យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុរសដែលមានច្រមុះវែងទំនងជាមានប្រដាប់ភេទធំ នេះដោយសារតែកត្តាកម្រិតអរម៉ូន Testosterone ដែលបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតទម្រង់ច្រមុះ និងប្រដាប់ភេទរបស់មនុស្សតាំងពីកំណើតមក។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail ។
ការស្រាវជ្រាវនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Ulsan ក្នុងប្រទេសកូរ៉េខាងត្បូង គាំទ្រដល់ការសិក្សារបស់ប្រទេសជប៉ុនឆ្នាំ២០២១ បានរកឃើញថាបុរសដែលមានច្រមុះវែងប្រវែង ៤.៥ សង់ទីម៉ែត្រ មានទំហំលិង្គជាមធ្យម ១០សង់ទីម៉ែត្រ ស្មើនិង៤អ៊ីញ។
អ្នកស្រាវជ្រាវវេជ្ជបណ្ឌិត Sungwoo Hong បាននិយាយថា "ទំហំច្រមុះគឺជាសូចនាករសំខាន់នៃទំហំលិង្គ ដែលការបញ្ចេញអរម៉ូនអំឡុងពេលមានផ្ទៃពោះ ប៉ះពាល់ដល់ការលូតលាស់នៃសរីរាង្គបន្តពូជ ខណៈអរម៉ូន Testosterone បានដើរតួនាទីជាអ្នករ៉ាប់រងបង្កើតអវៈយវៈនៅក្នុងខ្លួន ហើយនៅពេលម្ដយាបញ្ចេញអរម៉ូនប្រភេទនេះបានច្រើនវាទំនងឲ្យកូនមានច្រមុះស្រួច ជាងអ្នកម្ដាយដែលបញ្ចេញអរម៉ូន Testosterone បានតិច។
ជាមួយគ្នានេះផងដែរ អ្នកស្រាវជ្រាវបានជ្រើសរើសបុរសចំនួន ១,១៦០នាក់ ក្នុងវ័យ៣០ឆ្នាំ ហើយបានវាស់ទំហំច្រមុះរបស់ពួកគេធៀបនឹងទំហំលិង្គ ដោយបានរកឃើញថាទំហំលិង្គរបស់ពួកគេគឺមានទំហំធំដែលមានប្រវែងជាមធ្យមរហូតទៅដល់ ១៥សង់ទីម៉ែត្រ។
គួរជម្រាបដែរថា ប្រទេសដែលមានប្រវែងលិង្គធំជាងគេគឺប្រទេសកុងហ្គោមានលិង្គប្រវែង១៨សង់ទីម៉ែត្រ អេក្វាទ័រ១៧,៧សង់ទីម៉ែត្រ ហ្គាណា១៧,២សង់ទីម៉ែត្រ កូឡុំប៊ី១៧សង់ទីម៉ែត្រ អ៊ីស្លង់១៦,៥សង់ទីម៉ែត្រ អ៊ីតាលី១៥,៧សង់ទីម៉ែត្រ បុរសនៅប្រទេសអាហ្វ្រិកខាងត្បូង១៥,២សង់ទីម៉ែត្រ ស៊ុយអែត១៤,៩សង់ទីម៉ែត្រ ក្រិក ១៤,៧សង់ទីម៉ែត្រ អាល្លឺម៉ង់១៤,៤សង់ទីម៉ែត្រ ខណៈប្រទេសកម្ពុជាយើងបុរសៗមានទំហំលិង្គតូចជាងនៅក្នុងពិភពលោក ៕
អត្ថបទដោយ៖ ស្រីណុច