កុមារ
ពេទ្យប្រាប់ កត្តា៤យ៉ាងនាំឱ្យមានកូនភ្លោះ និងក្បួនយកកូនភ្លោះ ដែលឪពុកម្ដាយត្រូវដឹង

កូនភ្លោះ គឺជាកកើតឡើងដោយស៊ុត២ដាច់ដោយឡែកពីគ្នាដែលបង្កកំណើតនៅក្នុងស្បូន ឬក៏ស៊ុតបង្កកំណើតមួយបានបំបែកខ្លួនជាពីរទៅជាអំប្រ៊ីយុង។ មួយវិញទៀត ស្ដ្រីជាម្ដាយមានឱកាសខ្ពស់ក្នុងការមានកូនភ្លោះ ប្រសិនបើស្ដ្រីជាម្ដាយទទួលការព្យាបាលកការមានកូន ឬស្ដ្រីដែលមានអាយុ ៣០ឆ្នាំឡើងទៅ នេះបើយោងតាមការចុះផ្សាយ Medical News Today

នៅក្នុងនោះដែរ បើយោងតាមប្រភពដដែលបានបញ្ជាក់ប្រាប់ថា កត្តា៤ដែលងាយឱ្យស្ដ្រីមានឱកាសមានកូនភ្លោះរួមមាន កត្តាអាយុ(ចាប់ពី៣០ឆ្នាំឡើង) កត្តាប្រវត្តិគ្រួសារ(គ្រួសារធ្លាប់មានកូនភ្លោះពីមុនមក) កត្តាកម្ពស់និងទម្ងន់និងកត្តាព្យាបាលតាមរយៈ(IVF)។

-កត្តាអាយុ៖ បើយោងតាមការឱ្យដឹងពី ការិយាល័យសុខភាពស្ដ្រីរបស់អាមេរិក បានឱ្យដឹងថា ស្រ្តីដែលមានអាយុចាប់៣០ឆ្នាំឡើងងាយនឹងមានកូនភ្លោះ។ ពីព្រោះថា ស្ដ្រីដែលមានអាយុចាប់ពី៣០ឆ្នាំឡើងផលិតពងញីច្រើនជាងស្ដ្រីក្រោមអាយុ៣០ឆ្នាំ ដែលងាយឱ្យពួកគេមានឱកាសមានកូនភ្លោះច្រើនជាង។

-កត្តាកម្ពស់ និងទម្ងន់៖ តាមរបាយការណ៍ASRMបានរៀបរាប់ប្រាប់ថា កត្តាកម្ពស់ និងទម្ងន់ក៏ជាកត្តាសំខាន់ដែលងាយឱ្យស្ដ្រីមានឱកាសក្នុងការមានកូនភ្លោះដែរ។

-កត្តាប្រវត្តិគ្រួសារ៖ ស្ដ្រីមានឱកាសមានកូនភ្លោះខ្ពស់ ប្រសិនបើរូបគេស្ថិតក្នុងគ្រួសារធ្លាប់មានប្រវត្តិមានកូនភ្លោះពីមុនមក។ គួរបញ្ជាក់ថា ប្រវត្តិគ្រួសារដែលធ្លាប់មានកូនភ្លោះខាងស្ដ្រីមានឱកាសច្រើនជាប្រវត្តិគ្រួសារខាងប្រុស។

-កត្តាព្យាបាលការមានកូន៖ កត្តានេះជាកត្តាចម្បងដែលបង្កើនឱកាសឱ្យស្ដ្រីងាយមានកូនភ្លោះ។ ជាទូទៅការបង្កកំណើរតាមរយៈ IVF ក៏អាចបង្កើនឱកាសនៃការមានកូនភ្លោះដែរ។ អ្នកជំនាញផ្នែកIVFបានបញ្ជាក់ថា IVF គឺជាការយកមេជីវិតចេញពីអូវែរបស់ស្ត្រី ហើយបង្កកំណើតនៅខាងក្រៅជាមួយមេជីវិតឈ្មោលនៅក្នុងមន្ទីរពិសោធន៍។ មេជីវិតដែលបង្កកំណើតហៅថា អំប្រ៊ីយុង ត្រូវបានបញ្ជូនត្រឡប់ទៅស្បូនស្ត្រីវិញ ដើម្បីលូតលាស់ និងអភិវឌ្ឍនៅក្នុងស្បូនស្ដ្រី។ ដូច្នេះកូនភ្លោះអាចកកើតឡើង ប្រសិនបើអំប្រ៊ីយុងទាំងពីរបំបែកចេញពីគ្នាក្នុងស្បូនស្ដ្រី។

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
371 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
590 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
289 views

#កុមារ

ឪពុកម្ដាយចិញ្ចឹមកូន តាមវិធី ៣យ៉ាងនេះ ធ្វើឱ្យកូនមានសមត្ថភាពឆ្នើម
Tror Sopheap
March 22 2026
478 views

#កុមារ

សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
Tror Sopheap
March 20 2026
252 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
Tror Sopheap
March 19 2026
1.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia