ចិត្តសាស្ត្រ
ព្រះអង្គ គូ សុភាព ប្រាប់ពីគន្លឹះទប់អារម្មណ៍ឆេវឆាវមួម៉ៅច្រើនឱ្យផ្លូវចិត្តអ្នកមានក្តីសុខ
Tror Sopheap
August 1 2024
1.5 K views

មនុស្សឆេវឆាវច្រើន ច្រើនតែនាំបញ្ហាដាក់ខ្លួន។ មានសុភាសិតមួយបានពោលថា “បើអ្នកមិនព្យាយាមទប់កំហឹងទេ កំហឹងនឹងបំផ្លាញជីវិតរបស់អ្នក”។ ជីវិតរបស់អ្នកកើតចេញពីជម្រើសដែលអ្នកសម្រេចចិត្តតែប៉ុណ្ណោះ។ អ្នកត្រូវចាំថា ជីវីតជារបស់អ្នក មិនមែនជារបស់អ្នកដទៃនោះទេ។ ក្តីសុខជារបស់អ្នក ក៏មិនមែនជារបស់អ្នកដទៃដែរ។ ក្តីសុខនៅក្នុងខ្លួនរបស់អ្នក មិនមែននៅក្រៅខ្លួនអ្នកនោះទេ។ តាមព្រះអង្គ គូ សុភាព មានសង្ឃដីកាថា “អ្នកមិនត្រូវផ្ញើរក្តីសុខជារបស់អ្នក នៅលើបបូមាត់របស់អ្នកដទៃនោះឡើយ។ ក្តីសុខស្ថិតក្នុងចិត្តរបស់អ្នក ហើយចិត្តអ្នកជាកម្មសិទ្ធរបស់អ្នក។ កុំឱ្យអ្នកដទៃមកបំផ្លាញក្តីសុខក្នុងចិត្តរបស់អ្នកណា!” ទោះបីអ្នកដទៃស្តីថាឱ្យអ្នក រិះគន់ឱ្យអ្នក មើលងាយអ្នក... ការពិត គេចង់ឱ្យយអ្នកឈឺចាប់នឹងសម្តីរបស់គេតើ។ ពេលអ្នកមិនឈឺចាប់ មិនខ្វល់ពីសម្តីពួកគេ និងមិនចាប់អារម្មណ៍នឹងពួកគេគឺពួកគេទេដែលមានការឈឺចាប់ទាំងអស់នេះ ហើយចិត្តរបស់អ្នកនឹងមានក្តីសុខ។

កត្តាធ្វើឱ្យអ្នកចេះតែឆាប់ខឹងអាចមកពីកត្តាខាងក្រៅមកដូចជា សម្ពាធការងារច្រើន ធ្វើមិនអស់ យូរទៅក៏ចាប់ផ្ដើមអស់កម្លាំងកាយ អស់កម្លាំងចិត្តនឹងធ្វើបន្ត ហើយក៏ធ្វើឱ្យចិត្តនឹងឆាប់ឆេវឆាវផងដែរ។ មួយទៀតអាចទាក់ទងនឹងជំងឺផ្លូវកាយដូចគ្នា ឈឺច្រើន ជាហេតុធ្វើឱ្យរាងកាយទ្រុឌទ្រោម អ៊ីចឹងក៏ធ្វើឱ្យសតិអារម្មណ៍ខ្សោយ នាំឱ្យប៉ះពាល់តិចមិនបានគឺឆាប់ឆេវឆាវឡើងមក។ បន្ថែមលើសពីនេះគឺមានជំងឺផ្លូវចិត្តរុំារ៉ៃយូរអង្វែងមកហើយ ក៏ងាយធ្វើឱ្យមនុស្សងាយធ្លាក់ក្នុងអន្លង់ ម៉ួម៉ៅឆេវឆាវច្រើន។ បែបនេះហើយ លោកគ្រូ គូ សុភាពបានណែនាំថា ត្រូវតែព្យាបាល ឬការពារគ្រប់មុំសម្រាប់ផ្លូវចិត្តរបស់អ្នក។ មានន័យថាត្រូវដឹងខ្លួនឯង ស្គាល់ខ្លួន​ឯងថាជាមនុស្សឆេវឆាវ និងត្រូវព្យាយាមតោង ឬទាញខ្លួនឯងមកវិញ ព្រោះថាដើរផ្លូវនេះគឺខុសហើយ ការឆេវឆាវមិនត្រឹមតែប៉ះពាល់តែខ្លួនឯងនោះទេ តែប៉ះពាល់ដល់អ្នកដទៃដូចគ្នាដែរ។

តាម​ព្រះអង្គបណ្ឌិត គូ សុភាព មានសង្ឃដីកាថា ចូរអ្នកព្យាយាមធ្វើលំហាត់ប្រាណជួយរំលាយអារម្មណ៍ឆេវឆាវ ឬខឹង ដើម្បីជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាល ការគាំងបេះដូង កាត់បន្ថយអារម្មណ៍ស្ត្រេស ព្រោះវាជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងបង្កើនខួរក្បាលឱ្យចងចាំបានល្អ។ បើមិនមានអ្វីធំដុំ ក៏ត្រូវដើរយ៉ាងហោចណាស់ ៣០នាទីក្នុង១ថ្ងៃ ដើម្បីបញ្ចេញញើស បញ្ចេញជាតិពុលពីក្នុងខ្លួនដែរ ធ្វើរបៀបនេះ សូម្បីសុខភាពកាយនិងផ្លូវចិត្តរបស់អ្នកក៏ប្រសើរ ហើយមានក្តីសុខសម្រាប់ចិត្តបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
199 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
295 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
948 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
624 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
330 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia