ចិត្តសាស្ត្រ
អ្នកមានទម្លាប់ ៣នេះ ធ្វើស៊ីជិវិតរបស់អ្នកឱ្យបរាជ័យ ហើយផ្លូវចិត្តក៏ចុះខ្សោយដែរ
Tror Sopheap
July 18 2024
1.3 K views

ជីវិតរបស់យើងទៅមុខយឺតឬលឿនអាស្រ័យលើទម្លាប់តែប៉ុណ្ណោះ។ ពេលអ្នកមានទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃនោះ អ្នកនឹងមានសុខភាពល្អ។ បើអ្នកគ្មានទម្លាប់ហាត់ប្រាណវិញ អ្នកងាយឈឺណាស់។ ដូចគ្នានឹងជីវិតដែរ។ មុនដំបូងអ្នកដាំទម្លាប់ ហើយទម្លាប់នឹងបម្រើអ្នកវិញ។ អ្នកគួរតែចៀសវាងទម្លាប់ ៣នេះ បើអ្នកចង់អនាគតល្អ។

១. សោកស្តាយព្រោះតែមិនធ្វើរឿងមានអត្ថន័យក្នុងជីវិត៖

នៅពេលណាមួយអ្នកមិនបានធ្វើរឿងដែលអ្នកស្រឡាញ់ឬចង់ធ្វើវាទេ អ្នកចេះតែកើតទម្លាប់មួយនេះគឺទម្លាប់ពន្យាពេលវេលា ចាំស្អែក ចាំធ្វើ... ចាំថ្ងៃក្រោយចាំធ្វើ... ពេលអ្នកមានទម្លាប់ចាំបែបនេះ វាធ្វើស៊ីជីវិតរបស់អ្នកឱ្យរស់នៅគ្មានអត្ថន័យនោះទេ។ ទម្លាប់ចាំ ដេកចាំនេះ ធ្វើឱ្យអ្នកក្លាយជាមនុស្សខ្ចិលច្រអូស ហើយពេលខ្លះធ្វើឱ្យអ្នកគិតថាខ្លួនគួរតែបានធ្វើការងារទាំងនោះ ប៉ុន្តែអ្នកបែរជាមិនបានធ្វើ វាទាល់តែសោះ។ តាមលោក Pablo Picasso បាននិយាយថា “បើអ្នកចូលចិត្តពន្យាពេលវេលាទុករហូតដល់ថ្ងៃស្អែកនោះ មានន័យថា អ្នកបានបន្សល់រឿងកាន់តែច្រើនឡើងចូលក្នុងជីវិតរបស់អ្នកហើយ”។ អ្នកឃើញទេ! ទម្លាប់ដេកចាំមួយមាត់នេះ ធ្វើឱ្យជីវិតស្តាយក្រោយចំពោះរឿងដែលអ្នកគួរធ្វើបានច្រើន បែរជាធ្វើបានតិចទៅវិញ។ មានពាក្យ១ពោលថា “អ្នកធ្វើច្រើន ចំណូលច្រើន”។ ធ្វើច្រើនហើយចេះអភិវឌ្ឍន៍សមត្ថភាពឱ្យរីកចម្រើនពីការរៀនសូត្រទើបអ្នកមានអនាគតល្អ។

២. កាន់តែពន្យារពេលអ្នកកាន់តែកប់លទ្ធផល៖ ពេលអ្នករស់នៅគ្មានវិន័យ ជីវិតអ្នកកំពុងតែបណ្តែតបណ្តោយឱ្យហូរតាមខ្សែជីវិតដោយគ្មានគោលដៅហើយ។ អ្នកឃើញទេ! អ្នកអាស៊ូជីវិតដែរទេ?​ ពេលអ្នករស់នៅ ធ្វើការ និងរកស៊ីគ្មានវិន័យបែបនេះ វាធ្វើឱ្យអារម្មណ៍អ្នកម្តងចង់ធ្វើបន្តិច ម្តងអត់ចង់ធ្វើបន្តិចទៅវិញ ហេតុអ្វីអ្នកមានអារម្មណ៍បែបនេះ? ព្រោះតែអារម្មណ៍របស់អ្នកគ្មានការគ្រប់គ្រងដោយវិន័យឬគ្មានគោលដៅនេះឯង។ ករណីអ្នកធ្វើការរបាន១០មុខក្នុងមួយថ្ងៃ ប៉ុន្តែគួរឱ្យស្តាយណាស់ អ្នកធ្វើបានតែ ២មុខទៅវិញ។ អ្នកឃើញទេ! លទ្ធផលរបស់អ្នកត្រូវបានកប់ចោលចំនួន ៨មុខបាត់ទៅហើយ។

តាមសៀវភៅ The art of Laziness បានលើកឡើងថា ពេលវេលានឹងមិនសមតាមបំណង និងមិនល្អឥតខ្ចោះសម្រាប់ជីវិតរបស់អ្នកនោះទេ។ ព្រោះវាមានឧបសគ្គជាច្រើននឹងកើតមានឡើងនៅក្នុងដំណើរជីវិតមួយនេះ។ ដោយសារតែបញ្ហាជាច្រើនចូលមកកាន់ជីវិតបែបនេះហើយ វាធ្វើឱ្យអ្នកមានអារម្មណ៍ខ្ជិលច្រអូសហើយស្ទាក់ស្ទើរ ប៉ុន្តែអ្នកត្រូវតែជម្នះ និងចេះតស៊ូជាមួយបញ្ហាទាំងអស់នោះឱ្យឈ្នះណា! បើអ្នកចង់ឈ្នះទម្លាប់អាក្រក់ទាំងពីរនេះ គ្រាន់តែអ្នកព្យាយាមកែប្រែទម្លាប់ជាប្ររចាំថ្ងៃដោយដាក់វិន័យ និងអភិវឌ្ឍន៍ទៅតាមគោលដៅម្តងបន្តិចៗ អ្នកនឹងមានទម្លាប់ឈ្នះលើការពន្យាពេលនេះមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
203 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
297 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
951 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
625 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
330 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
778 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia