អាហារ
សំខាន់បំផុត! វេជ្ជបណ្ឌិតប្រាប់របៀបជ្រើសវីតាមីន ប្រើឱ្យត្រូវតាមវ័យទើបគ្មានជំងឺ និងមិនងាយចាស់

វីតាមីន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់និងចាំបាច់បំផុតសម្រាប់រាងកាយរបស់មនុស្សគ្រប់វ័យ វីតាមីនជួយឱ្យកុមារលូតលាស់ល្អ ឆ្អឹងរឹងមាំ ជួយឱ្យមនុស្សពេញវ័យមានសុខភាពល្អ មិនងាយឆ្លងជំងឺផ្តេសផ្តាស ជួយ​ដល់មនុស្សចាស់ឱ្យមានការចងចាំល្អ មិនឆាប់កោងឆ្អឹង និងមិនបាក់កម្លាំង។

វីតាមីនគេបានចែករបៀបនៃការប្រើប្រាស់រវាងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ខុសៗពីគ្នា។ ដូច្នេះដើម្បីដឹងថាវីតាមីនប្រភេទណាប្រើចំពោះកុមារ ប្រភេទណាចំពោះមនុស្សពេញវ័យ ហើយប្រភេទណាចំពោះមនុស្សចាស់ សូមអានការណែនាំខាងក្រោម៖

វីតាមីន ៣ ប្រភេទសម្រាប់កុមារ

១. វីតាមីន Ritual Essential ៖ ប្រភេទស្ករកៅស៊ូដែលប្រើប្រាស់ល្អបំផុតសម្រាប់កុមារអាយុចាប់ពី ៤-១២ ឆ្នាំ។ វាផ្ទុកទៅដោយអាស៊ីត អូមេហ្គា 3 DHA ដែលជួយដល់ខួរក្បាល និងមានកម្រិតនៃជាតិសរសៃជួយប្រព័ន្ធរំលាយរបស់កុមារឱ្យបន្ទោបង់ស្រួល។

២. SmartyPants Kids ៖ ប្រភេទស្ករកៅស៊ូ ប្រើសម្រាប់កុមារអាយុ ៥ឆ្នាំឡើងទៅវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗចំនួន ១៥ រួមទាំងវីតាមីន D3 សម្រាប់សុខភាពឆ្អឹង និងភាពស៊ាំ វីតាមីន B12 សម្រាប់ថាមពល អូមេហ្គា 3 EPA និង DHA សម្រាប់សុខភាពបេះដូង និងខួរក្បាល អ៊ីយ៉ូតសម្រាប់ជំនួយទីរ៉ូអ៊ីត និងវីតាមីន E សម្រាប់ជំនួយប្រឆាំងអុកស៊ីតកម្ម។ សម្រាប់កុមារដែលមានអាលែហ្ស៊ីក៏ប្រើបាន ព្រោះវាមានទឹកដោះគោ ស៊ុត គ្រាប់ផ្លែឈើ សណ្តែកសៀង ជាតិស្ករ gluten និងស្រូវសាលី ជាគ្រឿងផ្សំ។

៣. វីតាមីន OLLY Kids Multi+Probiotic Gummy Multivitamin៖ ប្រភេទស្ករកៅស៊ូប្រើចំពោះកុមារអាយុ ២ឆ្នាំឡើងទៅ។ វាផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗដូចជាវីតាមីន A, C, D និង E; វីតាមីន B; និងស័ង្កសី និងមានផ្ទុកនូវប្រូបាយអូទិកជួយសម្រួលដល់ពោះវៀន និងការបន្ទោបង់របស់កុមារ។

វីតាមីន ៣ ល្អសម្រាប់មនុស្សពេញវ័យ

១. វីតាមីន D៖ វីតាមីន D ជួយឱ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម ដែលមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង។ ជួយបំបាត់រាល់ការឈឺចាប់ ជាពិសេសសន្លាក់ឆ្អឹង និងជួយកុំឱ្យជ្រុះសក់ផងដែរ។ ដើម្បីឱ្យរាងកាយរបស់អ្នកមានវីតាមីន D​ គ្រប់គ្រាន់អ្នកត្រូវហាលថ្ងៃនៅពេលព្រឹករយៈពេល ១៥ នាទីឱ្យបានរាល់ថ្ងៃ ឬទិញវីតាមីន D ផ្ទាល់យកមកប្រើក៏បាន។

២. វីតាមីន C៖ វីតាមីន C មាននាទីជម្រុញប្រព័ន្ធការពារឱ្យខ្លាំង ស្បែកកាត់បន្ថយកុំឱ្យស្បែកជ្រីវជ្រួញ ជួយភ្នែកឱ្យភ្លឺថ្លា មិនងាយស្រវាំង។

៣. វីតាមីន B-12៖ មានប្រសិទ្ធភាពក្នុងការរក្សាសរសៃប្រសាទ និងកោសិកាឈាមរបស់រាងកាយឱ្យមានសុខភាពល្អ និងជួយបង្កើត DNA ដែលជាសារធាតុហ្សែននៅក្នុងកោសិកាទាំងអស់។ ប្រភពអាហារដែលផ្ទុកវីតាមីន B-12 មានដូចជាសាច់បសុបក្សី ត្រី និងស៊ុតជាដើម។

វីតាមីន ៧ ល្អសម្រាប់មនុស្សចាស់

តាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថាមនុស្សចាស់គ្រប់រូប ​ចាំបាច់ត្រូវការវីតាមីនទាំង ៧ប្រភេទនេះបំផុត៖

១. វីតាមីន D ៖ វីតាមីន D វាមានតួនាទីជួយឱ្យឆ្អឹងរបស់យើងរឹងមាំ ជាពិសេសគឺមនុស្សចាស់ ជួយឱ្យឆ្អឹងរឹងមាំ មិនចេះចុករោយ និងមិនងាយកោងឆ្អឹងផងដែរ។ របៀបនៃការញ៉ាំគឺញ៉ាំមួយថ្ងៃ១គ្រាប់ មុនឬក្រោយអាហារពេលព្រឹក ១ ទៅ ២ ម៉ោង។

២. វីតាមីន C ៖ មនុស្សចាស់គឺគេតម្រូវឱ្យញ៉ាំវីតាមីន C 500g មួយថ្ងៃ៣គ្រាប់ ពេលព្រឹក ថ្ងៃ និងល្ងាច ដើម្បីឱ្យជម្រុញប្រព័ន្ធការពារឱ្យខ្លាំង ស្បែកកាត់បន្ថយកុំឱ្យស្បែកជ្រីវជ្រួញ ជួយភ្នែកឱ្យភ្លឺថ្លា មិនងាយស្រវាំង។

៣. Omega 3 ៖ មានតួនាទីជួយភ្នែក ជំនួយដល់គន្លាក់ដៃជើង សម្រួលសរសៃ ជួយបេះដូង និងកាត់បន្ថយការកើតជំងឺផ្សេងៗ។

៤. Coenzyme Q10 ៖ មានតួនាទីជាប្រព័ន្ធការពារជំងឺផ្សេងៗជាពិសេសគឺជំងឺមហារីក។

៥. Multivitamin ៖ គឺជាវីតាមីនដែលជួយបំពេញសារធាតុចិញ្ចឹមឱ្យទៅរាងកាយ ពីព្រោះមនុស្សចាស់នៅពេលបរិភោគអាហារ ប្រព័ន្ធរំលាយអាហាររបស់គាត់មិនអាចរំលាយចម្រាញ់យកជីវជាតិបានល្អដូចក្មេងនោះទេ ដូច្នេះហើយទើបតម្រូវឱ្យគាត់ញ៉ាំ Multivitamin នេះដើម្បីបំពេញជីវជាតិបន្ថែម។

៦. វីតាមីន B ៖ ដើរតួនាទីជួយកោសិការខួរក្បាលមនុស្សចាស់ កុំឱ្យឆាប់ភ្លេចភ្លាំង សម្រាន្តលក់ស្រួល ធ្វើឱ្យស្មារតីរហ័សរហួន ចលនាឈាមរត់ល្អ។

៧. Calcium ៖ មានតួនាទីជួយឆ្អឹង ពីព្រោះមនុស្សចាស់តែងតែមានបញ្ហាឆ្អឹងផុយ ស្រួយ ឆាប់បាក់។ Calcium ជួយកាត់បន្ថយជំងឺរលាកឆ្អឹង និងការចុករោយផងដែរ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia