សម្រស់
សក់ជ្រុះស្ទើរតម្ពែកក្បាល! សាកធ្វើតាមក្បួនសាមញ្ញនេះ សក់នឹងឈប់ជ្រុះច្រើនៗដូចមុនហើយ
Sitha Tek
May 12 2022
229 views

បញ្ហាសក់ជ្រុះ ជាបញ្ហាដែលមនុស្សជាច្រើនកំពុងតែជួបប្រទះសឹងតែគ្រប់គ្នា ជួនកាលអ្នកគិតថា វាបណ្ដាលមកពីកត្តាផលិតផលដែលអ្នកកំពុងប្រើ។ ក៏ប៉ុន្តែអ្នកខ្លះចាយលុយរាប់សិបដុល្លារហើយ នៅតែមិនអាចដោះស្រាយបញ្ហានេះបានទៀត ដូច្នេះ អ្នកគួរតែងាកមកមើលពីវិធីសាមញ្ញមួយនេះ ក្រែងអាចជួយឱ្យសក់អ្នកលែងជ្រុះដូចមុន។

យោងតាមប្រភព ក្រៅស្រុក Cleveland Clinic បាននិយាយថា កំហុសរបស់មនុស្សទូទៅ នៅពេលជួបនឹងបញ្ហា ពួកគេមិនសូវស្វែងយល់ពី​បញ្ហានោះទេ ប៉ុន្តែបែរជាខំព្យាយាមរកវិធីសាស្ត្រ ឬដំណោះស្រាយទាំងមិនដឹងថាខ្លួនឯងកំពុងតែជួបនឹងបញ្ហាអ្វី ឬក៏ខ្វះខាតអ្វី? ជាក់ស្ដែងដូចជាបញ្ហាសក់ជ្រុះនេះជាដើម ដែលគ្រប់គ្នាបានព្យាយាមស្វែងរកផលិតផលល្អ ដើម្បីមកដោះស្រាយបញ្ហា។ មូលហេតុបណ្ដាលឱ្យសក់ជ្រុះគឺ មានកត្តាជាច្រើន ក៏ប៉ុន្តែកត្តាដែលត្រូវបានណែនាំដោយអ្នកជំនាញផ្នែកសើរស្បែកបានណែនាំឱ្យគ្រប់គ្នា ងាកមកចាប់អារម្មណ៍កត្តាហូបចុកប្រចាំថ្ងៃជាមុនសិន។ ពីព្រោះ ប្រសិនបើក្នុងរាងកាយរបស់អ្នកខ្វះ សារធាតុប្រូតេអ៊ីន និងវីតាមីន វា គឺជាកត្តាលាក់មុខធំបំផុតដែលធ្វើឱ្យសក់ជ្រុះស្ទើរតែរាល់ថ្ងៃ។ អ្នកត្រូវដឹងថា វីតាមីននិង ប្រូតេអ៊ីន ដែលអ្នកទទួលបានពីអាហារប្រចាំថ្ងៃ ដូចជា ត្រី សាច់ក្រហម បន្លែបៃតង បន្លែពណ៌លឿង ផ្លែឈើ គឺជាផ្នែកធំបំផុតដែលជួយឱ្យសរសៃសក់អ្នករឹងមាំ ពីព្រោះក្នុងផ្លែឈើ និងត្រីសាច់ មានផ្ទុកវីតាមីនជាច្រើន។ វីតាមីននិង ប្រូតេអ៊ីន គឺវាជំរុញដល់ការផលិតកូឡាជេនក្នុងស្បែក និងឫសសក់ ជួយឱ្យសរសៃសក់លូតលាស់បានល្អ និងមានភាពរឹងមាំ ថែមទាំងកាត់បន្ថយការជ្រុះ។ ប្រសិនបើជីវិតប្រចាំថ្ងៃរបស់អ្នក អ្នកមិនបានញុំាអាហារដែលមានជីវជាតិគ្រប់គ្រាន់ទេ ទោះអ្នកប្រើផលិតផលល្អក៏មិនអាចជួយឱ្យសក់រឹងមាំ និងឈប់ជ្រុះនោះដែរ។

នៅក្នុងប្រភព Healthline គេបាននិយាយថា ប្រសិនបើអ្នកជួបបញ្ហាសក់ជ្រុះច្រើនៗ វាអាចបណ្ដាលមកពីកត្តាស្ត្រេស អារម្មណ៍តប់ប្រមល់ ឬភាពតានតឹងក្នុងចិត្តរបស់អ្នក ដែលទាំងអស់នេះ​វាបានជះឥទ្ធិពល ពោលគឺ វាធ្វើឱ្យអរម៉ូនក្នុងរាងកាយរបស់អ្នកប្រែប្រួល។ ភាគច្រើនមនុស្សដែលស្រ្តេស គឺមើលទៅខ្សោះៗគ្មានថាមពលនោះទេ ដូច្នេះវាធ្វើឱ្យអាហារដែលអ្នកញុំាចូលទៅ គឺវាទៅបម្រុងទុកសម្រាប់ទប់ទល់នឹង ភាពស្រ្តេស ដូច្នេះ វាធ្វើឱ្យផ្នែកផ្សេងៗនៃរាងកាយរបស់អ្នកគឺ ចាប់ផ្ដើមបាត់បង់សារជាតិចិញ្ចឹមផងដែរ។

ប្រភពដដែរ និយាយថា វាក៏អាចមកពីកត្តាការកក់សក់មិនបានត្រឹម​ត្រូវផងដែរ។ ទម្លាប់ល្អបំផុតក្នុងការថែសក់ គឺអ្នកគួរតែកក់សក់យ៉ាងតិច២ថ្ងៃកក់ម្ដង ប្រសិនបើសក់អ្នកផ្ទុកធូលី បាក់តេរី ឬឆាប់ឡើងប្រេង អ្នកគួរតែកក់ជាប្រចាំក៏បាន។ ការកក់សក់ដ៏ល្អបំផុត គឺកក់ត្រដុសស្បែកក្បាលថ្នមៗ ដាច់ខាតកុំយកក្រចកអេះ ត្រដុសស្បែកក្បាលខ្លាំងៗពេក ដែលវាអាចបណ្ដាលឱ្យស្បែកក្បាលដាច់រលាត់ ធ្វើឆ្លងឱ្យមេរោគបាក់តេរី និងឆាប់ធ្វើឱ្យក្បាលឡើងអង្គែ លឿនផងដែរ។ បន្ទាប់ពីកក់សក់រួច អ្នកគួរតែប្រើក្រែមបន្ទន់សក់ អប់សក់ឱ្យមានទម្ងន់ និងមានសំណើមគ្រប់គ្រាន់ ការធ្វើបែបនេះ គឺជួយឱ្យសក់មិនបែកចុង ថែមទាំងរក្សាទម្ងន់សក់ទៀតផង ប៉ុន្តែដាច់ខាតកុំបណ្ដោយឱ្យក្រែមបន្ទន់សក់ប៉ះដល់ស្បែកក្បាលញឹកញាប់ពេក ពីព្រោះវាអាចធ្វើឱ្យស្បែករបស់អ្នកក្ដៅ រលាកគល់សក់បណ្ដាលឱ្យសក់ជ្រុះ។ បន្ទាប់មក អ្នកអាចប្រើឧបករណ៍ផ្លុំសក់ ឬ ប្រើកង្ហា សម្ងួតឱ្យសក់ស្ងួតត្រឹម ៧០%ទៅ៨០% រួចធ្វើការលាបប្រេងសក់ ដើម្បីរក្សាដើមសក់ឱ្យរលោង មានជាតិប្រេង ជួយសក់មិនឱ្យសំពោង និងមិនបែកចុង។

សូមបញ្ជាក់ថា​ សម្រាប់ទម្លាប់ខាងលើនេះ នឹងទទួលបានប្រសិទ្ធភាពនៅពេលអ្នកបរិភោគអាហារមានប្រូតេអ៊ីនវីតាមីនគ្រប់គ្រាន់ គួបផ្សំ​នឹងទម្លាប់ ឬក្បួនដែលបានរៀបរាប់ខាងលើ៕

អត្ថបទស្រាវជ្រាវដោយ៖ តឹក ស៊ីថា 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#សម្រស់

មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
Pov Saru
October 22 2025
533 views

#សម្រស់

ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
Pov Saru
October 22 2025
896 views

#សម្រស់

សម្រស់មើលទៅក្មេង ញ៉ាំអាហារ ២មុខនេះ គេចទម្លាប់ ២នេះ
Tror Sopheap
October 15 2025
1 K views

#សម្រស់

ចង់បានស្បែកស្អាតបែបធម្មជាតិ អស់លុយតិច សាកល្បងវិធី ៨ នេះ
Pov Saru
October 14 2025
224 views

#សម្រស់

តារាស្រី Hye-kyo វ័យ៤៣ ប្រាប់ ២ទម្លាប់ថែសម្រស់កុំឱ្យចាស់តាមវ័យ
Tror Sopheap
October 13 2025
546 views

#សម្រស់

មិនចាំបាច់ប្រើផលិតផលច្រើន! នេះជាវិធីថែស្បែកសាមញ្ញ កម្ចាត់មុនអ័រម៉ូន ធ្វើឱ្យស្បែករលោងស្អាត
Pov Saru
October 12 2025
402 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.3 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.5 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.7 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#កុមារOctober 23 2025
ចង់ឱ្យកូនធំឡើងរឹងមាំ មិនពឹងលើអ្នកដទៃ ឪពុកម្ដាយកុំធ្វើរឿង ៣ នេះដាក់កូន
#កីឡាOctober 23 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កីឡាOctober 22 2025
ចាយលុយតិចទេ! នេះជាក្បួនរក្សាសម្រស់ ហើយកម្ចាត់ជាតិខ្លាញ់ឱ្យស្រកគីឡូ
#សម្រស់October 22 2025
មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
#សម្រស់October 22 2025
ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
#ចិត្តសាស្ត្រOctober 21 2025
ព្រះអង្គ គូ សុភាព សម្តែងថា អ្នកគិតបែបនេះ ផ្លូវចិត្តក៏មានក្តីស្ងប់ ហើយចិត្តក៏កើនក្តីស្រឡាញ់ថែមទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia