សម្រស់
តើមនុស្សប្រភេទណាខ្លះ មិនគួរទៅព្យួរសេរ៉ូមសាច់ស្អាត?
Sitha Tek
June 22 2022
372 views

ការព្យួរសេរ៉ូមជួយឱ្យសាច់ស្អាត ជាវិធីសាស្ត្រថ្មីមួយដែលជួយក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងជាង​វ័យនិង ជាពិសេសកំពុងមានការពេញនិយមយ៉ាងខ្លាំងពីសំណាកអតិថិជនដែលមិនចង់ចាស់តាមវ័យ។ ក៏ប៉ុន្តែមានអ្នកឆ្ងល់ថា តើសេរ៉ូមនេះអាចនឹងបង្កផលប៉ះពាល់ដល់សុខភាពដែលឬទេ ហើយមនុស្សប្រភេទណាដែលមិនគួរទទួលសេវាកម្មមួយនេះ?

នៅក្នុងបទសម្ភាសជាមួយនឹង លោកវេជ្ជបណ្ឌិត លី ហុកលាង ដែលជាអ្នកឯកទេសផ្នែកសោភ័ណ្ឌសាល្យសាស្ត្រនៃសកលវិទ្យាល័យវិទ្យាសុខាភិបាល និងបានបញ្ចប់ការសិក្សារផ្នែកវះកាត់ កែសម្ផស្សមកពីសកលវិទ្យាល័យPaul sabatier IIIមកពីប្រទេសបារាំង បានពន្យល់ឱ្យដឹងថា ការព្យួរសេរ៉ូម គឺជួយឱ្យស្បែកស្អាត មិនមែនជួយឱ្យស្បែកសដូចពាក្យគេនិយាយតៗគ្នានោះទេ។ សេរ៉ូមស្បែកស្អាតនេះ គឺវាបានដើរតួនាទីក្នុងការពារការ និងទប់ស្កាត់កោសិកាស្បែកកុំឱ្យផលិតជាតិមេឡានីនច្រើន ដូច្នេះហើយទើបវាធ្វើឱ្យស្បែកមើលទៅមានសភាពសស្អាត,ស្រស់ថ្លាភ្លឺរលោងមានសំណើម, ក្មេងជាងវ័យ ជាជាងពេលមិនទាន់ព្យួរសេរ៉ូម អ្វីដែលកាន់តែសំខាន់សម្រាប់សេរ៉ូមសាច់ស្អាតនេះ គឺវាសម្បូរដោយសារជាតិវីតាមីនសំខាន់ៗ ខូឡាជេន ដែលជួយទប់ស្កាត់ស្បែកពីភាពជ្រីវជ្រួញ បង្ការភាពចាស់នៃស្បែក។​ ដូច្នេះហើយ ទើបមនុស្សសម័យថ្មីនេះ ពេញនិយមមកទទួលសេវាកម្មមួយ​នេះ ដើម្បីធ្វើឱ្យសម្រស់កាន់តែស្រស់ស្អាត និងមើលទៅនៅតែក្មេងមួយកម្រិតទៀត។

តើមនុស្សប្រភេទណា អាចមកទទួលសេវាកម្មមួយនេះបាន?

យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតដដែរ បានបន្តថា ត្បិតតែសេរ៉ូមនេះវាជួយបានច្រើនក៏ពិតមែន ក៏ប៉ុន្តែមិនមែនគ្រប់គ្នាចេះតែអាចទទួលសេវាកម្មមួយនេះបាននោះទេ។ ចំពោះក្រុមមនុស្សដែលអាចទទួលសេវាកម្មនេះបាន គឺចាំបាច់ត្រូវតែមានសុខភាពល្អ វ័យក្មេងឬក៏ចាស់មិនបញ្ហានោះទេ ប៉ុន្តែសម្រាប់អ្នកមានបញ្ហាជំងឺថ្លើម ឬក៏ជំងឺក្រិនថ្លើម,និងជាពិសេសគឺ ខ្សោយតម្រងនោម គឺមិនអាចទទួលសេវាកម្មមួយនេះបានឡើយ។ ពីព្រោះតម្រងនោម គឺជាកន្លែងដែលច្រោះជាតិពុល ឬក៏សំណល់ចេញបពីរាងកាយ ប្រសិនបើតម្រងនោមដំណើរការមិនបានល្អ ប្រាកដណាស់វានឹងមានបញ្ហាប្រសិនបើមកទទួលសេវាកម្មមួយនេះ មួយវិញទៀតសម្រាប់អ្នកដែលមានបញ្ហាថ្លើមក៏មិនអាចមកទទួលសេវាកម្មនេះបាននោះដែរ។ ថ្លើមជាកន្លែងដែលបំបែកសារធាតុ ផ្សេងៗដែលមនុស្សយើងបានបញ្ចូលទៅក្នុងរាងកាយ ដូច្នេះប្រសិនបើថ្លើមមានបញ្ហា សារធាតុមួយចំនួនអាចនឹងស្ទះនៅនឹងថ្លើម នេះជាបញ្ហាធំដែលក្រុមអ្នកជំនាញ ឬក៏វេជ្ជបណ្ឌិតតែងតែធ្វើការពិគ្រោះយោបល់ទៅលើបញ្ហារបស់អ្នក​មកទទួលសេវាកម្ម មុននឹងអនុញ្ញាតឱ្យពួកគាត់ទទួលសេវាកម្មមួយនេះ។

ដូច្នេះ សម្រាប់លោកអ្នកដែលមានបំណងចង់ទទួលសេវាកម្មមួយនេះ គឺត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ អំពីបញ្ហាសុខភាពបស់ខ្លួនឯងជាមុនសិន មុននឹងឈានដល់ការទទួលសេវាកម្ម ដើម្បីចៀសវាងការជួបនឹងបញ្ហាដែលអាចប៉ះពាល់ដល់អាយុជីវិតនាថ្ងៃក្រោយ៕

អត្ថបទដោយ៖ កញ្ញាតឹក ស៊ីថា

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.1 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
349 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
333 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
413 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
640 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.4 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
8.6 K views

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
7.9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.9 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia