ជំងឺ
ប៉ុន្មានជំហានពិសេសៗ ធ្វើរាល់ថ្ងៃ ការពារស្រុតស្បូន​ ការពាររលាកធ្លាក់សរុំារ៉ៃ
Thida Pet
December 12 2023
1.3 K views

ប្រធានបទជំងឺស្បូនដែលកើតមានឡើងស្រ្តីជាច្រើន គឺមិនចង់ជួបប្រទះនោះទេ ។ជាក់ស្ដែង ជំងឺស្បួនគឺមានច្រើនប្រភេទ ជាពិសេស ធ្លាក់សរលាករមាស់ គឺជាបញ្ហាធំ១ដែលស្រ្តីភាគច្រើន ជួបប្រទះ  រួមទាំងបញ្ហាជាច្រើនទៀត មានដូចជា ស្រុតស្បួន គីសក្នុងដៃស្បួន និងជំងឺជាច្រើនទៀត ដែលស្រ្តីតែងតែជួបប្រទះ។

ជាមួយគ្នានេះដែរ យើងមកលើកយក៣ក្បូន ធ្វើរាល់ថ្ងៃ ជួយការពារស្រុតស្បួន ការពាររលាកធ្លាក់សរមាស់ ដែលកើតមានឡើងលើមនុស្សស្រី អាស្រ័យហេតុនេះហើយ ប្រសិនណាស្រ្តីមានអនុវត្តមានត្រឹមត្រូវអាចជួយការពារពីបញ្ហានេះមានច្រើនណាស់។

ទម្លាប់១ ជាក់ស្ដែង បើយោងតាមរយៈវេជ្ជបណ្ឌិត គួចម៉េងលីបានឱ្យដឹងថា ទម្លាប់អាក្រក់មួយចំនួនដែលជាហេតុធ្វើឱ្យមនុស្សស្រីជួបបញ្ហាស្រុតស្បូនគឺ មានទម្លាប់លើករបស់ធ្ងន់ៗ អង្គុយចផងហោង ទម្លាប់មិនដែលហាត់ប្រាណ ជាពិសេសគឺទម្លាប់បណ្ដោយឱ្យខ្លួនឯងឡើងគីឡូខ្លាំង។ ព្រោះការឡើងគីឡូនេះទៀតសោតអាចធ្វើឱ្យមនុស្សស្រីដែលធាត់លើសគីឡូខ្លាំងគឺធ្វើឱ្យមានសម្ពាធនៅក្នុងខ្លួនសង្កត់ចុះមកក្រោយ ជាហេតុនាំឱ្យសាច់ដុំអាងត្រគាកទ្រមិនជាប់បណ្តាលឱ្យមានបញ្ហាងាយស្រុតស្បូនបំផុត។

មួយវិញទៀត តាមការឱ្យដឹងពីវេជ្ជបណ្ឌិតថារិទ្ធ សុខសុវឌ្ឍនា ឯកទេសសម្ពពនិងរោគស្ត្រី បានពន្យល់ថាការស្រុតស្បូន គឺជាការលូនចេញនៃតួស្បូនទាំងមូលតាមរយៈទ្វារមាសចេញមកក្រៅ។ ក្នុងករណីស្រាល អាចស្ទាបដឹងថាមានលៀនចេញមកតិចៗតាមទ្វារមាស ករណីធ្ងន់ធ្ងរវាលូនចេញក្រៅទ្វារមាសតែម្ដងដែលអាចមើលឃើញផ្ទាល់ៗ។ វេជ្ជបណ្ឌិតបាន បន្តទៀតថា ការស្រុតស្បូនអាចកើតឡើងលើស្រ្តីគ្រប់វ័យ គ្រាន់តែភាគច្រើនជួបលើស្រ្តីដែលមានវ័យចាប់ពី៤០ឆ្នាំឡើងលើ។ ដូច្នេះហើយស្រីៗគួរតែបង្កើនទម្លាប់នៃការហាត់ប្រាណឱ្យបានត្រឹមត្រូវ ទៀងទាត់ ញុំាអាហារល្អៗចំពោះសុខភាព។

មួយវិញទៀត ប្រសិនណាស្រីចង់ការពារ ចង់ថែរក្សាស្បូនឱ្យរឹងមាំ គ្មានជំងឺ ការពារការធ្លាក់សរមាស់រុំារ៉ៃអនុវត្តទម្លាប់នេះ។ ស្រ្តីត្រូវប្រញាប់ដោះស្រាយ។​ យោងតាមការចុះផ្សាយរបស់ familydoctor.org គេណែថា ប្រសិនបើស្រ្តីចង់បំបាត់បញ្ហាធ្លាក់សនេះឱ្យជាដាច់ ត្រូវអនុវត្តទៅតាមវិធីណែនាំខាងក្រោម៖

-ចូលបន្ទប់ទឹករួច គួរតែលាងសម្អាតឱ្យបានស្អាតល្អ ដើម្បីការពាររលាករលាករមាស់ឡើងមក

-ត្រូវងូតទឹកឱ្យបានទៀងទាត់ និងត្រឹមត្រូវ ហើយសម្អាតទ្វារមាសឱ្យបានត្រឹមត្រូវ

-ទទួលទានអាហារសម្បូរដោយប្រូបាយអូទិក ព្រោះអាហារសម្បូរដោយប្រូបាយអូទិក អាចជួយដល់សុខភាពរបស់ទ្វារមាសឱ្យល្អ បង្កើនបាក់តេរីល្អៗ នៅក្នុងទ្វារមាស ការពារការធ្លាក់សរមាស់ឡើងមក។

ជាចុងក្រោយ ប្រសិនណាអ្នកមានទម្លាប់ល្អៗ ទាំងនេះ អ្នកនឹងទទួលបានសុខភាពរបស់ទ្វារមាសល្អ ការពារការរលាករមាស់បង្កជាផលរំខាន ។ ជាពិសេសគឺជួយការពារជំងឺស្រុតស្បូនផងដែរ៕

អត្ថបទដោយ៖ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia