ជំងឺ
ហាមទុកយូរ កុំលេបថ្នាំផ្សំផ្ដេសផ្តាស! ពេទ្យប្រាប់ថាបើមានសញ្ញានោមញឹកអាចមានជំងឺ៥មុខនៅពីក្រោយ
Senghong Kong
June 27 2023
7.6 K views

នរណាខ្លះកំពុងជួបបញ្ហានោមញឹក? ទើបតែនោមមិនបានប៉ុន្មានផងដែរអារម្មណ៍ចង់ទៅនោមម្ដងទៀតហើយ? ជាការពិតមានការលើកឡើងជាច្រើន បាននិយាយថានោមញឹកដោយសារផឹកទឹកច្រើន នោមញឹកដោយសារផឹកស្រា វាមិនមែនជារឿងខុសនោះទេ គ្រាន់តែថាអាចមានមូលហេតុឬជំងឺជាច្រើនទៀតនៅពីក្រោយផងដែរ។

តើនោមប៉ុន្មានដង និងមានលក្ខណៈបែបណា ទើបរាប់ថានោមញឹកជាសញ្ញាមិនល្អសម្រាប់សុខភាព? ផ្សារភ្ជាប់ជាមួយសំណួរខាងលើនេះ ផ្អែកតាមការចែករំលែកពីលោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា បានឱ្យដឹងថា សញ្ញានៃការនោមញឹក មានដូចជាឈឺនោមភ្លាមៗទ្រាំមិនបានទប់សឹងមិនជាប់ នោមរួចនៅតែមានអារម្មណ៍ថាចង់នោមទៀត នោមមិនអស់ ចំនួននៃការនោមក្នុងរយៈពេល២៤ម៉ោងច្រើនពេក លើសពី៨ទៅ១០ដង ឬច្រើនជាងនេះ គេងយប់ក្រោកនោមញឹកញាប់លើសពី៤ដងឡើងទៅ គេចាត់ទុកថាជាការនោមញឹកហើយ

លោកវេជ្ជបណ្ឌិត បានបន្ថែមផងដែរថា ការនោមញឹកនេះចាំបាច់ត្រូវរកមូលហេតុរបស់វាឱ្យបានច្បាស់ដើម្បីងាយស្រួលព្យាបាលមិនមែនចេះតែទៅផ្សំថ្នាំលេបដោយខ្លួនឯង ទាំងមិនបានដឹងថាមកពីអ្វីនោះឡើយ។ លោកវេជ្ជបណ្ឌិត បានឱ្យដឹងថារឿងដែលនៅពីក្រោយការនោមញឹក អាចកើតឡើងដោយសារប្រព័ន្ធប្រសាទមានបញ្ហាធ្វើការមិនបានល្អ អាចកើតឡើងដោយសារមានជំងឺក្រួសក្នុងតម្រងនោមនៅពេលដែលយើងធ្វើសកម្មភាពក្រួសនឹងរមាលក្នុងប្លោកនោមរំញោចឱ្យចង់ឈឺនោម​។

មូលហេតុនេះផ្សេងទៀត ដូចជាបណ្ដាលមកការឡើងជាតិស្ករក្នុងឈាម វិវត្តទៅជាជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវទឹកនោម និងអាចបណ្ដាលមកពីមានជំងឺថប់បារម្ភឬស្ត្រេសឬអ្នកដែលមានជំងឺផ្លូវចិត្ត សម្រាប់បុរសអាចបណ្ដាលមកពីជំងឺក្រពេញប្រូស្តាតផងដែរ។ កត្តាជំងឺទាំងអស់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទទើបបញ្ជារឱ្យមានការនោមញឹក។ ហេតុនេះ ត្រូវការការព្យាបាលទៅតាមប្រភេទជំងឺមួយៗ មិនមែនចេញតែលេបថ្នាំផ្ដេសផ្ដាសនោះទេ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា បានចែករំលែកពីវិធីក្នុងការថែរក្សាប្រព័ន្ធប្រសាទឱ្យបានល្អ គួរតែកុំទទួលទានប្រៃពេក ផ្អែមពេក កុំលេបថ្នាំផ្ដេសផ្ដាស កុំទទួលទានស្រាច្រើនពេក និងកុំប្រើប្រាស់ថ្នាំជក់ឬសារធាតុញៀនជាដើម។ ប្រសិនបើបងប្អូនកំពុងមានបញ្ហានោមញឹក គួរតែស្វែងរកការព្យាបាលធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ចៀសវាងកើតជំងឺណាមួយដោយមិនដឹងខ្លួន ទុករហូតវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ Senghong 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
4.9 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia