កុមារ
ក្រៅពីម្នាស់ ផ្លែឈើប៉ុន្មានមុខនេះស្រ្តីមានផ្ទៃពោះ មិនគួរញុំាទេដើម្បីការពារកូនក្នុងផ្ទៃ
Thida Pet
April 4 2023
1.1 K views

ផ្លែឈើគឺពិតជាប្រយោជន៍ជួយសុខភាពរបស់ស្រ្តីមានផ្ទៃពោះ និងកូនក្នុងផ្ទៃក៏ពិតមែន ក៏ប៉ុន្ដែ ប្រភេទផ្លែឈើប៉ុន្មានមុខនេះ ស្រ្តីមានផ្ទៃពោះគួរតែហាមញុំាឬកាត់បន្ថយការញុំា ព្រោះមិនល្អ ដល់ការលូតលាស់និងសុខភាពរបស់ទារកក្នុងផ្ទៃពោះទេ អាចមានរោគសញ្ញាប៉ះពាល់កើតឡើងបាន។

ផ្សាភ្ជាប់ជាមួយខ្លឹមសារខាងលើនេះ ទឹកចិត្តជាឪពុកម្ដាយ កូនជាបេះដូង កូនជាអ្វីគ្រប់យ៉ាងរបស់ម៉ាក់ប៉ា ។ ដោយហេតុថាអំឡុងពេលពរពោះនេះ គឺប្រុងប្រយ័ត្នណាស់ ម្ហូបអាហារផ្សេងៗមិនចេះតែញុំាដូចខ្លួនមួយឡើយ ចង់ញុំាអ្វីគឺគិតគួរដល់កូនក្នុងផ្ទៃខ្លាំងបំផុត ព្រោះទារកកំពុងលូតលាស់ បើមិនប្រយ័ត្នក៏អាចនឹងបាត់បង់ទៅវិញនាំមានការស្ដាយក្រោយឡើងមក ។ ដូច្នេះ មានតែការពារទុកមុខ និងកុំចេះតែញុំាផ្ដេសផ្ដាស ។

ខាងក្រោមនេះគឺជាប្រភេទផ្លែឈើស្រ្តីមានផ្ទៃពោះមិនគួរញុំា ក្រៅពីផ្លែម្នាស់នេះបើយោងតាមរយៈប្រភព៖ apollocradle

១. ផ្លែល្ហុង៖ គឺជាប្រភេទផ្លែឈើ១ដែលជាប់ចំណាត់ថ្នាក់ខ្ពស់មួយ ក្នុងការហាមមិនឱ្យស្រ្តីមានផ្ទៃពោះញុំា ព្រោះក្នុងផ្លែល្ហុងខ្ចី និងល្ហុងទុំសម្បូរដោយជាតិជ័រ ដែលបង្កជាការកន្រ្តាក់នៃស្បូនខ្លាំង​បង្កជាគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ តែទោះបីជាយ៉ាងនេះក្ដី ផ្លែល្ហុងសម្បូរដោយវីតាមីន ប្រូតេអ៊ីនជាច្រើនជំនួយសុខភាព ដូច្នេះស្រ្តីអាចញុំាបរិមាណតិចតួចប៉ុណ្ណោះ មួយវិញទៀត គួរតែហាមញុំាប្រភេទល្ហុងខ្ចីផងដែរ។

២.ផ្លែទំពាំងបាយជូរ៖ ផ្លែនេះ​ ត្រូវបានគេហាមមិនឱ្យស្រ្តីមានផ្ទៃពោះ ញុំាច្រើននោះទេនៅពេលមានផ្ទៃពោះ និងអំឡុងពេលត្រីមាសចុងក្រោយ ព្រោះ ញុំាច្រើន អាចបង្កើនកម្ដៅ ដល់កូនក្នុងផ្ទៃរួមទាំងម៉ាក់ៗជាដើម ដូច្នេះចៀសវាងមានបញ្ហា។

៣.ផ្លែអម្ពិល៖ នៅអំឡុងត្រីមាសទី១ស្រ្តីត្រូវតែប្រយ័ត្នញុំាផ្លែអម្ពិល ព្រោះផ្លែឈើនេះ សម្បូរដោយ​ វីតាមីន C បើកាលណាញុំាច្រើន អាចនាំឱ្យឡើងសីតុណ្ហភាពខ្ពស់ បង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់កូនក្នុងផ្ទៃបាន ដូច្នេះម៉ាក់ៗត្រូវប្រយ័ត្នជាក្នុងការញុំា អាចញុំាតិចៗបានហើយ។

គូសបញ្ជាក់ឱ្យដឹងថា នៅពេលមានផ្ទៃពោះ មិនត្រឹមតែត្រូវប្រយ័ត្នជាមួយផ្លែឈើ៣ប្រភេទនេះ ទេ គឺនៅមានតមអាហារច្រើនប្រភេទទៀត មិនចេះតែញុំាដូចអ្នកគ្មានផ្ទៃពោះនោះទេ ជាពិសេសត្រូវស្ដាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញត្រឹមត្រូវ ព្រោះពេលមានផ្ទៃពោះត្រូវគិតគួរនិងប្រយ័ត្នខ្លាំងណាស់ បើស្រួលមិនស្រួលអាចរលូតកូន នាំវិប្បសារីឡើងមកមិនខាន ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
391 views

#កុមារ

អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
Tror Sopheap
January 30 2025
495 views

#កុមារ

អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.6 K views

#កុមារ

បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
Tror Sopheap
January 23 2025
787 views

#កុមារ

ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវរឿងនេះសិន
Tror Sopheap
January 15 2025
1.2 K views

#កុមារ

ឪខ្លាកូនខ្លា! ក្បាច់បណ្តុះសមត្ថភាពកូន CR7 ដើរតាមក្តីស្រមៃខ្លួនលើវិស័យបាល់ទាត់
Tror Sopheap
January 13 2025
104 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia