សម្រស់
Organ Cambodia! សាប៊ូខ្មែរ ជួយថែស្បែកក្បាលដែលស្ងួតឱ្យមានសុខភាពល្អ សក់រលាស់រលោង
Sitha Tek
June 6 2022
493 views

Organ Cambodia​ជាយីហោសាប៊ូកក់សក់ និងដុសខ្លួន ដែលបានផ្ដួចផ្ដើមគំនិតបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលមានសហគ្រាសផលិតនៅក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានទីតាំងលក់នៅពោធិចិនតុង។

យោងតាមប្រសាសន៍របស់លោកស្រី យឹម ស្រីលក្ខណ៍ ដែលជាអ្នកផ្ដើមគំនិតក្នុងការបង្កើតផលិត និងជាសហស្ថាបនិកយីហោសាប៊ូOrgan Cambodiaបាន​ឱ្យដឹងថា មូលហេតុដែលជំរុញឱ្យលោកស្រីចាប់ផ្ដើមបង្កើតម៉ាកសាប៊ូនេះឡើង គឺមើលឃើញថា​ បើទោះបីជាសម័យកាលជឿនលឿនក៏ពិតមែន ក៏ប៉ុន្តែស្រុកខ្មែរនៅតែមិនទាន់អាចផលិត ផលិតផលក្នុងស្រុកដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនបានគ្រប់គ្រាន់ ជាពិសេសផលិតផលជាច្រើន គឺសុទ្ធសឹងតែនាំចូលពីក្រៅស្រុក បើទោះបីជាមានប្រេនជាខ្លួនឯងក៏ពិតមែន ក៏ប៉ុន្តែជាការវេចខ្ចប់ពីប្រទេសក្រៅមក។ លោកស្រីមាន ចក្ខុវិស័យធំៗ២យ៉ាងក្នុងការបង្កើតម៉ាកយីហោនេះឡើង គឺទី១ ដើម្បីចូលរួមលើកស្ទួយកសិកម្មនៅក្នុងស្រុកខ្មែរដែលជាការខិតខំដាំដុះដោយកសិករ និងទី២ គឺដើម្បីដោះស្រាយបញ្ហាដែលមនុស្សនាពេលបច្ចុប្បន្នកំពុងជួបប្រទះ នោះគឺ បញ្ហាសរសៃសក់

លោកស្រី ស្រីលក្ខណ៍បន្តថា សម្រាប់សាប៊ូ Organ Cambodia មាន៣ប្រភេទ គឺមានសាប៊ូកក់សក់ និងសាប៊ូដុសខ្លួន និងជែលអនាម័យបុរសស្ត្រី​។ សម្រាប់សាប៊ូនេះ គឺមានការផលិតនិងវេចខ្ចប់នៅក្នុងស្រុក ដោយប្រើប្រាស់គ្រឿងផ្សំមួយចំនួនដូចជា ប្រទាលកន្ទុយក្រពើ ទឹកឃ្មុំ ស្លឹកម្រុំ​ ប្រេងដូង ដែលធាតុផ្សំទាំងអស់នេះ គឺបានបញ្ជារទិញពីកសិករក្នុងស្រុកខ្មែរ ដើម្បីយកមកផលិតនៅក្នុងរោងចក្រនាខេត្តកណ្ដាល​ ចំណុចនេះហើយដែលអាចជួយឱ្យកសិកក្នុងស្រុកមានការងារធ្វើ មានចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ។

លើសពីនេះដោយសង្កេតឃើញថា​ ប្រជាជនខ្មែរកំពុងជួបបញ្ហាសរសៃសក់ផងនោះ លោកស្រីបានបង្កើតសាប៊ូនេះឡើង ដើម្បីជួយក្នុងការដោះស្រាយបញ្ហាសក់ ដោយផ្ដោតលើការព្យាបាលស្បែកស្បែកដែលស្ងួត គ្មានសំណើម ស្បែកក្បាលដែលងាយនឹងឡើងអង្កែរ ឱ្យបានប្រសើរឡើងតាមរយៈការប្រើប្រាស់សារធាតុធម្មជាតិពិតៗ មិនលាយសារធាតុគីមី ឬបន្ថែម​ក្លិន ពណ៌គីមីចូលក្នុងសាប៊ូនោះឡើយ។ នេះគឺ ជាទំនុកចិត្តសម្រាប់អតិថិជនក្នុងការប្រើប្រាស់ និងងាយស្រួលសម្រាប់លោកអ្នកដែលកំពុងស្វែងរកប្រភេទសាប៊ូសរីរាង្គ(Organ)ដែលជាប្រភេទសាប៊ូ ផលិតពីគ្រឿងផ្សំធម្មជាតិលើដី នៅក្នុងទឹកដីខ្មែរ។

លក្ខណៈពិសេសរបស់សាប៊ូកក់សក់ គឺផ្ដោតធំលើបញ្ហាស្បែកក្បាលស្ងួតបាត់បង់សំណើម ខ្សោយគល់សក់ អ្នកមានសក់សំពោង ដូច្នេះសារធាតុក្នុងសាប៊ូដូចជា ប្រេងដូង ប្រទាលកន្ទុយក្រពើ ទឹកឃ្មុំ ស្លឹកម្រុំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រោចស្រ់ងឬសនៃសរសៃសក់ឱ្យលូតលាស់បានល្អ ស្បែកក្បាលសុខភាពល្អ ជួយឱ្យសរសសៃដុះលឿន និងមានភាពរឹងមាំ ធននឹងពន្លឺថ្ងៃ កាត់បន្ថយការជ្រុះសក់ផងដែរ។

លក្ខណៈពិសេសនៃសាប៊ូ ដុសខ្លួន គឺមានសារធាតុផ្សំស្រដៀងគ្នានឹងសាប៊ូកក់សក់ផងដែរ ហើយវាក៏មានតួនាទីក្នុងជួយសម្អាតមេរោគបាក់តេរីនៅលើស្បែកបានយ៉ាងល្អ គ្មានជាតិកាត់ កាត់បន្ថយស្នាមរមាស់កន្ទួលក្រហមលើស្បែក ជាពិសេសជួយឱ្យស្បែកមានលក្ខណៈភ្លឺស្រស់ថ្លាពីខាងក្រៅ។ 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
363 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
513 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
429 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
398 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia