ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តថា៖ ទម្លាប់ទាំង ៣នេះ ជួយអ្នកបញ្ចៀសបញ្ហាផ្លូវចិត្ត ឱ្យចិត្តរីករាយ

បើអ្នកស្មុគស្មាញ ស្រ្តេស និងគិតអវិជ្ជមានច្រើននោះ វានឹងទាញជីវិតអ្នកឱ្យដើរថយក្រោយ និងអស់ថាមពលទៀត។ ដើម្បីចៀសបញ្ហាទាំងអស់នេះ អ្នកគួរប្រតិបត្តិតាមទម្លាប់ទាំង ៣ខាងក្រោមនេះ ដើម្បីសម្រួលផ្លូវចិត្តរបស់អ្នកក៏ផ្លាស់ប្តូរពីខ្សោយទៅជារឹងមាំ។ ទម្លាប់ទាំង ៣នេះ មានអំណាចឥទ្ធិពលដល់ផ្លូវចិត្តអ្នកឱ្យរីករាយ។

១. គិតវិជ្ជមាន៖ ការរៀនមើលអ្វីៗ ក្នុងផ្លូវល្អជាការស្ថាបនាសេចក្តីសុខចូលក្នុងជីវិតរបស់អ្នកកាន់តែច្រើន។ នេះជាសម្តីលោក ម៉ារទីន សេលិកម៉ែន សូម្បីនៅក្នុងសៀវភៅ Learned Optimism របស់លោកក៏បានបញ្ជាក់បន្ថែមថា ពេលអ្នកងើបពីការដួល ការបរាជ័យ និងការឈឺចាប់អ្វីមួយ មិនមែនការជម្នះលើអារម្មណ៍ផ្លូវចិត្តនោះទេ ប៉ុន្តែជាការសម្លឹងមើលជីវិតជាថ្មីក្នុងផ្លូវវិជ្ជមានដោយគិតថា ការដួលក្នុងជីវិតនេះ គ្រាន់តែជាមួយរឿងមួយកើតឡើងមួយរយៈពេលខ្លី រួចក៏រលាយបាត់ទៅវិញហើយ។” អ្នកអាចគិតមើលថា តើបញ្ហារាប់រយចូលមកក្នុងជីវិតអ្នកនេះ មានបញ្ហាមួយណាជាការពិត? គឺគ្មានទេ វាតែងរសាតតាមខ្យល់រហូត។ ការគិតបែបនេះ នាំឱ្យរឿងល្អៗ ក៏ចូលមកក្នុងជីវិតអ្នក។

២. ការស្ដាប់តន្រ្តី៖ ពេលអ្នកមានកំហឹង ការស្តាប់តន្រ្តីជួយបណ្ដែតអារម្មណ៍ឱ្យហោះហើរតាមសម្លេងតន្រ្តី ការធ្វើបែបនេះជាវិធីសាស្រ្តសាមញ្ញមួយ ដើម្បីកម្ចាត់កំហឹងមានប្រសិទ្ធភាពលឿន។ យើងត្រូវដឹងថា សិល្បៈជាគ្រឿងលួងលោមចិត្តដ៏ពូកែបំផុត ធ្វើឱ្យអ្នកសប្បាយរីករាយ បាត់ស្រ្តេស និងរំភើបញាប់ញ័រទៅតាមតន្រ្តីនេះដែរ។ ដូច្នេះ តន្រ្តីជាទម្រង់មួយនៃសិល្បៈ ដើម្បីជួយឱ្យអ្នកបានបន្ធូរអារម្មណ៍ខឹងបានល្អបំផុត។ ស្រង់ពីគេហទំព័រ Healthline ។

៣. ភាពរវល់បញ្ចេលបញ្ហាចេញពីផ្លូវចិត្ត៖ការបណ្ដេញទុក្ខឲ្យចេញផុតពីផ្លូវចិត្តរបស់អ្នក គឺអ្នកត្រូវធ្វើឲ្យខ្លួនឯង មានកិច្ចការរវល់មមាញឹកជាប្រចាំថ្ងៃ។ ព្រោះការងារជាថ្នាំដ៏ល្អបំផុតសម្រាប់បំបាត់ក្តីទុក្ខ។” លោក Dale Carnegie ហ៊ាននិយាយបែបនេះ ព្រោះតែគាត់ដឹងថា បើគ្មានការងារធ្វើទេ គ្មានលទ្ធផល ឬដោះស្រាយក៏មិនលេចព្រមគ្នាចេញមកដែរ។ បើអ្នកឃ្លានហូបបាយ តែមិនព្រមដាំបាយ អ្នកគិតតែថា ខ្ញុំគ្មានបាយហូបទេ។ នៅលើលោកនេះ គ្មានបាយណាចេះហោះមករកអ្នកទេ លុះត្រាតែអ្នកទៅដាំបាយ។ កុំនិយាយច្រើន ចូរអ្នកចាប់ផ្តើមធ្វើវាតែម្តងទៅ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2339

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
385 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយមានលទ្ធផលធំ
Tror Sopheap
January 30 2025
170 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
3.1 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
217 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.5 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
719 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia