ចិត្តសាស្ត្រ
៩វិធីកាត់ស្រ្តេស បន្ថយភាពតានតឹងដោយមិនអស់លុយ១រៀលទេ

សព្វថ្ងៃនេះ មនុស្សយើងម្នាក់ៗ តែងតែរវល់ច្រើនការងារច្រើនគ្មានពេលសម្រាកសោះ។ បើមានពេលវេលាសម្រាកក៏បន្តលេងទូរស័ព្ទថែមទៀត។ ការគ្មានពេលសម្រាកឱ្យខ្លួនឯង ធ្វើឱ្យអ្នកមានស្រ្តេសកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើអ្នកចង់កាត់ស្រ្តេស យើងមានវិធី ៩យ៉ាងដោយមិនអស់លុយព្រោះតែវាបានសារធាតុទាំងបួននេះមានដូចជា អរម៉ូន Dopamine, អរម៉ូនSerotonin, អរម៉ូOxytocin, និងអរម៉នEndorphins ដើម្បីឱ្យខួរក្បារបស់អ្នករីករាយ។

១. ធ្វើលំហាត់ប្រាណ៖ គ្រាន់តែអ្នកចំណាយពេលហាត់ប្រាណមួយថ្ងៃ ១០ទៅ១៥នាទីនោះ អ្នកនឹងជ្រះស្រ្តេសចេញពីខួរក្បាលមិនខានទេ។ ពេលអ្នកហាត់ប្រាណដូចជាអ្នកយកទុក្ខលំបាកទៅជះចោលកន្លែងហ្នឹងអ៊ីចឹងដែរ។

២. លេងជាមួយក្មេងកាត់ស្រ្តេស៖ ខ្ញុំបានអង្គុយនៅហាងកាហ្វេមួយកន្លែង ហើយអារម្មណ៍ខ្ញុំមិនសូវជាសប្បាយចិត្តប៉ុន្មានទេ ព្រោះតែធ្វើការងារមិនសូវជាបានល្អ ប៉ុន្តែខ្ញុំបានឃើញកូនក្មេងម្នាក់ បានញញឹមដាក់ខ្ញុំ ស្រាប់តែអារម្មណ៍ខ្ញុំបែបជាទៅរីករាយ ហើយខ្ញុំក៏ញញឹមដាក់កូនក្មេងនោះវិញ។ វាធ្វើឱ្យខ្ញុំអស់ស្រ្តេសហើយសប្បាយចិត្តទៀត។

៣. ស្តាប់តន្ត្រី៖ ពេលអ្នកស្តាប់តន្ត្រីវាពិតជាជះឥទ្ធិពលទៅលើខួរក្បាលរបស់អ្នកណាស់។ មានអ្នកចិត្តសាស្រ្តបានណែនាំថា ការស្តាប់តន្ត្រីធ្វើខួរក្បាលរីករាយដើម្បីកាត់បន្ថយការបាក់ទឹកចិត្ត និងទុក្ខកង្វល់ពីក្នុងចិត្តផងដែរ។

៤. ដើរស្រូបពន្លឺព្រះអាទិត្យ៖ នៅពេលព្រឹកគ្រាន់តែអ្នកដើរក្រោមពន្លឺព្រអាទិត្យ វាពិតជាមានអត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់អ្នកឱ្យរីករាយ ហើយវាអត្ថប្រយោជន៍ជួយឱ្យអ្នកឆាប់គេងលក់នៅពេលយប់ផង។

៥. កំណត់ពេលធ្វើការ៖ ការមានទម្លាប់ពន្យាពេល អ្នកនឹងមានអារម្មណ៍៍ស្រ្តេស។ ហើយទម្លាប់បែបនេះ ស៊ីពេលវេលារបស់អ្នកឱ្យខាតចោលទទេៗ ។ ពេលអ្នកកំណត់ម៉ោងការងារហើយខំផ្តោតអារម្មណ៍ អ្នកនឹងធ្វើការបានលឿនហើយមានអារម្មណ៍សប្បាយចិត្តថែមទៀត។

៦. លេងជាមួយសត្វចិញ្ចឹម៖ បើអ្នកកំពុងតែស្រ្តេស អ្នកអាចលេងជាមួយសត្វចិញ្ចឹមដូចជាឆ្កែ ឆ្មា និងសត្វផ្សេងទៀត ពេលអ្នកវក់លេងជាមួយសត្វចិញ្ចឹមនោះ អ្នកនឹងភ្លេចអស់ស្រ្តេសជាមិនខានទេ។

៧. ជួយអ្នកដទៃ៖ ការជួយនេះ មិនចាំបាច់មានលុយក៏អ្នកអាចជួយគេនិងសង្គមបានដែរ។ គ្រាន់តែអ្នកមានចិត្តជួយចាស់ៗ ដើរឆ្លងថ្នល់ និងការងារមនុស្សធម៌ក៏បានដែរ។ ឬមួយអ្នកជួយកុមារឱ្យជាសៀវភៅ ជាខោអាវ ជាស្នាមញញឹម និងជាគំនិតក៏បានដែរ។ នេះជាការផ្តល់ក្តីស្រឡាញ់ឱ្យអ្នកដទៃ ហើយបេះដូងរបស់អ្នកក៏សប្បាយចិត្តវិញ។

៨. អាន៖ អ្នកអាចទៅខ្ចីសៀវភៅពីមិត្តភក្តិមួយក្បាលមក ដើម្បីបង្កើនចំណេះដឹង ឱ្យការគិតរបស់អ្នករីកចម្រើន។ អ្នកអានច្រើនកម្រស្រ្តេសណាស់។ ព្រោះតែគេមានគំនិតទៅដោះស្រាយបញ្ហានោះឯង។

៩. សមាធិ៖ តាមសៀវភៅ លំហូរចិត្ត បានសរសេរថា សមាធិជួយលាងជម្រះអារម្មណ៍អវិជ្ជមានចេញពីផ្លូវចិត្តរបស់អ្នក ហើយវានៅសល់របស់ម្យ៉ាងគឺថាមពលផ្លូវចិត្ត សេចក្តីរីករាយ និងក្តីស្រឡាញ់អាណិតចំពោះអ្នកដទៃតែប៉ុណ្ណោះ”៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
199 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
295 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
948 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
624 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
330 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia