អាហារ
ទឹកដោះគោ៣ប្រភេទ ផឹកត្រូវគេងលក់ស្រួល ឆ្អឹងលូតលាស់ល្អ សុខភាពរឹងមាំ
Thida Pet
May 24 2024
40.6 K views

ទឹកដោះគោ គឺមានការពេញនិយមក្នុងការផឹករាប់ឆ្នាំមកហើយ ក៏ព្រោះតែអត្ថប្រយោជន៍ច្រើនរបស់វា។ ក៏ប៉ុន្ដែមានបងប្អូនយើងមួយចំនួនគាត់មានអាឡែហ្សីជាមួយទឹកដោះគោ ដូច្នេះមុនញុំាត្រូវដឹងខ្លួនឯងប្រយ័ត្នអាចក្លាយជាបញ្ហាវិញ ។

ក៏ប៉ុន្ដែក្នុងអត្ថបទនេះយើងនឹងមកណែនាំទឹកដោះគោ៣ប្រភេទ ដែលអ្នកមិនមានបញ្ហាអាឡែហ្សីជាមួយទឹកដោះគោគួរជ្រើសរើសយក ព្រោះ៣ប្រភេទមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពអ្នកផឹក ផឹកហើយជួយឱ្យអ្នកមានឆ្អឹងរឹងមាំ ផឹកពេលយប់គេងលក់ស្រួល សុខភាពល្អនេះបើយោងតាមរយៈប្រភព hollandandbarrett.com។

១.ទឹកដោះគោធ្វើពីគ្រាប់ hemp ទឹកដោះគោនេះល្អសម្រាប់សុខភាពខ្លាំងវាមានផ្ទុកប្រូតេអ៊ីន ជាតិខ្លាញ់ទាបជាងទឹកដោះគោធម្មតាដូចទឹកដោះគោអាល់ម៉ុនដែរហើយវាក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា៣និង៦។

។អត្ថប្រយោជន៍របស់ទឹកដោះគោ hempជួយទៅបង្កើនមុខងារឱ្យខួរក្បាល ការពារជំងឺសរសៃប្រសាទក៏ដូចជាជំងឺផ្សេងៗជាដើម។

២. ទឹកដោះគោមានជាតិខ្លាញ់ទាប៖ ការ​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ៨ អោន ផ្តល់នូវកម្រិតកាឡូរី ១០០កាឡូរី និង​ខ្លាញ់ ២,៥ក្រាម។ ទឹកដោះគោ មានជាតិខ្លាញ់ទាបមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោសុទ្ធ និងមានជាតិកាល់ស្យូម ជាមួយនឹងវីតាមីន D ច្រើនជាងទឹកដោះគោសសុទ្ធ ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺមានបរិមាណតិចជាង។ ចំពោះទឹកដោះមានជាតិខ្លាញ់ទាប គឺល្អបំផុតសម្រាប់អ្នកសម្រកទម្ងន់ ប៉ុន្តែសម្រាប់បុគ្គលដែលកំពុងជួបបញ្ហាមុខខ្លាញ់ងាយឡើងមុន សុំកុំជ្រើសយកទឹកដោះគោប្រភេទនេះសម្រាប់ទទួលទានជាប្រចាំពីព្រោះវាអាចបង្កឱ្យមុខឡើងមុនថែម។

៣.ទឹកដោះគោ Almond milk (Unsweetened) ៖ ទឹកដោះនេះគឺមានប្រយោជន៍ច្រើនខ្លាំងសម្រាប់សុខភាពរបស់អ្នកផឹក ដូចជា ផ្ដល់ជីវជាតិល្អដល់អ្នកផឹក ផឹកហើយមិនធ្វើឱ្យឡើងគីឡូព្រោះគ្មានជាតិស្ករ ការពារជំងឺទឹកនោមផ្អែម ពង្រឹងឆ្អឹងឱ្យរឹងមាំ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង សម្បូរវីតាមីនឌីជួយឱ្យឆ្អឹងរបស់អ្នករឹងមាំ ។

ជាចុងក្រោយ សម្រាប់ប្រភេទទឹកដោះគោ៣មុខនេះបងប្អូនចង់ផឹកមួយណាក៏បានដែរ សុទ្ធតែមានប្រយោជន៍ច្រើនខ្លាំងណាស់ សម្រាប់សុខភាពរបស់អ្នក។ ក៏ប៉ុន្ដែកុំផឹកច្រើនកែវពេកក្នុង១ថ្ងៃ​ងាចផឹក២កែវបានហើយ ឬក៏៣កែវ ជួយឱ្យឆ្អឹងរបស់អ្នករឹងមាំ គេងលក់ស្រួល សុខភាពល្អ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia