សម្រស់
បញ្ហាធំៗ៣ដែលចាក់Fillerរួចបណ្ដាលឱ្យរលួយចង្កា ឬក៏ជួបបញ្ហាដំបៅចុងច្រមុះ
Sitha Tek
July 23 2022
834 views

គ្រាន់តែចង់ស្អាតមិនពិបាកនោះទេ ឱ្យតែយើងមានលុយ គឺសម័យនេះពិតជាអាចជប់មុខមាត់ រូបរាងថ្មីឱ្យបានភ្លាម។ ក៏ប៉ុន្តែ ចំពោះបច្ចេកទេសថ្មីបែបនេះ ក៏មានហានិភ័យមួយចំនួនផងដែរ តើបងប្អូនធ្លាប់ឃើញគេរលួយច្រមុះ ធ្លុះខ្ទង់ច្រមុះ ឬក៏អ្នកខ្លះក៏ជួបបញ្ហារលួយចង្កា ដែរឬទេ? ហេតុអ្វីក៏បណ្ដាលឱ្យមានបញ្ហានេះកើតឡើង?

យោងតាមបទសម្ភាសជាមួយនឹងវេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាឯកទេសស្បែក និងសម្ផស្ស បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅសកលវិទ្យាល័យអន្តជាតិ(IU) និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត មកពីប្រទេសថៃ ថែមទាំងបញ្ចប់ការសិក្សាពីសហរដ្ដអាមេរិក បានពន្យល់ថា Filler គឺគេប្រើសម្រាប់ការចាក់បំពេញកន្លែងចន្លោះណាមួយនៃរាងកាយមនុស្ស ក៏ប៉ុន្តែ ភាគច្រើនគឺ គេចាក់បំពេញទម្រង់មុខរបស់យើង ដូចជាចង្កា ច្រមុះ ក្រោមភ្នែកជាដើម ដើម្បីជួយលើកសម្រស់របស់យើងឱ្យមើលទៅកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។

ចំពោះការចាក់Filler គឺមិនមែនមានតែក្នុងស្រុកខ្មែរនោះទេ ប៉ុន្តែមានយូរមកហើយ ដែលគេពេញនិយមក្នុងការធ្វើសេវាកម្មមួយនេះ នៅពេលអតិថិជនចង់បានច្រមុះ ឬចង្កាស្អាតជាងមុន​ ដោយមិនបាច់ធ្វើការវះកាត់នោះទេ។ Fillerនេះ គេអាចនាំចូលមកពីប្រទេសកូរ៉េ បារាំង សហរដ្ឋអាមេរិក ដែលFillerទាំងអស់នេះ​គឺ អាចនិយាយបានថាជាប្រភេទល្អ ដែលមិនសូវមានហានិភ័យនោះទេ។ ក៏ប៉ុន្តែ មូលហេតុដែលធ្វើឱ្យអតិថិជនមួយចំនួនទទួលសេវាកម្មរួច ជួបនឹងបញ្ហាដូចជា ក្រហមច្រមុះ រលួយចង្កា គឺមានមូលហេតុជាច្រើន ក៏ប៉ុន្តែ ក្នុងនេះ សុំលើកយកកត្តាធំៗ៣យ៉ាង ដែលងាយនឹងធ្វើឱ្យអតិថិជនងាយនឹងជួបបញ្ហា៖

ទី១ គឺដោយសារកត្តាឆ្លងមេរោគក្នុងកំឡុងពេលប្រតិបត្តិការនៃការចាក់Filler ឬក៏បន្ទាប់ពីការចាក់រួចភ្លាមៗ ដែលធ្វើឱ្យចង្កាអាចនឹងឡើងប៉ោង ក្រហម មានសភាពឈឺក្នុងបរិវេណដែលយើងបានចាក់រួច កត្តានេះ​ គឺអាចនឹងបណ្ដាលឱ្យមានឪ្យមានខ្ទុះ ឬក៏ដំបៅ។

ទី២ គឺបណ្ដាលមកពីកត្តាត្បៀត ឬស្ទះសរសៃឈាម បន្ទាប់ពីចាក់រួចភ្លាមៗ ក៏អាចនឹងលេចចេញជាសញ្ញាមួយចំនួនដូចជា ឈឺ ក្រហម ហើយក៏អាចបង្កទៅជាបញ្ហា បណ្ដាលឱ្យប៉ះពាល់ដល់សរសៃឈាមភ្នែកផងដែរ ប្រសិនបើការស្ទះសរសៃឈាម ប៉ះចំសរសៃដែលសំខាន់ ក្នុងការដឹកនាំ ឬបញ្ចូនសារធាតុចិញ្ចឹមទៅកាន់ភ្នែក ដូច្នេះវាក៏អាចបណ្ដាលឱ្យខ្វាក់ភ្នែកក៏មាន។

ទី៣ គឺកត្តា Fake Filler(Filler​ក្លែងក្លាយ) ត្រង់កន្លែងនេះ វាមានហានិភ័យខ្ពស់បន្តិច ប្រសិនបើអតិថិជនមានបញ្ហា ដូចជាបញ្ហាឆ្លងមេរោគបន្ទាប់ពីចាក់រួច គឺមិនអាចចាក់រំរំលាយFillerនោះឱ្យរលាយនោះទេ លុះត្រាតែធ្វើការវះកាត់យកFillerនោះចេញ ដូច្នេះនេះជាហានិភ័យធំមួយដែលអ្នកទទួលសេវាកម្មមួយនេះ ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក៏ប៉ុន្តែប្រសិនបើFillerនោះ ជាប្រភេទFillerពិត នោះអាចនឹងងាយស្រួលក្នុងការរំលាយជាង។

ជាចុងក្រោយ វេជ្ជបណ្ឌិត ឃុន សុភាវៈនារី សូមធ្វើការណែនាំឱ្យបងប្អូនទាំងអស់ដែលចង់មានសម្រស់ស្រស់ស្អាត មុននឹងសម្រេចចិត្តទៅទទួលសេវាកម្មណាមួយ​ មិនថាតែការវះកាត់ ឬក៏មិនវះកាត់ សូមធ្វើការតាមដាន សិក្សាពីប្រវត្តិអ្នកជំនាញនោះឱ្យបានច្បាស់ ព្រោះបញ្ហាដែលបានលើកឡើងនេះ មិនមែនមានតែក្នុងស្រុកខ្មែរនោះទេ សូម្បីតែប្រទេសជិតខាង ក៏មានជួបនឹងបញ្ហានេះដែរ ដូច្នេះមុននឹងសម្រេចចិត្តទទួលសេវាកម្ម ត្រូវមើលលើគ្លីនិក បទពិសោធន៍គ្រូពេទ្យ ដើម្បីកាន់តែមានទំនុកចិត្ត៕

អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.1 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
349 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
333 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
413 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
640 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.4 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
8.6 K views

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
7.9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.9 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia