កុមារ
ម៉ាក់ប៉ា​គួរដឹង! តើចិញ្ចឹមកូនបែបណា ទើបមានរាងកាយរឹងមាំ មិនឈឺច្រើន រៀនក៏ឆ្លាត ?
Thida Pet
March 3 2023
644 views

ចិត្តជាឪពុកម្ដាយ កូនគឺជាអ្វីៗគ្រប់យ៉ាង ក្ដីស្រឡាញ់ បេះដូង ភាពកក់ក្ដៅ ពេលវេលា ការសិក្សា គឺទំនុកបម្រុងគ្រប់យ៉ាង គ្មានគិតចង់បានមកវិញឡើយ ឱ្យតែឃើញកូនមានក្ដីសុខ គឺជាក្ដីសុខរបស់ខ្លួនឯងហើយ។ នាមជាឪពុកម្ដាយក្រៅពីការស្រឡាញ់កូន ក៏គួរតែដឹងពីរបៀបចិញ្ចឹមកូនៗឱ្យបានល្អដូចគ្នា ទើបអាចជួយពួកគេឱ្យក្លាយជា ក្មេងដែលមានសុខភាពល្អ ជាក្មេងរាងកាយរឹងមាំ មិនចេះឈឺផ្ដេសផ្ដាសច្រើន ជាក្មេងខួរក្បាលល្អ រៀនពូកែ ជាក្មេងដែល ធំឡើងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិយ៉ាងមាំ។

ផ្សារភ្ជាប់ជាមួយរបៀបចិញ្ចឹមកូនខាងលើ ដើម្បីឱ្យពួកគេក្លាយជាក្មេងដែលមានអ្វីៗគ្រប់យ៉ាង ទាំងចំណេះ ទាំងសុខភាព គឺផ្ដើមចេញពីការមើលថែរបស់ឪពុកម្ដាយសំខាន់បំផុត។ ឪពុកម្ដាយគឺជាថ្នាលសម្រាប់ដាំគ្រាប់ពូជឱ្យលូតលាស់ចេញជាផ្លែផ្កាឡើងមក។ ក្រឡេកទៅចូលរបៀបចិញ្ចឹមកូនវិញ គឺនាមជាឪពុកម្ដាយត្រូវ បណ្ដុះតាំងពីពួកគេនៅក្មេង ព្រោះក្មេងគឺជាក្រដាសស ឪពុកម្ដាយផាត់ពណ៌អ្វីលើក្រដាស ប្រាកដជាចេញមកពណ៌បែបហ្នឹងមិនខានយោងតាមរយៈគេហទំពរ parents

ដូច្នេះហើយ របៀបចិញ្ចឹមកូនៗឱ្យមានរាងកាយរឹងមាំ មិនឈឺច្រើន រៀនឆ្លាតមានដូចជា៖

-ថែរទាំសុខភាពមុនយកកូន ៖ ជាការពិតណាស់​ ការថែសុខភាពមុនយកកូនគឺជារឿងចាំបាច់បំផុត ដែលស្រ្តីត្រូវធ្វើ។ ដើម្បីជួយឱ្យការមានផ្ទៃពោះកាន់តែមានប្រសិទ្ធភាព ។ ចំណែកឯសុខភាពខ្លួនឯងក៏មិនឈឺ មិនទ្រុឌទ្រោមច្រើន ពីព្រោះថា កាលណាម្ដាយមានសុខភាពមិនល្អអំឡុងពេលពរពោះ អាចជះជាផលអាក្រក់ដល់ការលូតលាស់កូនក្នុងផ្ទៃ។ ជាឧទាហរណ៍ម្ដាយមានវិបត្តិផ្លូវចិត្ត គឺអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់កូនក្នុងផ្ទៃបាន ដូច្នេះត្រូវប្រយ័ត្ន ។ មួយវិញទៀតកាលណាកូនៗលូតលាស់ក្នុងផ្ទៃល្អ កើតមកក៏មានរាងកាយរឹងមាំដូចគ្នា។​

-បំបៅដោះកូន ៖ ការដំបៅដោះធម្មជាតិដល់កូន គឺល្អសម្រាប់ជួយសុខភាពកូនលោកអ្នកបំផុត ជាពិសេសទឹកដោះដែលហូរចេញប៉ុន្មានសប្ដាហ៍ដំបូង មានប្រសិទ្ធភាពជួយបង្កើនថាមពលខួរក្បាលកុមារ ជួយការពារប្រឆាំងជំងឺទឹកនោមផ្អែម ជំងឺមហារីក ជួយបង្កើនភាពសុំាក្នុងកាយ ការពារការរលាកស្រោមខួរក្បាល រលាកសួត ឆ្លងមេរោគតាមផ្លូវទឹកនោម និងអត្រាមរណភាពទាបនៅពេលសម្រាលផងដែរ។

-ចាក់វ៉ាកសាំង៖ ជាឪពុកម្ដាយ ត្រូវយកកូនទៅចាក់វ៉ាក់សាំងការពារជំងឺឱ្យបានទៀតទាត់​ព្រោះ ការចាក់វ៉ាកសាំង បានជួយឱ្យរាងកាយកូនអ្នករឹងមាំ ការពារការឆ្លងជំងឺសាហាវៗ ដូចជាជំងឺរលាកខ្សោយខួរ ខួរឆ្អឹងខ្នង ជំងឺអុតស្វាយជាដើម។ 

 -របបអាហារកូន៖ កូនៗអាចមានសុខភាពល្អ រាងកាយរឹងមាំ មិនឈឺច្រើន រៀនក៏ឆ្លាត ក៏ត្រូវចូលរួមពីរបបអាហារប្រចាំថ្ងៃ ដែលម៉ាក់ៗរៀបចំឱ្យញុំា ។ ដូច្នេះហើយគួរផ្ដល់ជាអាហារល្អៗដល់ពួកគេ ព្រោះជាវ័យកំពុងលូតលាស់ មានដូចជាបន្លែ​ ផ្លែឈើ ឱ្យបាន៥ដងក្នុង១ថ្ងៃ។ ព្រោះក្រុមអាហារទាំងអស់នេះមាន នាទីជួយដល់ការផលិតកោសិកាឈាមស ជួយប្រឆាំងជំងឺ។

-គេងឱ្យគ្រប់៖ តើកុមារត្រូវគេងប៉ុន្មានម៉ោងក្នុងថ្ងៃ? ជាការពិតណាស់ ការគេងសម្រាប់ទារក ​គឺមានរហូតដល់១៦ម៉ោង ក្នុង១ថ្ងៃ សម្រាប់ក្មេងចេះដើរតេះតាស់ ត្រូវការគេងឱ្យគ្រប់ប្រមាណ ១១ទៅ១៤ម៉ោង ចំណែកក្មេងរៀនថ្នាក់មតេ្តយ្យគឺត្រូវការគេងប្រមាណ១០ទៅ១៣ម៉ោងក្នុងមួយថ្ងៃ។ ដូច្នេះហើយម៉ាក់ៗអា​ចព្យាយាមឱ្យកូនៗគេងពេលថ្ងៃខ្លះផង ព្រោះល្អសម្រាប់ការលូតលាស់របស់កូន មួយវិញទៀតប្រសិនណាគេមិនបានគេងថ្ងៃគ្រប់ ត្រូវព្យាយាមឱ្យកូនឆាប់ចូលគេងនៅពេលយប់។

សរុបមកវិញ ខាងលើនេះគឺជាវិធីសាស្រ្តចិញ្ចឹមកូន ដើម្បីឱ្យក្លាយជាក្មេងមានរាងកាយរឹងមាំ ឆ្លាត មិនឈឺច្រើន គឺត្រូវយកចិត្តទុកដាក់តាំងពីពពោះ រួមទាំងការថែទាំ ពេលសម្រាលរួច ការបំបៅដោះ មានរបបអាហារ ជាដើម មួយវិញទៀតក្រៅពីការយកចិត្តទុកដាក់លើរឿងនេះ ការចិញ្ចឹមកូនៗនៅមានវិធីជាច្រើនបែបទៀត ដែលសុទ្ធតែមានប្រយោជន៍ដល់កូនៗលោកអ្នកលូតលាស់ល្អ៕

អត្ថបទដោយ៖ ប៉ែត ធីតា

Maternity Newborn Baby Family Photographer Fresno, CA - One Good Shot  PhotographyMaternity, Newborn & Baby Photographer

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
341 views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
107 views

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
373 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
598 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
294 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.5 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
342 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
334 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
107 views
អត្ថបទថ្មីៗ
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia