ចិត្តសាស្ត្រ
ស្រកលឿនណាស! មកលេង ៣ក្បាច់ពីកញ្ញាសូប៊ីន កម្ចាត់ខ្លាញ់ទាំងដុំៗ ឱ្យរាងស្អាត
Tror Sopheap
January 27 2023
434 views

 

កញ្ញា Yang Soo Bin ជាអ្នកធ្វើ You Tuber ម្នាក់នៅប្រទេសកូរ៉េខាងត្បូងដ៏ល្បី និងល្បីខាងញ៉ាំអាហារ និងការផាត់មុខ។ ព្រោះតែការហូបច្រើនលើសលប់បែបនេះ នាងឡើងរហូត ១៣១គីឡូ និងមានជំងឺដុះសាច់បំពងក។ ហើយនាងប្រើរយៈពេល ៥០០ថ្ងៃបានសម្រក ៤៥គីឡូមិនគួរឱ្យជឿ។

កញ្ញា Yang Soo Bin ធ្លាប់ទទួលការបរាជ័យក្នុងការសម្រកគីឡូច្រើនដងហើយ។ នាងមានអាយុ ២៦ឆ្នាំនិងមានទម្ងន់ ១៣១គីឡូ នាងពិតជាស្រ្តេសនិងពិបាកចិត្តខ្លាំងណាស់។ នាងបានប្តូរលេងក្បាច់ថ្មីមួយ គឺរកគ្រូជំនាញហាត់ប្រាណ ចាំជួយនាង។ កញ្ញា សូប៊ីន បានលើកឡើងថា មុនដំបូង ខ្ញុំមានអារម្មណ៍ពិបាកណាស់ ប៉ុន្តែខ្ញុំមិនភ្លេចពាក្យសន្យាគោលដៅ និងជាមួយគ្រូទេ ខ្ញុំត្រូវទ្រាំហាត់បន្តទៀត។ នាងមានរប្រៀបថ្មីគឺហាត់ប្រាណ ២ថ្ងៃក្នុងក្លឹបជាការលើកដុំដែក។ នៅសល់ ៤ថ្ងៃទៀត នាងរត់លើម៉ាស៊ីន និងប្តូរបរិយាកាសទៅរត់ខាងក្រៅនៅតាមឧទ្យាន រត់ដំបូងនាងរត់តែ ៣ គីឡូម៉ែត្រ រួចចាប់ផ្តើម ៦ គីឡូម៉ែត្រ និងរត់ ៩ គីឡូម៉ែត្រ ហើយនាងព្យាយាមបន្ថែមចំណាយទៀត។

នៅខែដំបូងនាងបានស្រក ៩ គីឡូ នាងបាននិយាយថា “ខ្ញុំចាប់ផ្តើមមានអារម្មណ៍ល្អមែនទែន ពេលខ្ញុំបានឃើញលទ្ធផល ដែលខ្ញុំអាចធ្វើបាន”។ ការព្យាយាមមានលទ្ធផលនេះ បន្តឱ្យនាងចំអិនអាហារដោយខ្លួនឯង និងបានប្រកាន់ខ្ជាប់តាមច្បាប់មានដូចជា កំណត់ម្សៅ កម្រិតស្ករផ្អែម ជាតិខ្លាញ់ និងញ៉ាំបន្លែបែតងឱ្យគ្រប់គ្រាន់ រួមមានសាឡាត់ ការ៉ុត ផ្សិត និងខ្ទឹមបារាំង គ្រប់ល្ង និងផ្លែឈើរួមមាន ផ្លែបឺរ ផ្លែប៉ម...។ មុខម្ហូបរបស់នាងញ៉ាំជាតិសាច់មាន​ត្រី ពងមាន់ សាច់មាន់គ្មានជាតិខ្លាញ់ និងមានទឹកដោះគោបន្ថែម។

ជាចុងក្រោយនេះ កញ្ញា សូប៊ីន អាចធ្វើលំហាត់ប្រាណ និងប្តូររបបអាហារនេះបានជោគជ័យ នាងបានលើកឡើងថា ខ្ញុំមានគោលដៅចង់បានរាងស្អាត កុំឱ្យខ្មាស់គេ ចង់មានសុខភាព ទោះបីវាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំបានចំណាយពេលវេលាហាត់ប្រាណ និងញ៉ាំអាហារ៨០%​ នៃក្រពះ។ បើអ្នកចង់សម្រកគីឡូទីមួយ. មានគោលដៅ ទីពីរ. ប្តេជ្ញាហាត់ប្រាណ និងទីបី. តមរបបអាហារ ការព្យាយាមម្តងបន្តិចៗ នេះ វានឹងមានឥទ្ធិពលឱ្យអ្នករីករាយក្នុងការសម្រកគីឡូជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Korean YouTuber Yang Soo Bin Inspires With Her Incredible Weight Loss  Journey - Koreaboo

 

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2183

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
Tror Sopheap
September 30 2024
51 views

#ចិត្តសាស្ត្រ

១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
Tror Sopheap
September 30 2024
194 views

#ចិត្តសាស្ត្រ

អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
Tror Sopheap
September 27 2024
110 views

#ចិត្តសាស្ត្រ

ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
Tror Sopheap
September 27 2024
105 views

#ចិត្តសាស្ត្រ

កុំទុកខ្លួននៅខ្សោយ! មកប្រើទម្លាប់ ២នេះ បណ្តុះសមត្ថភាពទៅអនាគតមិនវេទនា
Tror Sopheap
September 27 2024
123 views

#ចិត្តសាស្ត្រ

យុវជនចង់ឱ្យអនាគតមានសមត្ថភាពខ្លាំង ត្រូវគោរពតាមគោលការណ៍សាមញ្ញ ១នេះ
Tror Sopheap
September 26 2024
112 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia