ជំងឺ
វិធីសម្គាល់មើលប្រភេទធ្លាក់សបង្កជំងឺប៉ះពាលស្បូន និងធ្លាក់សធម្មជាតិមិនបង្កគ្រោះថ្នាក់
Senghong Kong
October 8 2022
2.2 K views

ការធ្លាក់ស ដែលតែងកើតឡើងចំពោះស្រ្តី បានចែកចេញជា២ប្រភេទ។ ដែលប្រភេទទី១ ជាប្រភេទសធម្មជាតិ និងមួយប្រភេទទៀត ជាប្រភេទសខុសធម្មតាដែលបង្កជំងឺដល់ស្ត្រី។ ការធ្លាក់សមិនធម្មតាប្រភេទបង្កជំងឺ ប្រសិនបើទុកកាន់តែយូរអាចបង្កជាការរលាកទ្វារមាស អាចរលាកមាត់ស្បូន រលាកអាងត្រគៀក ព្រមទាំងអាចធ្វើឱ្យឆ្លងជំងឺកាមរោគចំនួនទៀតផងដែរ។

ធ្វើដូចម្តេចទើបអាចសម្គាល់ថា ជាការធ្លាក់សធម្មជាតិ និងការធ្លាក់សបង្កគ្រោះថ្នាក់? តាមការចែករំលែកពីអ្នកគ្រូពេទ្យ យន់ សូដា ឯកទេសឆ្មបនិងរោគស្រ្តី ព្រមទាំងជាស្ថាបនិក បន្ទប់ពិគ្រោះនិងព្យាបាលជំងឺស្មាយឃែរ បានប្រាប់ពីវិធីសម្គាល់ ដែលស្ត្រីអាចតាមដានដោយខ្លួនឯងបានដូចខាងក្រោម៖ 

ការធ្លាក់សរធម្មជាតិ ៖ ជាទូទៅ អាចធ្លាក់មុនពេលមករដូវ ពាក់កណ្ដាលនៃការមករដូវ និងក្រោយនៃការមករដូវហើយ។ ធ្លាក់សធម្មជាតិ មានវាពណ៌សថ្លាធម្មតា ដូចជាស៊ុតមាន់ពណ៌ស រំអិល អន្លាយស្រដៀងសំបោរ គ្មានក្លិនស្អុយ មិនធ្វើឱ្យរមាស់ នោះទេ អាចមានក្លិនឆ្អាបតិចតួច។ ចំណុចទាំងអស់នេះស្រ្តីអាចចំណាំទុកខ្លួនឯងបាន គេហៅថាសធម្មជាតិរបស់ស្ត្រី។

ការធ្លាក់សបង្កជំងឺ៖ សដែលជាសញ្ញាមិនល្អសម្រាប់សុខភាព ចាប់ផ្ដើមចេញជាសញ្ញាសម្គាល់ដូចជា សខាប់ដូចទាំងដោះគេ មានពណ៌ខុសប្រក្រតី អាចមានពណ៌លឿង ពណ៌ផ្កាឈូក ពណ៌បៃតង ប្រផេះ ជាដើម។ ចំពោះក្លិន មានក្លិនស្អុយ អាចមានសភាពខុសគ្នាតាមសុខភាពមនុស្សម្នាក់ៗ ខ្លះស្អុយតិច ខ្លះស្អុយខ្លាំង និងអាចមានរមាស់ជាដើម។

ប្រសិនបើស្ត្រី សម្គាល់ឃើញថាខ្លួនឯង មានការធ្លាក់សរខុសប្រក្រតី សូមលើកទឹកចិត្តឱ្យប្រញ៉ាប់ទៅជួបគ្រូពេទ្យជំនាញ ចៀសវាងការទុកកាន់តែយូរ បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរណាមួយកើតឡើង៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
359 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
334 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
110 views
អត្ថបទថ្មីៗ
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia