ចិត្តសាស្ត្រ
កុំឱ្យអ្នកដេកកើតទុក្ខច្រើន! ៣វិធីរបស់លោក Steve Jobs ធ្វើឱ្យជីវិតអនាកតអ្នកមានពន្លឺ

មនុស្សយើងសព្វថ្ងៃនេះ មានការព្រួយបារម្ភច្រើនពីរឿងអនាគត និងបញ្ហាលុយកកាក់តែម្តង។ ជាពិសេសយុវជនតែម្តង ខំធ្វើការនិងគិតពីអនាគតដែរ តែភាគច្រើនកម្រមានអ្នកទៅដល់ណាស់។ អ្នកអាចមកប្រើ ៣វិធីនេះរបស់លោក Steve Jobs ធ្វើឱ្យអស់ក្តីព្រួយបញ្ហាក្នុងចិត្តជាមិនខានឡើយ។

១. ពូកែគិតច្នៃប្រឌិដ្ឋគ្មានអ្នកប្រៀបផ្ទឹមបាន៖ ការមានទេពកោសល្យមិនគ្រប់គ្រាន់នោះទេ លុះត្រាអ្នកមានខួរក្បាលពូកែគិតដោះស្រាយបញ្ហានានា ទើបអ្នកឈានទម្លុះបញ្ហាដល់អនាគត។ ព្រោះភាពច្នៃប្រឌិតរបស់បុគ្គលពូកែអស្ចារ្យក្នុងលោកនេះ ដូចជាលោក Steve Jobs មានទេពកោសល្យខាងបច្ចេកវិទ្យាតាំងពីក្មេងគឺលោកពូកែផ្តោតអារម្មណ៍និងមានសិល្បគិតខ្ពស់ណាស់។ ការគិតបែបស្រមៃនេះ ធ្វើឱ្យគាត់មានទេពកោសល្យគិតច្នៃប្រឌិដ្ឋបង្កើតបានជាទូរស័ព្ទ Iphone ឡើងមក។

២. រស់នៅលើគំនិតផ្ទាល់ខ្លួន៖ តាមលោកយាយ អាយរីស តែងតែរស់នៅតាមគំនិតរបស់ខ្លួន មិនមែនរស់នៅក្នុងគំនិតរបស់អ្នកដទៃនោះទេ។ ចឹងហើយបានជាគាត់ មានស្ទាយប្រចាំខ្លួនយ៉ាងស្រស់ឆើតឆាយ។​ គាត់បាននិយាយថា ខ្ញុំមិនរស់នៅក្នុងគំនិតអ្នកដទៃនោះទេ ខ្ញុំពេញចិត្តនឹងជីវិតរបស់ខ្ញុំមួយនេះណាស់។ សូម្បីតែគំនិតលោក ស្ទេវ ចប ក៏បាននិយាយដែរថា អ្នកកុំជាប់អន្ទាក់នឹងជំនឿដែលអ្នកកំពុងតែរស់នៅក្នុងលទ្ធផលជាការគិតរបស់អ្នកដទៃ។ តែរឿងសំខាន់បំផុតក្នុងជីវិតរបស់អ្នក ត្រូវមានភាពក្លាហានដើម្បីធ្វើអ្វីៗតាមបេះដូងនិងវិចារណញាណរបស់ខ្លួននេះឯង។ ពេលអ្នកខ្លះ ដើម្បីអ្នកឈានដល់អនាគតនោះ អ្នកត្រូវធ្វើការប្រឆាំងមតិភាគច្រើន ហើយដើរម្នាក់ឯងក៏មានដែរ។ ដើម្បីអនាគតអ្នកមិនត្រូវចុះចាញ់បញ្ហានិងការរិះគន់របស់អ្នកដទៃនោះទេ។ កាន់តែតស៊ូ អ្នកកាន់តែឈ្នះ។

៣. កុំចាយពេលដោយគ្មានប្រយោជន៍៖ ក្នុងនាមអ្នកជាយុជនម្នាក់ កុំចំណាយពេលវេលាឥតប្រយោជន៍ច្រើន វាខតពេលចោល អ្នកត្រូវតែរស់ក្នុងគំនិតខ្លួនឯង ហើយធ្វើដំណើរតាមបេះដូងសំឡេងរបស់អ្នក អ្នកគង់តែសម្រេចក្តីស្រមៃនៅពេលអនាគតមិនខានទេ។ លោក ចប បាននិយាយថា "ពេលវេលារបស់អ្នកមានដែនកំណត់ ដូច្នេះកុំខ្ជះខ្ជាយវាក្នុងការរស់នៅតាមជីវិតរបស់អ្នកដ៏ទៃ។ កុំជាប់គាំងជាមួយលទ្ធផលនៃការគិតរបស់អ្នកដទៃ។ កុំឱ្យសម្លេងរំខាននៃគំនិតរបស់អ្នកដទៃ មកបញ្ឈប់ក្តីស្រមៃរបស់អ្នក។ អ្នកត្រូវចាំថា សម្លេងខាងក្នុងមានឥទ្ធិពលណាស់សម្រាប់ដំណើរជីវិតនេះ អ្នកត្រូវមានភាពក្លាហានធ្វើតាមបេះដូង និងវិចារណញាណរបស់អ្នក... នៅត្រូវតែឃ្លាន និងបន្តភាពល្ងង់របស់អ្នក (ពេលអ្នកដឹងថា ខ្លួនល្ងង់ ជាចំណុចចាប់ផ្តើមបន្តរៀនសូត្រជានិច្ច)៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
196 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
623 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia