ព័ត៌មាន
ស្ថានភាពកូវីដ១៥ថ្ងៃនេះ ការឆ្លងឡើងដល់ជាង១០០ករណី បូករួមទាំងការរាលដាលក្នុងសហគមន៍
MC LyHouy
July 12 2022
525 views

ក្រោយស្ងប់ស្ងាត់ករណីឆ្លងវីរុសកូវីដ១៩អស់រយៈពេល៥២ថ្ងៃជាប់ៗគ្នា រហូតមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ កូវីដ១៩នៅកម្ពុជាក៏បានកើនឡើងវិញ។ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី១២ កក្កដានេះ តួលេខអ្នកឆ្លងសរុបកើនដល់ជាង១០០នាក់ហើយ រួមមានទាំងការឆ្លងរាលដាលក្នុងសហគមន៍ផងដែរ។

មុននេះបន្តិច នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់ ក្នុងនោះ៧នាក់ជាបុគ្គលដែលបានស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ២នាក់ជាករណីនាំចូលពីក្រៅប្រទេស។ នៅថ្ងៃដដែលនេះ ក៏មានករណីជាសះស្បើយចំនួន២៣នាក់ផងដែរ។

សរុបចាប់តាំងពីថ្ងៃដែលកម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសឡើងវិញនៅថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី១២ កក្កដានេះ​ មានចំនួន១១២នាក់ដែលបានឆ្លង។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តារក្សាការប្រុងប្រយ័ត្ន អនាម័យសុខភាពនិងការរស់នៅប្រចាំថ្ងៃ​ព្រមទាំងចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាតាមទីតាំងនិងចំនួសដូសដែលក្រសួងបានកំណត់។

សូមរម្លឹកផងដែរថា យោងតាមកិច្ចសម្ភាសដែលបានផ្សាយក្នុងគណនីយូធូបផ្លូវការណ៍របស់ លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានឱ្យដឹងថា បានរកឃើញ នូវវត្តមានវីរុសអូមីក្រុងបំប្លែងខ្លួនថ្មី ប្រភេទ BA4 និងBA5 មានលទ្ធភាពឆ្លងលឿនជាងគេ និងអាចជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ដែរថាប្រភេទវីរុស BA4 និងBA5នេះ វាមានលទ្ធភាពបញ្រ្ជាបចូលទៅប្រព័ន្ធការពាររបស់មនុស្ស ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ខ្សោយ៕


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia