ព័ត៌មាន
អ្នកប្រឹក្សាផ្នែកជំងឺឆ្លងព្រមានពីជំងឺម៉េឡូអុីដដែលអាចរាតត្បាត នៅតំបន់លិចទឹក
Sochenda Hai
October 12 2020
8.4 K views

ខណៈកំពុងស្ថិតក្នុងរដូវភ្លៀង ពិសេសជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះដែលធ្វើឱ្យតំបន់មួយចំនួនត្រូវលិចទឹក ជំងឺឆ្លងម៉េឡូអុីដអាចរាតត្បាតនៅតំបន់លិចទឹក នេះបើតាមលោក យឹម សុវណ្ណរ៉ា គិលានុបដ្ឋាកផ្តល់ប្រឹក្សាផ្នែកជំងឺឆ្លង និងទប់ស្កាត់ការចម្លងរោគ របស់អង្គការ Diagnostic Microbiology Development Program (DMDP)។

លោកសុវណ្ណរ៉ាបានបន្តថា ប្រទេសកម្ពុជាអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន តាំងពីឆ្នាំ២០០៥ ហើយកំណើនចេះតែឡើងរហូតមកទល់បច្ចុប្បន្ននេះ ហើយអត្រាស្លាប់នៅប្រទេសថៃលើសពី៤០% ហើយប្រទេសកម្ពុជាយើងអាចលើស៥០% (របាយការណ៍C-TEAM ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨)។

អ្វីទៅដែលហៅថាជំងឺម៉េឡូអ៊ីដ (Melioidosis)?

ជំងឺម៉េឡូអ៊ីដ (Melioidosis)ជាប្រភេទជំងឺឆ្លងដែលបង្កឡើងដោយពពួកបាក់តេរីឈ្មោះ Burkholderia pseudomallei ដែលជាធម្មតាវារស់នៅក្នុងទឹក និងដី។ បាក់តេរីនេះអាចឆ្លងចូលក្នុងខ្លួនមនុស្សយើងតាមរយៈផ្លូវដង្ហើម (តាមការដកដង្ហើម) តាមរយៈជ្រាបចូលតាមស្បែក និងតាមផ្លូវអាហារ។ កត្តាប្រឈមមាន កត្តាវេជ្ជសាស្ត្រ មុខរបរ និងរបៀបរស់នៅ។

ជាទូរទៅជំងឺនេះច្រើនកើតឡើងនៅរដូវភ្លៀង ដោយសារមានខ្យល់បក់បោក ហេតុដូច្នេះហើយទើបកើតជាជំងឺរលាកសួតច្រើនជាងគេ តែគេក៏រកឃើញថាការហូបទឹកមិនស្អាតក៏ឆ្លងដែរជាពិសេសកូនក្មេង អាចកើតជាបូសនៅក។

រោគសញ្ញានៃជំងឺឆ្លងម៉េឡូអ៊ីដ (Melioidosis)៖

  • គ្រុនក្តៅ(fever)
  • រលាកសួត(ការបង្ករោគតាមប្រព័ន្ធនៃសរីរាង្គកាយរបស់យើង ឧទាហរណ៍ ប្រព័ន្ធផ្លូវដង្ហើម បង្កើតបានជាជំងឺរលាកសួតនេះ កើតច្រើនជាងគេប្រហែល៥០% )
  • មានរបួសអាប់ែស(multiple abscesses)

ការចាប់ផ្តើម

  • ១-២១ ថ្ងៃបន្ទាប់ពីការប៉ះពាល់មេរោគ

មូលហេតុ

  • មេរោគ Burkholderia pseudomallei រាលដាលដោយទំនាក់ទំនងរវាងដីនឹងទឹក

ការការពារ

  • កុំប៉ះពាល់ទឹកកខ្វក់។

ប្រភពខាងលើបានឱ្យដឹងទៀតថា ដើម្បីការពារខ្លួនពីជំងឺឆ្លងនេះ ពិសេសខណៈមានជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្ពស់ ត្រូវអនុវត្តដូចខាងក្រោម៖

១. កុំចេញផ្ទះ ឬចុះទឹក តែបើចៀសមិនផុតពាក់ស្បែកជើងកៅស៊ូកវែង និងពាក់ម៉ាស់ផង

២. បើបងប្អូនមានដំបៅ ហើយបានប៉ះជាមួយទឹកសូមលាងជាមួយទឹកស្អាត និងសាប៊ូភ្លាមៗ

៣. ចៀសវាងការពិសារទឹក និងបន្លែឆៅ

៤. ចៀសវាងការដើរដោយជើងទទេ។

ដោយសារស្ថានភាពមានទឹកជំនន់បែបនេះទើបលោកគ្រូពេទ្យបានចេញសារឱ្យបងប្អូនប្រយ័ត្ន ចេះការពារខ្លួន ដោយសារបាក់តេរីនេះរស់នៅក្នុងទឹក និងដី។

ប្រសិនបើលោកអ្នកសង្ស័យរោគសញ្ញាជំងឺនេះ សូមទទួលការព្យាបាលដោយគ្រូពេទ្យដែលមានជំនាញ ហើយកន្លែងដែលអាចធ្វើរោគវិនិច្ឆ័យបានទាល់តែមានមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ (Microbiology laboratory) តែប៉ុណ្ណោះ៕

អត្ថបទដោយ ហៃ សុចិន្តា

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#ព័ត៌មាន

ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
Thida Pet
September 23 2024
158 views

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ព័ត៌មាន

មុនចេញក្រៅ ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
Thida Pet
September 22 2024
128 views

#ព័ត៌មាន

ព្យុះទី១៤ឈ្មោះ ពូលឡាសាន និងព្យុះទី១៥ឈ្មោះ ស៊ូលីក នឹងបង្កជាភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ សូមប្រុងប្រយ័ត្នពេលចេញក្រៅ
Thida Pet
September 20 2024
142 views

#ព័ត៌មាន

ក្រសួងសុខាភិបាល ប្រកាសពីរបៀប ការពារសុខភាព ត្រៀមបង្ការ គ្រោះទឹកជំនន់ទុកមុន
Thida Pet
September 19 2024
18 views

#ព័ត៌មាន

ភ្លៀង លាយខ្យល់កន្ត្រាក់ដោយសារព្យុះទី១៤ឈ្មោះ ពូលឡាសាន និងបន្តចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃនេះ
Thida Pet
September 19 2024
147 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
609 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
536 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
421 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
382 views

#កីឡា

មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
Tror Sopheap
September 17 2024
316 views
អត្ថបទថ្មីៗ
#អាហារSeptember 23 2024
បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
#ចិត្តសាស្ត្រSeptember 23 2024
ប្រយ័ត្ន! មនុស្ស១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងជាមនុស្សអស្ចារ្យ
#ចិត្តសាស្ត្រSeptember 23 2024
ពេលអ្នកធ្វើការរបៀបនេះ គិតបែបនេះ ជីវិតអ្នកមានក្តីរីករាយពោរពេញដោយក្តីស្រឡាញ់
#ព័ត៌មានSeptember 23 2024
ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
#អត្ថបទ PRSeptember 23 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តើកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អឬ?កាបូអ៊ីដ្រាតចម្រាញ់ និង កាបូអ៊ីដ្រាតមិនចម្រាញ់
#ចិត្តសាស្ត្រSeptember 22 2024
បាក់ទឹកចិត្តអ្វីៗ ដូចចិត្តមែនទេ? យកគំនិតអស្ចារ្យ ១នេះដាក់ក្នុងខ្លួន ចិត្តអ្នកនឹងរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia