ការញុំាអាហារជួយលាងសម្អាតឈាម គឺជាវិធីដ៏ល្អមួយ ដើម្បីសម្អាតជាតិពុលចេញពីរាងកាយដោយធម្មជាតិ និងរក្សាសុខភាពបានល្អបំផុត។ ដោយហេតុថា ឈាមដឹកអុកស៊ីហ្សែន និងសារជាតិចិញ្ចឹមផ្សេងៗដែលសម្រាញ់ចេញពីចំណីអាហារដែលយើងញុំាចូលទៅបញ្ជូនទៅកោសិការាងតាមផ្នែកនីមួយៗ និង នាំយកកាកសំណល់ និងសារធាតុបំពុលផ្សេងៗចេញសរីរាង្គ។
ផ្អែកតាមប្រភព food.ndtv និង netmeds បានលើកឡើងនូវក្រុមអាហារចំនួន៥មុខ មានប្រយោជន៍ចំផុតក្នុងការជួយបន្សុទ្ធឈាម និងកម្ចាត់បាក់តេរីមិនល្អចេញពីក្រពះពោះវៀន៖
១. ខ្ទឹមស៖ ខ្ទឹមសឆៅ ជាឱសថធម្មជាតិដ៏អស្ចារ្យមួយក្នុងការសម្អាតឈាម ដោយសារធាតុ Allicin ដែលមាននៅក្នុងខ្ទឹមស គឺជាសមាសធាតុដែលមានសារធាតុស្ពាន់ធ័រ ជួយបន្សាបជាតិពុលក្នុងឈាម និងការពារថ្លើម។ ខ្ទឹមស ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដ៏រឹងមាំ ជួយបន្សុទ្ធឈាម និងរក្សាពោះវៀន ឱ្យរួចផុតពីបាក់តេរី ប៉ារ៉ាស៊ីត និងមេរោគដូចគ្នា។
២. ស្លឹកជីវ៉ាន់ស៊ុយ៖ ស្លឹកជីវ៉ាន់ស៊ុយ ជួយឱ្យរាងកាយកម្ចាត់ជាតិបារត និងលោហធាតុធ្ងន់ផ្សេងទៀត ដែលចូលក្នុងចរន្តឈាម ដែលរាងកាយយើងនឹងអាចទទួលបានតាមរយៈអាហារ ឬខ្យល់បំពុលក្នុងបរិយាកាសពេលដកដង្ហើម។ ជាមួយគ្នានេះទៀតសោត ក៏មានការសិក្សាជាច្រើនបង្ហាញដែរថា ស្លឹកជីវ៉ាន់ស៊ុយ មានសមាសធាតុស្ពាន់ធ័រ ដែលមានតួនាទីជួយបន្សាបជាតិពុលក្នុងឈាម កាត់បន្ថយការរលាក និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ (ក្រពោះពោះវៀន)។
៣. មើមយ៉េន៖ មើមយ៉េន មានសមត្ថភាពខ្ពស់ ជួយដល់អ្នកដែលមានបញ្ហាលើសឈាមដោយកម្រិតសម្ពាធឈាមកុំឱ្យឡើងខ្ពស់។ ជាងនេះទៀតសោត មើមយ៉េន មានភ្នាក់ងារពិសេសមួយជួយលាងសម្អាតយ៉ាងសកម្មនូវសារជាតិពុលដែលមាននៅក្នុងសរីរាង្គកាយអ្នកទទួលទាន លើកកម្ពស់សុខភាពថ្លើម បន្សាបជាតិពុលក្នុងឈាម និងកាត់បន្ថយការរលាកកោសិកាផ្សេងៗ។
៤. រមៀត៖ រមៀត មានផ្ទុកសារធាតុ curcumin ដែលជាសមាសធាតុបន្សាបជាតិពុលដ៏ល្អ។ តួយ៉ាងនៅក្នងកំណត់ត្រាសៀវភៅឱសថបុរាណបានចែងថា curcumin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិមាននៅក្នុងរមៀត អាចផលិតអង់ស៊ីមបន្សាបជាតិពុលក្នុងរាងកាយ និងសម្អាតឈាមឱ្យមានសុខភាពល្អ។
៥. ក្រូចឆ្មារ៖ ការផឹកទឹកលាយជាមួយក្រូចឆ្មាពេលពោះទទេ គឺជាវិធីដ៏ល្អមួយ ដើម្បីបន្សុទ្ធឈាម និងបន្សាបជាតិពុលពីថ្លើម។ យោងតាមលោកវេជ្ជបណ្ឌិត Alexander F. Beddoe បាននិយាយថា ថ្លើមអាចបង្កើតអង់ស៊ីមច្រើនចេញពីទឹកក្រូចឆ្មារស្រស់ជាងធាតុអាហារផ្សេងទៀតដែលមានតួនាទីត្រឹមតែអាចបង្កើនមុខងារថ្លើម។ ចំណែកឯវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងក្រូចឆ្មារ ជំរុញការផលិត glutathione ដែលជាប្រូតេអ៊ីនបន្សាបជាតិពុលពីថ្លើម។
ជារួមមកវិញ ការថែរក្សាសុខភាពឈាមឱ្យល្អ គឺមានប្រយោជន៍ខ្លាំងណាស់ ព្រោះឈាមមានតួនាទីដឹកជញ្ជូនធាតុទៅចិញ្ចឹមផ្សេងៗទៅកាន់ កោសិកាដើម្បីបំពេញមុខងារសំខាន់ៗនេះដូចជា៖
- ផ្លូវដង្ហើម៖ ផ្ទុកអុកស៊ីសែន និងកម្ចាត់កាបូនឌីអុកស៊ីតតាមរយៈសួត
- ភាពស៊ាំ៖ ការពាររាងកាយជាមួយនឹងកោសិកាឈាមស និងអង្គបដិប្រាណនៅក្នុងប្លាស្មា
- Excretory: កម្ចាត់កាកសំណល់
- ការដឹកជញ្ជូន៖ ដឹកជញ្ជូនប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត អរម៉ូន
- រក្សាតុល្យភាព PH និងគ្រប់គ្រងសីតុណ្ហភាពរាងកាយ។
- ឈាមបំពេញមុខងារសំខាន់ៗទាំងអស់នៃរាងកាយ ទាមទារឱ្យរក្សាឱ្យស្អាត៕
អត្ថបទដោយ៖ ប៉ាវ ភក្តី