ជំងឺ
ការសិក្សាបានរកឃើញថា គ្រាន់តែគេងខុសរបៀបអាចធ្វើឱ្យខ្សោយតម្រងនោម និងភ្នែកបាន
Senghong Kong
July 18 2024
1.8 K views

ការសិក្សាថ្មីមួយបានរកឃើញថា គ្រាន់តែគេងបានតិចឬមិនគ្រប់ម៉ោង និងការគេងច្រើនម៉ោងពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពតម្រងនោម និងសុខភាពភ្នែកបាន បើយោងតាមការឱ្យដឹងពីប្រភព vnexpress។ ការស្រាវជ្រាវត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអឺរ៉ុបសម្រាប់ការសិក្សាជំងឺទឹកនោមផ្អែម (EASD) នៅទីក្រុងម៉ាឌ្រីដ អ្នកវិទ្យាសាស្ត្របានរកឃើញថាការគេងច្រើនពេកអាចបង្កើនការខូចខាតមីក្រូសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម 31% ។ ខណៈដែលការគេងមិនបានគ្រប់គ្រាន់អាចបង្កើនការខូចខាតដល់ទៅ 38% ។

ផលវិបាកទូទៅនៃជំងឺទឹកនោមផ្អែមគឺ ខ្សោយតំរងនោម និងពិការភ្នែក។ ដើម្បី​ធ្វើ​ការ​សិក្សា អ្នក​វិទ្យាសាស្ត្រ​បាន​វិភាគ​លើ​លំនាំ​នៃ​ការ​គេង និង​សុខភាព​របស់​អ្នក​ស្ម័គ្រ​ចិត្ត ៤០០នាក់ ដែល​មាន​រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​អស់​រយៈពេល​ជាង ៣ ឆ្នាំ។ ការស្រាវជ្រាវបានរកឃើញថា ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃទម្លាប់នៃការគេងមិនទៀងទាត់កើនឡើងតាមអាយុ។ មនុស្សម្នាក់ក្នុងចំណោម5នាក់ ដែលមានជំងឺទឹកនោមផ្អែមមានបញ្ហាតម្រងនោម ដែលអាចទាមទារការលាងឈាម និងការប្តូរតម្រងនោម។ បន្ថែមពីនោះ បញ្ហាសរសៃឈាមដែលលេចឡើងបន្ទាប់ពីការគេងមិនបានគ្រប់គ្រាន់ក៏បណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ដែលនាំឱ្យមានជំងឺសរសៃឈាមបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

លទ្ធផល​សិក្សា​គឺ​ស្រដៀង​គ្នាមួយទៀត អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលមានកាលវិភាគនៃការគេងមិនគ្រប់គ្រាន់ មានហានិភ័យនៃការវិវត្តទៅជាជំងឺដក់ទឹកក្នុងភ្នែក ដែលនាំឱ្យបាត់បង់ការមើលឃើញ ប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។

អ្នកវិទ្យាសាស្ត្រមកពីមន្ទីរពេទ្យ Brigham and Women's Hospital ក្នុងទីក្រុង Boston បានបង្ហាញផងដែរថា ការគេងតិចពេកអាចនាំឱ្យមុខងារតម្រងនោមធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ពួកគេបានរកឃើញថាស្ត្រីដែលគេងបានត្រឹម 5ម៉ោងឬតិចជាងនេះក្នុងមួយយប់គឺ 65% ទំនងជាមានការថយចុះមុខងារតម្រងនោមយ៉ាងឆាប់រហ័សជាងស្ត្រីដែលគេងបានពី 7 ទៅ 8 ម៉ោងក្នុងមួយយប់។ អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Ciaran McMullan ដែលជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ បាននិយាយថា "នេះគឺជាការព្រួយបារម្ភ ដោយសារតែរយៈពេលនៃការគេងរបស់យើងបានថយចុះក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ"។ ជនជាតិអាមេរិកធ្លាប់គេងជាមធ្យម 8 ម៉ោងក្នុងមួយយប់ ប៉ុន្តែឥឡូវនេះនៅត្រឹមតែប្រហែល 6.5 ម៉ោងនិងកាន់តែថយចុះតិចជាងនេះទៀត។

សូមបញ្ជាក់ផងដែរ យោងតាមអ្នកជំនាញ ចំនួនពេលវេលាគេងល្អបំផុតក្នុងការគេងគឺពី 7 ទៅ 9 ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនៃគឺមនុស្សជាច្រើននាបច្ចុប្បន្ននេះ កំពុងតែគេងមិនបានគ្រប់គ្រាន់ ដែលជាកត្តាប្រឈមមួយប៉ះពាល់ដល់សុខភាពនិងអាយុជីវិត៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#សម្រស់July 13 2025
ស្តេចភេសជ្ជៈ ១នេះដុតជាតិខ្លាញ់ ថែសម្រស់ឱ្យក្មេង ហើយប្រឆាំងជំងឺមហារីកទៀត
#ចិត្តសាស្ត្រJuly 13 2025
លោក Buffett ប្រាប់ថា អន្ទាក់ ៤នេះ អ្នករកលុយបានច្រើនក៏អស់លុយពីខ្លួនដែរ
#អត្ថបទ PRJuly 12 2025
អបអរសាទរ! មន្ទីរព្យាបាលធ្មេញសន្តិភាព បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MOU) ជាមួយនឹងសមាគមសិល្បបករខ្មែរ
#អត្ថបទ PRJuly 12 2025
ខ្មែរកាន់តែមានមុខមាត់លើឆាកអន្តរជាតិ! វេជ្ជបណ្ឌិតសើស្បែកខ្មែរ ២រូប បានក្លាយជាវាគ្មិនកិត្តិយសចែករំលែកក្នុងកម្មវិធីធំមួយក្នុងប្រទេសកូរ៉េ
#កីឡាJuly 11 2025
១ថ្ងៃហាត់ប្រាណ ១២នាទីជួយការពារអ្នកពីជំងឺដាច់សរសៃឈាមខួរក្បាល
#កីឡាJuly 11 2025
អ្នកហាត់ប្រាណញ៉ាំអាហារ ១នេះ បង្ខំក្រលៀនឆាប់ខូចលឿនណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia