កីឡា
ពេលអ្នកចំណាយពេល ១០នាទីក្នុងមួយថ្ងៃ ធ្វើរឿង១នេះ ជួយកាត់បន្ថយការស្លា.ប់ ១០%

បើអ្នកចង់បានអាយុវែង និងមានសុខភាពរឹងមាំ អ្នកត្រូវតែចេះថែសុខភាពរាងកាយនិងផ្លូវចិត្ត។ សូម្បីតែការហូបអាហារមានបន្លែ និងផ្លែឈើគឺល្អបំផុតសម្រាប់រាងកាយ។ តាមវេជ្ជបណ្ឌិតលោក Amir Khan  បានបញ្ជាក់នៅលើទូរទស្សន៍ Lorraine គ្រាន់តែអ្នកធ្វើរឿងមួយនេះ ចំនួន១០នាទី វាជួយបញ្ចុះការស្លាប់របស់អ្នក ១០% គឺការធ្វើលំហាត់ប្រាណនេះឯង”។

នេះជាពេលវេលាដែលមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់គ្នា គ្រាន់តែអ្នកចំណាយពេល១០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ អ្នកសួរថា លំហាត់ប្រាណបែបណាល្អចំពោះសុខភាព? លំហាត់ប្រាណមានច្រើនណាស់ សម្រាប់អ្នកទាំងអស់គ្នានិយមចូលចិត្តធ្វើវាមានដូចជា ការហែលទឹក ការដើរ និងការរត់ជាដើម។ តាមលោកវេជ្ជបណ្ឌិត Amir បានបញ្ជាក់ប្រាប់ថា “ការធ្វើលំហាត់ប្រាណចំនួន ​១០នាទី ជួយកាត់បន្ថយកការស្លាប់របស់អ្នកបាន១០%។ ហើយការធ្វើលំហាត់ប្រាណនេះជួយពង្រឹងសុខភាពផ្នែកផ្សេងៗ នៃរាងកាយឱ្យរឹងមាំដើម្បីការពារជំងឺយ៉ាងល្អបំផុត”។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ការធ្វើលំហាត់ប្រាណដូចជាការរាំ និងការថែសួន ក៏ជួយចង្វាក់បេះដូងនិងផ្លូវចិត្តរបស់អ្នកឱ្យល្អប្រសើរដែរ”។ មានការវាស់ស្ទង់ពីសុខភាពរាងកាយនៅកម្រិតមធ្យមទៅខ្លាំងដោយផ្អែកលើទិន្នន័យដែលប្រមូលបានពីអ្នកស្ម័គ្រចិត្ត ដែលពាក់ឧបករណ៍វាស់ល្បឿនរយៈពេលមួយសប្តាហ៍ និងយូរជាងនេះ។

មានករណីការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រាវបានរកឃើញថា ការបង្កើនសកម្មភាពរាងកាយ ១០នាទីក្នុងមួយថ្ងៃនឹងការពារការស្លាប់ចំនួនមនុស្ស ១១១.១៧៤នៅទូទាំងប្រជាជនអាមេរិកជារៀងរាល់ឆ្នាំ (៦.៩%) ។ ហើយមានអ្នកហាត់ប្រាណរយៈពេល ២០នាទី ជួយមនុស្សគេចពីការស្លាប់ចំនួន ២០៩.៤៥៩នាក់ក្នុងមួយឆ្នាំ(១៣%)។ សម្រាប់អ្នកហាត់ប្រាណ ៣០នាទី ជួយកាតបន្ថយមនុស្សស្លាប់ ២៧២.២៩៧នាក់(១៦.៩%) ក្នុងមួយឆ្នាំ។

ដូចនេះ ការធ្វើលំហាត់ប្រាណជួយឱ្យអ្នកមានអាយុវែងព្រោះតែរាងកាយនិងផ្លូវចិត្តរឹងមាំ។ ចូរធ្វើលំហាត់ប្រាណទាំងអស់គ្នា ដើម្បីសុខភាព និងការពារជំងឺឱ្យខ្មែរយើងរស់នៅបានយូរផងដែរ៕ អត្ថបទដោយ៖ ទ្រ ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia