អត្ថបទ PR
ក្រុមហ៊ុន​មេដគ្រីអេដ ផ្តល់សេវាកម្ម​ជូនប្រជាជនខ្មែរដែលចង់​ពិនិត្យសុខភាព និងបន្តព្យាបាលជំងឺនៅក្រៅប្រទេស
Thida Pet
November 14 2023
302 views

ការយកចិត្តទុកដាក់ថែទាំសុខភាព ពិនិត្យការពារជំងឺ​នានាកំពុងមានសន្ទុះយ៉ាងខ្លាំងនៅប្រទេសកម្ពុជាយើង ជាពិសេសប្រជាពលរដ្ឋជាច្រើន​ ចាប់អារម្មណ៍លើការពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បីការពារខ្លួនពី ជំងឺផ្សេងៗដែលអាចវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ដែលពិបាកក្នុងការព្យាបាល ។ មួយវិញទៀត​ មានអ្នកជំងឺជាច្រើន ដែល​​ស្វែងរកមន្ទីរពេទ្យ​ដែលខ្លួនទុកចិត្ត និងសមស្រប​តាមលទ្ធភាពរៀងៗខ្លួន មិនថាមន្ទីរពេទ្យក្នុងស្រុក ឬ មន្ទីរពេទ្យក្រៅប្រទេសនោះទេ។

មានបងប្អូនខ្មែរជាច្រើន ធ្វើដំណើរកំសាន្តទៅក្រៅប្រទេសផង ពិនិត្យសុខភាពផង​ ក្នុងនោះក៏មានអ្នកជំងឺ​ ដែលមានបំណងចង់ទៅព្យាបាលនៅទីនោះផងដែរ តែការទៅស្វែងរកមន្ទីរពេទ្យនៅក្រៅប្រទេសដោយខ្លួនឯងមិនមែនជាការងាយស្រួលនោះទេ ​អាចនឹង​មានការពិបាកក្នុងការ​ណាត់ជួបវេជ្ជបណ្ឌិឯកទេស ឬស្វែងរកមន្ទីរពេទ្យដែលចំគោលដៅមានជំនាញច្បាស់លាស់ ដែលមានតម្លៃសមរម្យ និងមានទំនុកចិត្តខ្ពស់ ថែមទាំងពិបាក​រកអ្នកបកប្រែភាសាដែលចេះច្បាស់អំពីពាក្យពេចន៍វេជ្ជសាស្ត្រផងដែរ។

ដោយមើលឃើញបញ្ហាទាំងនេះ ក្រុមហ៊ុន​មេដគ្រីអេដ (MedCREATE AA) ដែលជាការិយាល័យ​តំណាង​ឱ្យមន្ទីរពេទ្យអន្តរជាតិ ប្រចាំនៅប្រទេសកម្ពុជា ដែលមានមន្ទីរពេទ្យជាដៃគូរទាំង ក្នុងស្រុក និងក្រៅប្រទេសដូចជា ​ប្រទេសថៃ វៀតណាម សិង្ហបុរី ឥណ្ឌា និងម៉ាឡេស៊ី ដែលសុទ្ធសឹងតែជាប្រទេស ដែលមានសំភារៈវេជ្ជសាស្ត្រទំនើបចុងក្រោយក្នុងការព្យាបាលជំងឺទូទៅ។

អ្វីដែលពិសសេសនោះ ​មេដគ្រីអេដ (MedCREATE AA) គឺជាការិយាល័យតំណាងមន្ទីរពេទ្យ ដូចនេះរាល់សេវាកម្ម សាកសួរព័ត៌មានពីមន្ទីរពេទ្យ រៀបចំការណាត់ជួបវេជ្ជបណ្ឌិតឯកទេសទុកមុន រៀបចំរថយន្ត VIP របស់មន្ទីរពេទ្យមកទទួលពីព្រលាន និង ជូនត្រឡប់មកវិញ ក៏ដូចជាសេវាអ្នកបកប្រែក្នុងមន្ទីរពេទ្យដៃគូរផងដែរ អ្វីដែលពិសេសនោះគឺ គ្រប់សេវាកម្មទាំងនេះមិនមានគិតថ្លៃសេវាបន្ថែមសូម្បី​ ១០០៛ ។

ក៏ព្រោះតែ មេដគ្រីអេដ (MedCREATE AA) ជាការិយាល័យតំណាងមន្ទីរពេទ្យទើបក្រុមហ៊ុនឈរជើងជាមួយ តម្លាភាពដែល ធានាបានថាគ្រប់អ្នកជំងឺទាំងអស់ មិនមានការចំណាយលើសពី​​លើ​សេវា​សម្របសម្រួលដែល​ផ្តល់​ឲ្យ​ឡើយ ដោយគ្រប់ការចំណាយក្នុងមន្ទីរពេទ្យទាំងអស់តម្រូវឲ្យអ្នកជំងឺទូរទាត់ដោយផ្ទាល់ជាមួយមន្ទីរពេទ្យដែលបងប្អូន​បាននិងកំពុងនៅព្យាបាល។

 សូមបញ្ជាក់ផងដែរថា ក្រៅពីការជួយសម្របសម្រួលទៅលើ ការរៀបចំជូន អ្នកជំងឺ ទៅពិនិត្យសុខភាពទូទៅ ឬព្យាបាលបន្តនៅក្រៅប្រទេស ក្រុមហ៊ុន​មេដគ្រីអេដ ក៏មានសេវាសំខាន់មួយទៀត គឺសេវារៀបចំរថយន្តសង្គ្រោះបន្ទាន់ និង យន្តហោះសង្គ្រោះបន្ទាន់ ដែលអាចបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យគោលដៅនៅទូទាំងពិភពលោក ដោយផ្តោតលើ បទពិសោធន៍ក្នុងការសម្របសម្រួលជូនអ្នកជំងឺទាំងកម្រិតស្រាល និង កម្រិតធ្ងន់ជាមួយបទពិសោធន៍រយៈពេលជាង៧ឆ្នាំមកហើយក្រុមហ៊ុនអាចធានាបាននូវ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុង ការមើលថែអ្នកជំងឺស្រមតាមលក្ខណៈ ស្តង់ដារ អន្តរជាតិព្រមទាំងឆាប់រហ័សទាន់ពេលវេលា។

 

ប្រសិនបើបងប្អូនមានចម្ងល់ ឬមានបំណងចង់ទៅពិនិត្យសុខភាពទូទៅជាប្រចាំ ក៏ដូចជាទៅបន្តកាព្យាបាលនៅក្រៅប្រទេស សូមទាក់ទងមកកាន់ក្រុមហ៊ុន ក្រុមហ៊ុនមេដគ្រីអេដ (MedCREATE AA) តាមរយៈទូរស្ទ័ព្ទលេខ 070 99 39 88 (២៤ម៉ោង កុ្នង១សប្តាហ៍)៕



Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1251

អត្ថបទទាក់ទង

#អត្ថបទ PR

៥ឆ្នាំនៃភាពជោគជ័យ និងការបោះជំហានមកកាន់រាជធានីភ្នំពេញរបស់ Alice Aesthetic Center
Sreymom Cha
September 20 2024
81 views

#អត្ថបទ PR

ពានរង្វាន់គ្លីនិកកែសម្ផស្សនិងកែដងខ្លួនឆ្នើមប្រចាំឆ្នាំ 2024 ក្នុងប្រទេសកម្ពុជា Body Contouring Clinic of the Year in Cambodia
Sreymom Cha
September 11 2024
183 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក អាហារូបត្ថម្ភបន្ថែម: អ្វីដែលត្រូវទទួលទាន មុន កំឡុងពេល និងក្រោយពេលហាត់ប្រាណ
Sreymom Cha
September 11 2024
64 views

#អត្ថបទ PR

អបអរសាទរ! វេជ្ជបណ្ឌិត ឯក ផាណារី ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ EK Esthetic Centerបានទទួលពានរង្វាន់ពីស្ថាប័នសុខភាពពិភពលោក
Senghong Kong
September 10 2024
62 views

#អត្ថបទ PR

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការ Pour un Sourire d'Enfant (PSE) នៅកម្ពុជា
Sreymom Cha
August 27 2024
62 views

#អត្ថបទ PR

មន្ទីរពេទ្យពហុឯកទេស អាប៉ូឡូ កុលកាតា (Apollo Kolkata)រៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្វាគមន៍វេជ្ជ. ឯកទេសផ្នែកឆ្អឹង និងបេះដូង មកពីប្រទេសឥណ្ឌា
Thida Pet
August 23 2024
24 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
604 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
529 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
416 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
371 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
277 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 22 2024
បាក់ទឹកចិត្តអ្វីៗ ដូចចិត្តមែនទេ? យកគំនិតអស្ចារ្យ ១នេះដាក់ក្នុងខ្លួន ចិត្តអ្នកនឹងរីករាយ
#ចិត្តសាស្ត្រSeptember 22 2024
កុំបណ្ដោយឱ្យសោះ! នេះជាសញ្ញាជំងឺបាក់ស្បាតនាំឱ្យប៉ះទង្គិចផ្លូវចិត្តរបស់អ្នក
#ព័ត៌មានSeptember 22 2024
សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
#ព័ត៌មានSeptember 22 2024
មុនចេញក្រៅ ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
#ចិត្តសាស្ត្រSeptember 20 2024
២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
#ចិត្តសាស្ត្រSeptember 20 2024
រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia