យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១នេះបានឱ្យដឹងថា វ៉ាក់ស៊ាំងកូវីដ១៩ ស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តចិននឹងត្រូវចាប់ផ្តើមចាក់ដល់គ្រូពេទ្យ បុគ្គលិក-មន្រ្តីសុខាភិបាល និងកម្លាំងនគរបាលជាតិដែលមានអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្មគ្រ័ចិត្ត នៅតាមបណ្តារាជធានី-ខេត្តទាំង១០ដូចខាងក្រោម៖
រាជធានីភ្នំពេញ៖ មន្ទីរពេទ្យរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
ខេត្តបាត់ដំបង៖ មន្ទីរពេទ្យខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកមោងឫស្សី, មន្ទីរពេទ្យបង្អែកសង្កែរ, មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល
ខេត្តបន្ទាយមានជ័យ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី, មន្ទីរពេទ្យបង្អែកថ្មពួក, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ
ខេត្តឧត្តរមានជ័យ៖ មន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកអន្លង់វែង
ខេត្តប៉ៃលិន៖ មន្ទីរពេទ្យខេត្ដប៉ៃលិន
ខេត្តកោះកុង៖ មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល
ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យខេត្តព្រះសីហនុ
ខេត្តស្វាយរៀង៖ មន្ទីរពេទ្យខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែករមាសហែក, មន្ទីរពេទ្យបង្អែកជីភូ, មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
ខេត្តពោធិ៍សាត់៖ មន្ទីរពេទ្យខេត្តពោធិ៍សាត់, មន្ទីរពេទ្យបង្អែកបាកាន, មន្ទីរពេទ្យបង្អែកក្រគរ និងមន្ទីរពេទ្យបង្អែកក្រវ៉ាញ
ខេត្តកែប៖ មន្ទីរពេទ្យខេត្តកែប
ហើយក្នុងនោះផងដែរ ការចាក់វ៉ាក់ស៊ាំងនឹងត្រូវចាប់ផ្តើមចាក់ចាប់ពីម៉ោង៨ព្រឹកដល់៥ល្ងាច ដោយមានម៉ោងសម្រាក២ម៉ោង គិតពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង២រសៀល៕
សូមអាចសេចក្តីលម្អិតរបស់ក្រសួង៖