ចិត្តសាស្ត្រ
ចង់បានសម្រស់ក្មេងជាងវ័យ មិនឆាប់ជ្រួញមុនអាយុ ត្រូវជៀសវាងនិងធ្វើរឿងទាំងនេះ
Phoak Mary
August 29 2021
3.6 K views

ជាទូទៅសម្រស់តែងវិញជាប់ជាមួយនឹងសុខភាពទាំងរាងកាយ និងផ្លូវចិត្ត ដូចន្នេះប្រសិនបើការយកចិត្តទុកដាក់លើបញ្ហាជាប់ទាក់ទងនេះបានល្អនោះ ក្រៅពីផលិផលដែលជាគ្រឿងលម្អបន្ថែម អ្នកនឹងទទួលបានសុខភាពល្អសម្រស់ស្រស់ថ្លាពីខាងក្នុង។

ខាងក្រោមនេះជាចំណុចខ្លះៗដែលអ្នកគួរងាកមកចាប់អារម្មណ៍ ក្រៅពីខំតែចំណាយលុយលើគ្រឿងសម្អាង ដើម្បីបានភាពស្រស់ស្អាតពីក្នុងមក។

រឿងដែលគួរធ្វើ៖

១.ធ្វើការជ្រើសរើសអាហារដែលមានសុខភាពល្អ។ អ្វីដែលអ្នកញ៉ាំមានឥទ្ធិពលលើអារម្មណ៍របស់អ្នក។ កាបូអ៊ីដ្រាតបង្កើនសារធាតុ serotonin ដែលត្រូវបានគេដឹងថារួមចំណែកដល់សុខុមាលភាពនិងភាពរីករាយ។

២.នៅពេលអ្នកគិតវិជ្ជមានអ្នកធ្វើសកម្មភាពវិជ្ជមាន។ ដូចជាការធ្វើល្អ នៅពេលអ្នកជួយអ្នកដទៃវាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលប៉ុណ្ណោះទេប៉ុន្តែអ្នកផ្តល់អំណោយផងដែរ។ហើយអ្នកនឹងផ្ដើមធ្វើរឿងល្អៗទាំងសម្រាប់ខ្លួនឯងផងដែរ មិនថាសុខភាព ឬការអភិវឌ្ឍន៍ខ្លួនជាដើម។

៣.កំណត់ការលាតត្រដាងរឿងទុក្ខសោករបស់អ្នកលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រសិនបើអ្នករកឃើញចំណុចទាំងនេះជាផ្នែកដែលនាំអ្នកមិនសប្បាយចិត្ត អ្នកត្រូវផ្អាក់ធ្វើសកម្មភាពជាមួយវា។នោះភាពស្រស់ថ្លានៃអារម្មណ៍នេងប្រសើរឡើង បើយើងទប់ស្កាត់ចំណុចនេះបាន។

៤.នៅពេលដែលអ្នកមានអារម្មណ៍ថប់បារម្ភឬស្ត្រេសកើនឡើងសូមឈប់សំរាកពីអ្វីដែលបណ្តាលឱ្យស្ត្រេសនោះ។ ទៅ​ដើរលេង។ ធ្វើលំហាត់ដកដង្ហើម។ បើកតន្ត្រីរបស់អ្នកហើយច្រៀងនិងរាំ។ ប្រសិនបើអ្នកចូលចិត្តសួនច្បារ អ្នកអាចចេញទៅខាងក្រៅហើយចាប់ដៃរបស់អ្នកនៅក្នុងភាពកខ្វក់។

រឿងដែរពុំគួរធ្វើ៖

១.កុំខឹងច្រើន

ពិតណាស់យើងធ្លាប់តែលឺសើចច្រើនអាចជ្រួញ តែការខឹងមុខក្រញូវ ក៏ធ្វើឱ្យស្បែកលើផ្ទៃមុខឆាប់ជ្រួញជាផ្នត់ផងដែរ មិនតែប៉ុណ្ណោះក៏អាចកាត់បន្ថយខូឡាជែននៃស្បែករបស់អ្នកផងដែរ។

២.មិនត្រូវមានអារម្មណ៍ព្រួយបារម្ភឬភ័យខ្លាចជាប់ខ្លួន ពិសេសរឿងដែលពុំទាន់កើតឡើង

យើងអាចសង្កេតដោយឧទាហរណ៍ងាយៗ នៅពេលដែលយើងភ័យរន្ធត់ទៅនឹងហេតុការអ្វីមួយ ស្បែកយើងចាប់ផ្ដើមស្លេកខ្លាំង ពេញតួខ្លួន។មិនខុសអ្វីនៅពេលអ្នកមានទុក្ខព្រួយជាប្រចាំ ការប៉ះពាល់ដល់សម្រស់ស្បែកគឺប្រាកដជាមានចេញពីខាងក្នុងដែលពាក់ព័ន្ធនឹងអរម៉ូនក្នុងខ្លួន។

៣.កុំអោបស្រ្តេសនិងបញ្ហាការធ្លាក់ទឹកចិត្ត

ជាទូទៅនៅពេលអារម្មណ៍មិនល្អ មនុស្សយើងអាចកើតមានបញ្ហាជាប់ទាក់ទងគ្នាទាំងផ្លូវចិត្តនិងរាងកាយ។គិតច្រើន ពីនេះពីនោះអាចប៉ះពាល់ដល់ដំណេក ការហូបចុក ការមើលថែរាងកាយមិនបានល្អក្ដី។

សុខភាពរាងកាយល្អ អារម្មណ៍ជ្រះស្រលះនឹងជួយឱ្យសម្រស់ស្រស់ស្អាតពីខាងក្នុង ថែមពីលើការប្រើផលិតផលមួយកម្រិតទៀតដូច្នះ សូមព្យាយាមបង្កើនសម្រស់តាមវិធីងាយៗនេះទាំងអស់គ្នាដើម្បីសុខភាពក៏រឹងមាំ សម្រស់ល្អទាំងព្រម។

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
478 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយមានលទ្ធផលធំ
Tror Sopheap
January 30 2025
170 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
3.1 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
217 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.5 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
719 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia