អាហារ
មិនចង់ចាស់ជាងវ័យ! អាហារ៣ ជួយបណ្ដុះកោសិកាថ្មី ជម្រុះភាពចាស់ឱ្យស្បែកនៅតែក្មេងខ្ចី
Tror Sopheap
October 28 2023
1.9 K views

មនុស្សយើងមានអាយុកាន់តែច្រើន ស្បែកយើងកាន់តែចាស់ជារឿងធម្មជាតិ ប៉ុន្តែបើអ្នកមិនចង់ចាស់លឿនទេ។ អ្នកគួរតែហាត់ប្រាណ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីបណ្តុះកោសិកាស្បែកឡើងវិញ។ បើអ្នកវ័យក្មេងតែមុខចាស់ជាងវ័យគ្មាននរណាសប្បាយចិត្តនោះទេ ហេតុនេះបើយើងមិនចង់ចាស់ទេ ត្រូវដឹងពីវិធីថែរក្សា។ មានអាហារ ៣ជួយថែសម្រស់ស្អាត ថែមទាំងនៅក្មេងជាងវ័យបានយូរថែមទៀតផង។

១. វីតាមីន C៖ ផ្អែកតាមប្រភព vnexpressបញ្ជាក់ថា វីតាមីន C អាចជួយការពារការរលាក បង្កើនកូឡាជែន បង្កើនភាពយឺតនៃស្បែក និងការពារការខះជាតិទឹក។ អ្នក​ដែល​មាន​កង្វះ​វីតាមីន C អាច​ជួប​ប្រទះ​នឹង​ការ​ព្យាបាល​មុខ​របួស​យូរជាសះស្បើយ។ វីតាមីន C ច្រើនមាននៅក្នុងបន្លែផ្លែឈើដូចគ្នា ដូចជាម្នាស់ ចេក ត្របែក ក្រូច ឳឡឹក និងបន្លែផ្សេងៗទៀត...។

២. ការញុំាត្រីទាំងស្បែក៖ យោងតាមការបញ្ជាក់កេហទំព័រ Healthline បានបញ្ជាក់ថាមនុស្សភាគច្រើនពេលញុំាត្រី ពួកគេយកស្បែកត្រីចេញ​ ក៏ប៉ុន្តែអ្នកជំនាញបាននិយាយថា មួយតួខ្លួនរបស់ត្រីសុទ្ធតែជាកន្លែងដែលសម្បូរអាមីណូអាស៊ីត ដែលជួយជំរុញដល់ការផលិតខូឡាជែន។ ជាពិសេស ការញុំាត្រីសាល់ម៉ុន ក៏ប៉ុន្តែដោយសាត្រីសាល់ម៉ុនមានតម្លៃរាងថ្លៃបន្តិច ដូច្នេះលោកអ្នកអាចញុំាត្រីដែលសម្បូរក្នុងស្រុកខ្មែរបានដូចគ្នា ដូចជាត្រីរ៉ស់ ត្រីដៀប និងប្រភេទកូនត្រីផ្សេងៗទៀត។

៣. តែជីរអង្កាម៖ តែជីអង្កាមជាប្រភេទភេសជ្ជៈល្អបំផុតសម្រាប់ជួយដល់សុខភាពផ្លូវដង្ហើម ក៏ប៉ុន្តែអត្ថប្រយោជន៍របស់វាមួយផ្នែកទៀតក៏ជួយដោះស្រាយបញ្ហា ស្នាមជាំផងដែរ។ ការទទួលទានតែជីអង្កាមក្តៅៗព្រឹក-ល្ងាច ជាប្រចាំថ្ងៃ អាចទប់ស្កាត់ការកើនឡើងនៃអរម៉ូនស្ត្រេសដែលបង្កឱ្យកើតមុន ប្រឆាំងនឹងការរលាកផ្សេងៗដែលបណ្ដាលឱ្យកើតជាមុនខ្ទុះ ឬមុនកប់ក្រោមស្បែក និងជួយសម្រួលដល់បញ្ហាស្បែកងាយឡើងសរសៃក្រហម៕ អត្ថបទដោយ៖ ទ្រ សុភាព

 សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចកក់មុន មានតម្លៃបញ្ចុះពិសេសតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
227 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
67 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
55 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia