្ថែមអត្ថប្រ​យោជន៍របស់វីតាមីន A តាមការណែនាំរបស់អ្នកជំនាញក្នុងការទទួលទានអាហារល្អៗ​ ដូចជា​ ដំឡូងជ្វា ការ៉ុត និងប្រភេទបន្លែបៃតង។ បើយោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន​ជំងឺសើស្បែកអាមេរិក បញ្ជាក់ថា អាហារមានវីតាមីន A អាចជួយគ្រប់គ្រងការកើតមុន និងកាត់បន្ថយស្នាមជ្រីវជ្រួញ​បានល្អបំផុត។

៣.  ផ្លែឪឡឹក៖ ឪឡឹកសម្បូរទឹកច្រើនរហូតដល់ទៅ៩២% ឯណោះ និងបង្កើនថាមពលឱ្យអារម្មណ៍រីករាយខ្លាំងណាស់។ ព្រោះផ្លែឪឡឹកជួយអ្នកបំពេញជាតិទឹកផ្អែមៗ បែបធម្មជាតិ មានប្រយោជន៍ដល់រាងកាយ។ ក្រៅពីមានជាតិទឹកច្រើនហើយនោះ ថែមទាំងសម្បូរដោយវីតាមីនសម្រាប់ចិញ្ចឹមបណ្ដុះកោសិកា និងជួសជុលជម្រុះកោសិកាដែលងាប់បានយ៉ាងល្អ។ ម្យ៉ាងវិញទៀត ការញ៉ាំឪឡឹកនារដូវក្ដៅមិនត្រឹមតែជួយផ្ដល់ជាតិទឹកដល់សរីរាង្គកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងសម្បូរវីតាមីនច្រើនមុខដែលអាចជួយផ្គត់ផ្គង់ដល់កោសិកាស្បែក។

៤. ត្រីសាម៉ុង៖ ត្រីនេះមាន​សារ​ធាតុ​ខ្លាញ់​អូមេហ្គា៣​ល្អ​សម្រាប់​សុខភាពបេះដូង ​មកពីវាមានអាស៊ីត​ក្នុងសាច់នេះ និង​ជួយ​រក្សា​ស្បែក​​ឱ្យ​មាន​ស្បែកមានសំណើម កុំឱ្យឆាប់ចាស់ជាងវ័យ​ ហើយជួយ​កាត់​បន្ថយ​ការ​រលាក។​ តាមការស្រាវជ្រាវបានបង្ហាញថា អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជាប្រភពចំណីអាហារមួយក្នុងចំណោមវីតាមីន D ដែលជួយការពារអ្នកកុំឱ្យពុកឆ្អឹងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3035

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
4 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia