ចិត្តសាស្ត្រ
បុរសៗ ប្រើប្រយោគស្នេហាបែបនេះ នារីៗ ណាថាមិនស្រក់ទឹកភ្នែកពេលបានឮនោះ
Tror Sopheap
March 26 2024
5.8 K views

មានបុរសភាគច្រើន ផ្អែមល្ហែមតែមុនដំបូង តែចុងក្រោយ បែបជាខ្សោះរសជាតិស្នេហ៍ចំពោះដៃគូ ឬប្រពន្ធរបស់ខ្លួនទៅវិញ។ មកពីពួកគាត់ខ្វះតិចនិចបន្តតាមសុំស្នេហ៍ដៃគូខ្លួនបន្ថែម អាចហៅថា “រក្សាចំណងស្នេហ៍ឱ្យក្តៅ”។ ការមើលរំលងពីដៃគូ និងប្រពន្ធរបស់ខ្លួន គឺភ្លេចភាសាក្តីស្រឡាញ់នេះឯង។ តាមគេហទំព័រ Truelovewords បានចុះផ្សាយប្រយោគស្នេហាទាំង០៩ មានឥទ្ធិពលដល់ចំណងស្នេហ៍របស់អ្នកឱ្យមានភាពផ្អែមល្ហែមដូចស្ករចឹងដែរ៖

១. អូនសម្លាញ់! អូនជាកម្លាំងចិត្តដែលពីក្រោយខ្នងនៃសុភមង្គលនិងភាពជោគជ័យរបស់បងតែម្នាក់គត់។

២. អូនជានារីក្នុងក្តីសុបិនរបស់បង។ អូនធ្វើឱ្យគ្រូសារយើងមានសុភមង្គល។ ហើយអូនបានផ្តល់អត្ថន័យក្នុងជីវិតរបស់បងថែមទៀត។

៣. អូនជានារីជម្រុញចិត្តបងឱ្យបន្តដំណើរទៅមុខរហូត នេះជាហេតុផលគ្រប់យ៉ាងបានកើតក្នុងជីវិតនេះ គឺមកពីរូបអូន។ អូនជាអំណោយដ៏ល្អបំផុតសម្រាប់ជីវិតរបស់បង។

៤. អូនជានារីធម្មតាម្នាក់។ ប៉ុន្តែអូនពិតជាមានឥទ្ធិពលក្នុងជីវិតរបស់បងខ្លាំងណាស់។ បងស្រឡាញ់អូន។

៥. រាល់ការថើបរបស់បងចំពោះថ្ពល់អូន ជាថ្នាំព្យាបាលបេះដូងរបស់បងឱ្យមានថាមពលឡើងវិញជានិច្ច។ ការប៉ះរបស់រាងកាយអូន ជាបំណែកក្នុងដួងព្រលឹងរបស់បង។ គំនិតមួយរបស់អូននិយាយប្រាប់បង អាចធ្វើឱ្យបងញញឹម និងមានក្តីសុខបំផុត។ នេះជាសំណាងរបស់បងដែលបានជួបអូនក្នុងជីវិតនេះ។

៦. ខ្ញុំអៀននិយាយភាសាបេះដូងប្រាប់អ្នក ប៉ុន្តែខ្ញុំផ្ញើរសារជាសម្លេងបេះដូងរបស់ខ្ញុំចង់ប្រាប់អ្នកថា I love U ។

៧. រាល់ពេលខ្ញុំគិតពីអ្នក ស្នាមញញឹមលើផ្ទៃមុខខ្ញុំលេចឡើង។ ហើយ​គំនិត​អវិជ្ជទាំងឡាយក៏​រលាយ​បាត់​ត្រឹម​តែ​មួយ​វិនាទីតែម្តង។

៨. អ្វីដែលធ្វើឱ្យបងរំភើបចិត្តស្រកទឹកភ្នែក អូនតែងគាំទ្របងជានិច្ច ពេលបងមិនទាន់មានអ្វី អូនតែងលើកកម្លាំងចិត្តក្នុងការសម្រេចចិត្តរបស់បង ទោះបីជារឿងល្អ ឬអាក្រក់ក៏ដោយ។ នេះជារឿងសំណាងដែលមានអូនចូលក្នុងជីវិតរបស់បង។

៩. បងលាក់រឿងនេះក្នុងចិត្តយូរហើយ អូនដឹងទេ? ស្នាមញញឹមរបស់អូន ធ្វើឱ្យបងចេះតស៊ូ។ សម្លេងអូនជាតន្រ្តីដ៏សែនពិរោះជ្រាបដល់បេះដូងរបស់បង។ ពេលបងនៅក្បែរអូន បងហាក់ដូចជាបុរសមានអំណាចម្នាក់ចឹងដែរ

អត្ថបទដោយ៖ ទ្រ សុភាព

លោកអ្នកអានសៀវភៅ លំហូរចិត្ត អ្នកអាចទិញតាមហេងឆេង២៤នេះ https://t.me/hangchhengH24 (កម្រាស់២៨០ទំព័រ និងមានសាច់បុគ្គលឆ្នើមៗនៅខ្មែរ១០នាក់)

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3168

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
103 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
196 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
452 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
159 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
738 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
412 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia