អត្ថបទ PR
កុំច្រឡំថារហែកខោក្នុងជារឿងធម្មតា តែជាសញ្ញាអាស៊ីតទ្វារមាសឡើងខ្លាំងអាចបង្កជំងឺចូលទ្វារមាស
Senghong Kong
June 19 2023
1.6 K views

មិត្តានារីធ្លាប់ដែលបានចាប់អារម្មណ៍មើលខោក្នុងរបស់ខ្លួនឯងទេ? កុំគិតថាជារឿងសាមញ្ញធម្មតាឱ្យសោះ រឿងតូចៗខ្លះអាចបង្កជាជំងឺដល់ទ្វារមាសក៏ដូចជាប្រដាប់បន្តពូជរបស់អ្នកបានគ្រប់ពេលវេលា។ ខោក្នុងដែលស្លៀក ជាប្រចាំថ្ងៃចំណុច២សំខាន់ដែរត្រូវយកចិត្តទុកដាក់នោះគឺទី១ មានស្នាមលឿងៗជាប់ខោក្នុង និងទី២ ផ្នែកខាងក្នុងនៃខោក្នុងរហែក។ តើមានមិត្តនារីណាខ្លះដែលធ្លាប់ជួប តើសញ្ញាបែបនេះអាចនាំគ្រោះថ្នាក់ដែរឬទេ?

ជាការពិតផ្អែកតាមការចែករំលែកពីអ្នកគ្រូ សាត់ ស្រីពៅ អគ្គនាយិកាក្រុមហ៊ុនអេស ភី បានឱ្យដឹងថា ស្នាមលឿង ឬដុំលឿងៗដែលពេលខ្លះស្រីឃើញមានប្រលាក់ជាប់ខោក្នុង វាអាចការធ្លាក់សពណ៌លឿង ដែលជាប្រទេសធ្លាក់សបង្កពីបាក់តេរីកើតឡើងដោយសារមានការបង្ករោគនៅទ្វារមាសរបស់ស្ត្រី។ ជាមួយគ្នានេះ ដែលក្នុងករណីផ្នែកខាងក្នុងនៃខោក្នុងរហែក អាចកើតឡើងមកពីការប្រែប្រួលនៃPH​ក្នុងទ្វារមាស ដែលកម្រិតអាស៊ីតនិងបាសក្នុងទ្វារមាសឡើងខ្ពស់គ្មានតុល្យភាព។ អ្នកគ្រូ ស្រីពៅ បានបន្ថែមទៀតថា នៅពេលដែលអាស៊ីតក្នុងទ្វារមាសឡើងខ្ពស់ខ្លាំងវានឹងធ្វើឱ្យកាត់ខោក្នុងរហែកតែម្ដង។

ដើម្បីជាការបង្ការហានិភ័យ ប្រសិនបើសង្កេតឃើញថាខ្លួនមានសញ្ញាទាំង២នេះ គួរតែស្វែងការពិនិត្យសុខភាពទ្វារមាសពីគ្រូពេទ្យជំនាញ។ អ្នកគ្រូ ស្រី ពៅ បានបន្ថែមថាសញ្ញាទាំងនេះមានន័យថាកម្រិតPHក្នុងទ្វារមាសកុំពុងតែប្រែប្រួលហើយ គួរតែទៅពិនិត្យទ្វារមាស ព្រោះពេលខ្លះអាចមានការបង្កមេរោគធ្លាក់សប្រភេទបាក់តេរី មានក្លិនមិនល្អ ដែលស្រីៗមិនបានចាប់អារម្មណ៍ អាចប៉ះពាល់សុខភាពទ្វារមាសបាន។ អ្វីដែលស្ត្រីត្រូវធ្វើបន្ថែមទៀតនោះគឺរក្សាអនាម័យឱ្យបានល្អ។

ជាមួយគ្នានេះផងដែរ មានទម្លាប់ប្រចាំថ្ងៃចំណុចសំខាន់ ដែលស្ត្រីគួរចំណាំទុកកុំ បើបន្តធ្វើទាំងមិនដឹងខ្លួន អាចនាំបង្កមេរោគដល់ទ្វារមាស ក៏ដូចជាស្បូននិងសុខភាពផ្លូវភេទទាំងមូលរបស់ខ្លួនបាន។ អ្នកគ្រូស្រី ពៅ បានលើកឡើងថា រឿង៣ដែលស្រ្តីមិនអាចមើលរំលងបាននោះគឺ៖

១ ភ្លេចរក្សាអនាម័យ៖ ដូចជាការស្លៀកខោដែលមានប្រឡាក់លឿង ឬសើមជាប់ក្នុងរយៈពេលយូរមិនផ្លាស់ប្តូរចេញ។ មុនចូលបន្ទប់ទឹកមិនបានសម្លាប់មេរោគជាមុន ក្រោយចូលបន្ទប់ទឹកហើយមិនបានលាងសម្អាតឬជូតឱ្យបានស្ងួតល្អ ទាំងនេះសុទ្ធតែជាកត្តាបង្កើនហានិភ័យដែលអាចបង្កមេរោគក្នុងទ្វារមាសបានគ្រប់ពេល ដោយស្រ្តីមិនដឹងខ្លួន។ សម្រាប់ខោក្នុងគួរតែបោកសម្អាតឱ្យបានជ្រះល្អ ហើយហាលឱ្យត្រូវកម្ដៅខ្លាំងដើម្បីសម្លាប់មេរោគ។

២ ស្អាតពេក៖ ស្ត្រីមួយចំនួន មានទម្លាប់សម្អាតខុស ខ្លាចឆ្លងមេរោគឬសម្អាតមិនបានជ្រះល្អ ពួកគាត់បែរជាឡូកសម្អាតចូលទៅផ្នែកខាងក្នុងនៃទ្វារមាស និងខ្លះទៀតប្រើសាប៊ូផ្ដេសផ្ដាសលាង ដែលគ្មានPH សមស្របជាមួយកម្រិតPHក្នុងទ្វារមាស អាចបង្កជាបញ្ហាទៅវិញ។

៣ ប្រើផលិតផលមិនបានត្រឹមត្រូវ៖ គួរប្រុងប្រយ័ត្នទម្លាប់ធ្វើតាមគ្នា ដោយអ្នកខ្លះយល់ថាការត្រាំទឹកក្ដៅ ដាក់អំបិល ខ្លះទៀតដាក់ស្លឹកអំពិល អ្នកខ្លះប្រើប្រាស់សារធាតុផ្សេងៗទៀត ឬសាប៊ូ ដោយពួកគាត់ជឿថាជួយសម្លាប់មេរោគ។ អ្នកគ្រូ ស្រី ពៅ បានលើកឡើងថាទម្លាប់ទាំងនេះពួកគាត់មិនបានដឹងខ្លួន វាអាចធ្វើឱ្យប៉ះពាល់ដល់កម្រិតPH ក្នុងទ្វារមាស អាចបង្កជាជំងឺបាន។ គួរតែជ្រើសរើសសាប៊ូ ឬទឹកអនាម័យណាដែលមានកម្រិតបរិមាណPH សមស្របតាមកម្រិតវេជ្ជសាស្ត្រមិនមានអាស៊ីតខ្លាំងពេក ឬបាសខ្លាំងពេក ដែលមានPHត្រឹមកម្រិត៣.៥ទៅ៤.៥

គួរឱ្យដឹងដែរថា ក្រុមហ៊ុន អេស ភី(SP) ក៏មានផលិតដោះស្រាយបញ្ហារោគស្ត្រីជាច្រើន​ប្រភេទ ក្នុងនោះក៏មានការប្រឹក្សាសុខភាពជាមួយអ្នកជំនាញជាមុន មុននឹងឱ្យធ្វើការប្រើប្រាស់ផលិតផលណាមួយ។ សម្រាប់បងប្អូនកំពុងមានបញ្ហាសុខភាពផ្លូវភេទ វិបត្តិពិបាកមានកូន ការបាត់បង់ចំណង់ផ្លូវភេទ និងបញ្ហានានាផ្សេងទៀតទាក់ទងនឹងផ្លូវភេទ ក៏អាចស្វែងរកការប្រឹក្សាពីអ្នកគ្រូ សាត់ ស្រីពៅ បានតាមរយៈលេខទំនាក់ទំនង070567719/089551467/0884630786 ឬផេក អ្នកគ្រូស្រីពៅ/Dr Sat Sreypov

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

ចង់ឱ្យមុខតឹងណែន រលោងស្អាតដូចនារីជប៉ុន កុំរំលងឡេលាបមុខ១ប្រភេទនេះ
Thida Pet
January 24 2025
16 views

#អត្ថបទ PR

ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
Thida Pet
January 22 2025
48 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
Vuthea Morn
January 19 2025
105 views

#អត្ថបទ PR

សូមចូលរួមអបអរសាទរ! មន្ទីរព្យាបាលធ្មេញសន្តិភាព ចុះអនុស្សរណៈយោគយល់ជាមួយCIA First International school
Thida Pet
January 14 2025
32 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី ការបំលែងពីខូឡាជេន ទៅជាវិតាមីន និងវិធីពង្រឹងសុខភាពស្បែកតាមរយៈអាហារូបត្ថម្ភ
Sreymom Cha
January 14 2025
32 views

#អត្ថបទ PR

លាងសម្អាតមុខជួយអ្វីបានខ្លះ លាងហើយបាត់កើតមុនមែន? នេះគឺជាអត្ថប្រយោជន៍៣យ៉ាងចេញពីការលាងសម្អាតមុខ
Thida Pet
January 13 2025
137 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
7.9 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
405 views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
257 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
147 views

#ព័ត៌មាន

អបអរសាទរ! ប្រាសាទអង្គរវត្តយើងបានឈរកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុត
Tror Sopheap
February 2 2025
129 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia