សម្រស់
ស្ដេចផ្លែឈើ ចាស់ៗសម័យមុនថា កាន់តែញុំា គឺស្បែកកាន់តែសម៉ដ្ឋខៃ
Sitha Tek
May 10 2022
738 views

ធ្លាប់លឺចាស់ៗ ផ្ដាំថា ឱ្យញុំាប៉េងប៉ោះឱ្យច្រើនៗទៅ សាច់ស្អាត ញុំាល្ហុងឱ្យច្រើនទៅសាច់ភ្លឺ ក៏ប៉ុន្តែបងប្អូនមានដឹងទេ ថាហេតុអ្វីក៏ផ្លែឈើទាំងនេះ ជួយឱ្យសាច់ស្អាត តើវាផ្ទុកសារធាតុអ្វី?

ក្នុងអត្ថបទនេះ ខ្ញុំលើកយកស្ដេចផ្លែឈើ ដែលជាពពួកផ្លែឈើដែលងាយស្រួលរកនៅស្រុកខ្មែរមួយចំនួន ដែលជាកំពូលផ្លែឈើដែលជួយឱ្យស្បែកភ្លឺម៉ដ្ឋរលោង និងមិនងាយចាស់ជ្រីវជ្រួញ។ 

ទី១គឺ ផ្លែក្រូច

ត្បិតតែក្រូចខ្លះមានរសជាតិផ្អែម ឬក៏មានរសជាតិជូរ ក៏ប៉ុន្តែអម្បូរផ្លែក្រូច គឺជាផ្លែឈើដែលគេចាត់ទុកថា ជាប្រភពវីតាមីន C ខ្ពស់អាចផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើនដូចជាការការពារការបំផ្លាញអុកស៊ីតកម្ម។ មូលហេតុដែលក្រូចអាចជួយឱ្យសម្រស់អ្នកស្អាត ឬជួយឱ្យសាច់អ្នកស្រស់ថ្លាភ្លឺរលោង គឺដោយសារក្នុងទឹកក្រូចមានផ្ទុកវីតាមីនសេ វាអាចការពារការខូចខាត DNA កាត់បន្ថយការរលាក ហើយវាជំរុញការផលិតកូឡាជែន ជួយឱ្យស្បែកមិនងាយចាស់ ឬជ្រីវជ្រួញមុនអាយុនោះឡើយ។

ទី២ផ្លែ​ល្ហុង

ផ្លែល្ហុង គឺផ្លែឈើដែលពេញនិយមបំផុតសម្រាប់ជីវភាពរស់នៅរបស់បងប្អូន វាជាផ្លែឈើដែលសម្បូរដោយជាតិកាកសរសៃខ្ពស់ ភាគច្រើននៅពេលបងប្អូនពិបាកបន្ទោបង់តែងតែត្រូវបានគេណែនាំឱ្យញុំាផ្លែឈើនេះ ដើម្បីជួយសម្រួលដល់ការបន្ទោបង់ ពីព្រោះវាមានជាតិកាកសរសៃច្រើន​ជំរុញដល់ការរំលាយអាហារបានល្អ..មូលហេតុដែលល្អជួយឱ្យសាច់ស្អាតម៉ដ្ឋខៃ គឺដោយសារវា ជាប្រភពដ៏ល្អបំផុតនៃវីតាមីន A, B, និង C ជាពិសេស វាក៏សំបូរទៅដោយសារធាតុប្រឆាំងមេរោគ បាក់តេរី និងប្រឆាំងផ្សិតដែលអាចព្យាបាលបញ្ហាស្បែកដូចជា ឫស ជំងឺត្រអក ដំបៅជាដើម ដោយសារវីតាមីនដ៏ច្រើនរបស់ល្ហុង ទើបល្ហុងត្រូវបានគេចាត់ទុកថាជាស្ដេចផ្លែឈើជួយសម្រស់អ្នក។

ទី៣ ផ្លែត្រសក់

ត្រសក់ត្រូវបានអ្នកជំនាញខាងចំណីអាហារចាត់ទុកវាថាផ្លែឈើ បើទោះបីជាយើងធ្លាប់គិតថាវាជាបន្លែ​ឬ បរិភោគវាក្នុងលក្ខណៈជាបន្លែក៏ដោយ ផ្លែឈើមួយប្រភេទនេះ គឺសម្បូរទៅដោយជាតិទឹកជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យស្បែកមានលក្ខណៈត្រជាក់ រក្សាតុល្យភាពនៃសម្រស់ស្បែកត្រសក់​សម្បូរ​វីតាមីន C និង K ហើយ​វាក៏ជាផ្លែឈើដែលសម្បូរជាតិកាកសរសៃខ្ពស់ផងដែរ អ្នកអាចបន្ថែមត្រសក់ទៅសាឡាត់របស់អ្នក។ បន្ថែមនៅក្នុងសាំងវិច ឬកិនធ្វើទឹកត្រសក់ញុំាក៏បាន។ សម័យមុន ចាស់ៗតែងតែ ចិតត្រសក់យកមកបិទលើភ្នែកដើម្បីជួយរក្សាសម្រស់ ពីព្រោះសម័យនោះមិនទាន់សូវសម្បូរគ្រឿងថែសម្រស់ដូចឥឡូវទេ ហើយពួកគាត់គិតថា ការធ្វើបែបនេះ គឺ ដើម្បីបន្ធូរអារម្មណ៍ និងមានអារម្មណ៍ថាមានជាតិទឹកត្រជាក់ៗនៅលើភ្នែកគាត់។

ទី៤ប៉េងប៉ោះ

មនុស្សជាច្រើនគិតថា ប៉េងប៉ោះគឺជាបន្លែ សូម្បីក្រុមអ្នកជំនាញអាហារូបត្ថម្ភ ក៏ពួកគាត់ចាត់ទុកថាជាបន្លែដែរ ក៏ប៉ុន្តែតាមរុក្ខសាស្ត្រ វាគឺជាសមាជិកនៃគ្រួសារផ្លែឈើ។ មូលហេតុដែលប៉េងប៉ោះជួយឱ្យសាច់យើងស្អាត ក្មេងជាងវ័យ គឺដោយសារវាជាផ្លែឈើដែលសម្បូរវីតាមីនស៊ី ជួយជំរុញការផលិតកូឡាជេនស្បែក ជាតិជូរនៃប៉េងប៉ោះ ជួយជម្រុះកោសិកាចាស់ៗនៃស្បែក និងជួយផលិតកោសិកាថ្មីៗសម្រាប់ស្បែកបានលឿនបំផុត។​​​ ល្អជាងនេះ គឺវាជួយបង្រួមរន្ធញើសរបស់ស្បែក និងប្រឆាំងរ៉ាឌីកាល់សេរី ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ការញុំាប៉េងប៉ោះញឹកញាប់ ប្រៀបដូចការបញ្ចូលវីតាមីនឱ្យស្បែកអញ្ចឹង។

ចំពោះផ្លែឈើ ឬបន្លែខាងលើដែលបានលើកឡើងនេះ បងប្អូនចូលចិត្តមួយណា បងប្អូនអាចជ្រើសញុំាតាមចំណង់ចំណូលចិត្ត។​ ចំពោះអត្ថប្រយោជន៍គឺ ល្អៗដូចគ្នា ដូច្នេះបងប្អូនអាចធ្វើការជ្រើសរើសបាន៕

អត្ថបទស្រាវជ្រាវដោយ៖ តឹក ស៊ីថា 

ប្រភពដកស្រង់៖ News18

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia