ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងនូវការជូនពរឆ្នាំថ្មី និងសួរសុខទុក្ខ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំបំពេញការងាររបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យវិស័យសុខាភិបាលកាន់តែរឹងមាំ និងមានវឌ្ឍនភាពល្អប្រសើរ។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវការងារអាទិភាពបន្ទាប់ពីកិច្ចប្រជុំនៅប្រទេសបារាំង ប្រធានបទសុខភាពតែមួយ ដែលផ្តោតសំខាន់ៗលើសុខភាព មនុស្ស សត្វ និងបរិស្ថាន។ សុខភាពតែមួយ ផ្សារភ្ជាប់ជាមួយប្រធានបទសំខាន់ៗ សត្វផ្ទុកមេរោគ អាចចម្លងមកមនុស្ស និងភ្នាក់ងារចម្លងជំងឺ, ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ, សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ ដោយការបំពុលនានា ដែលយើងត្រូវយកចិត្តទុកខ្ពស់ ដើម្បីពង្រឹងការការពារ ប្រសើរជាងព្យាបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមានការសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីជំរុញ និងធានាបាននូវតុល្យភាព ការអភិវឌ្ឍប្រកបដោយចីរភាព រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលត្រូវបង្កើតសកម្មភាពអប់រំផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងពីការអប់រំដល់ប្រជាពលរដ្ឋពី សុវត្ថិភាពចំណីអាហារ និងវិធីសាស្រ្តការពារជំងឺឆ្លងនានា។ យោងតាមក្រសួងសុខាភិបាល
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3235

អត្ថបទទាក់ទង

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
Tror Sopheap
May 18 2026
111 views

#ព័ត៌មាន

ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
May 17 2026
1.7 K views

#ព័ត៌មាន

WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
Tror Sopheap
May 17 2026
174 views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
Tror Sopheap
May 16 2026
316 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល​កម្ពុជាប្រាប់ពី​របៀបចម្លង និង​ការពារ​ខ្លួន​ពី​វីរុស​ហាន់​តាទាំង ៩ចំណុច
Tror Sopheap
May 9 2026
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia