គិតមកដល់ពេលនេះអធិរាជកន្រ្ដៃមាសកីឡាករ ព្រំ សំណាង បានទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសប្បុរសជនបណ្ដាអ្នកមានមុខមាត់នៅក្នុងសង្គមមួយចំនួនធំជាបន្ដបន្ទាប់ឥតស្រាកស្រាន្ដ ដោយយើងសង្កេតឃើញថាចំនួនទឺកប្រាក់រង្វាន់ដែលសប្បុរសជនខ្មែរ ប្រកាសថានឹងផ្ដល់ជូន មកដល់ពេលនេះ មិនក្រោម១ម៉ឺនដុល្លារនោះទេ ដែលនៅក្នុងនោះក៏មានទាំងដីឡូត៍ផងដែរ។
យ៉ាងណាមិញការជួយឧបត្ថម្ភបានបង្ហាញចេញពីសន្ដានភាពក្នុងការរួបរួមគ្នាជួយកីឡាករគុនខ្មែរឲ្យកាន់តែល្បីខ្ទរខ្ទាយដែលនេះគឺជាការបោះជំហានមួយទៀតបានធ្វើឲ្យកីឡាករផ្សេងៗខិតខំប្រឹងហ្វឹកហាត់ទ្វេដងដើម្បីបានចេញទៅប្រកួតក្រៅស្រុក និងផ្សព្វផ្សាយគុនខ្មែរឲ្យបរទេសរឹតតែស្គាល់ពីគុនខ្មែររបស់យើង។
គួរំលឹកកាលពីយប់មិញ ខ្លាចាស់កីឡាករ ព្រំ សំណាង ធ្វើបានយ៉ាងល្អដោយបានផ្តួលកីឡាករអង់គ្លេស Thomas Carpenter នៅត្រឹមទីមួយប៉ុណ្ណោះលើសង្វៀន Thai Fight ។ ខណៈការប្រកួតចាប់ផ្តើមបានតែកន្លះទឹក កីឡាករ ព្រំ សំណាង បានដាក់មួយជង្គង់ចំពេញពោះទឹក ដែលធ្វើឱ្យគូប្រកួតបោះបង់ការប្រកួតនៅត្រឹមវគ្គទីមួយ ៕
អត្ថបទដោយ៖ ស្រីណុច