គំនិតរកស៊ី
ទិញដោយមោទនភាព! រៀនចប់ផ្នែកគីមីចេញច្នៃបន្លែខ្មែរជាអាហារសុខភាព បំណងនាំចេញក្រៅប្រទេស
MC LyHouy
October 11 2022
1 K views

បញ្ចប់ការសិក្សាថ្នាក់ទី១២ភ្លាម សិស្សឈ្មោះ សៀវ គឹមហ៊ាង បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងទីក្រុងភ្នំពេញ។ បញ្ចប់ការសិក្សា ធ្វើការបានមួយរយៈពេលធំ កញ្ញាសៀវ គឹមហ៊ាង បានបំប្លែងខ្លួនទៅជាអ្នករកស៊ីវ័យក្មេង ដែលច្នៃជំនាញរបស់ខ្លួនឱ្យកើតប្រយោជន៍សម្រាប់ប្រជាជនខ្មែរ និងសហគមន៍ខ្មែរ ក្លាយជាថៅកែ​(ស្ថាបនិក)ក្រុមហ៊ុនគីមឈឺ ខេមបូឌា។ តើសិស្សមួយរូបនេះឆ្លងកាត់អ្វីខ្លះ មានប្រវត្តិបែបណាខ្លះទើបបានចេញពីកន្លែងការងារមករកស៊ីខ្លួនឯងបែបនេះ នៅក្នុងអត្ថបទនេះបងប្អូននឹងបានអានលម្អិតពីកិច្ចសម្ភាសផ្ទាល់រវាង Healthy Cambodia និងកញ្ញា សៀវ គឹមហ៊ាង

កញ្ញាសៀវ គឹមហ៊ាង គឺជាសិស្សធម្មតាមួយរូប ដែលរៀនចប់មានបំណងចេញធ្វើការមួយដើម្បីជាអាជីពជាប់ខ្លួន។ កាលៈទេសៈប្រែប្រួល កញ្ញាបានក្លាយជាថៅកែក្រុមហ៊ុនទាំងវ័យក្មេង ទោះបីជាក្រុមហ៊ុនគីមឈី ខេមបូឌា ជាក្រុមហ៊ុនលក្ខណៈStart Upក៏ដោយ, ប៉ុន្តែកញ្ញាមានចក្ខុវិស័យ និងបេសកម្មធំសម្រាប់ខ្លួនឯង ពលរដ្ឋខ្មែរ និងសហគមន៍ខ្មែរទាំងមូល។ ក្រោយរៀបចប់ ធ្វើការជាអ្នកវិភាគគីមីនៅក្នុងមន្ទីរពិសោធន៍មួយកន្លែង នៅអំឡុងពេលវីរុសកូវីដ១៩វាយលុក កញ្ញាក៏ជួបប្រទះនូវបញ្ហាមួយដូចបុគ្គលិកផ្សេងៗទៀតដែរ គឺការបាត់បង់ប្រាក់ចំណូលមួយផ្នែក។

ជាបុគ្គលិកធ្វើការ ពឹងប្រាក់ខែក្រុមហ៊ុនដែលជាប្រភពចំណូលតែមួយគត់សម្រាប់ខ្លួនឯង និងគ្រួសារ នៅពេលក្រុមហ៊ុនមានវិបត្តិ ខ្លួនឯងក៏មានវិបត្តិទៅដូចគ្នាដែរ។ ខណៈពេលនោះហើយដែលជម្រុញចិត្តឱ្យកញ្ញាសៀវ គឹមហ៊ាង ភ្ញាក់ខ្លួនថា ខ្លួនឯងរៀនចប់ហើយ មានជំនាញខ្លះដែរ មិនគួរតែនៅធ្វើការឱ្យគេរហូតទេ តែត្រូវតែមានប្រភពចំណូលបន្ថែម ហើយចំណូលដែលខ្លួនរកស៊ីនោះត្រូវតែផ្តល់ប្រយោជន៍ទៅដល់សង្គមដែលខ្លួនឯងរស់នៅ។ ចំណូលចិត្ត បូកនឹងជំនាញជម្រុញឱ្យកញ្ញាចាប់យកអាជីវកម្មនៅក្នុងវិស័យម្ហូបអាហារ គឺផលិតគីមឈីរូបមន្តកូរ៉េដោយប្រើវត្ថុធាតុដើមរបស់ខ្មែរ។ គីមឈីស្ពៃបូកគោ និងគីមឈីឆៃថាវ គឺជាផលិតផលម្ហូបអាហារដែលផលិតដោយកូនខ្មែរ វត្ថុធាតុដើមរបស់កសិករខ្មែរតាមរូបមន្តជនជាតិកូរ៉េ។

គីមឈីគ្រាន់តែជារបស់ញ៉ាំសាមញ្ញធម្មតា តែនិសិត្សជំនាញគីមីវិទ្យារូបនេះបានធ្វើឱ្យគីមឈីមានចំណុចពិសេស ចំណុចទាក់ទាញគួរឱ្យចាប់អារម្មណ៍ គ្រាន់តែស្តាប់ចប់ហើយគឺចង់ញ៉ាំតែម្តង។ ពោលគឺមិនត្រឹមតែផ្តល់នូវ គុណភាព តម្លៃ អនាម័យនិងរសជាតិដែលល្អបំផុតនោះទេ តែគីមឈី ខេមបូឌា ថែមទាំងផ្តោតយកចិត្តទុកដាក់យ៉ាងតឹងរ៉ឹងទៅលើការវេចខ្ចប់ ការទុកដាក់ ដែលងាយស្រួលបំផុតអាចបំពេញតម្រូវការអតិថិជនបានលឿន រហ័ស ងាយស្រួល និងរក្សារសជាតិដើម ទៅកាន់គ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។

កញ្ញាសៀវ គឹមហ៊ាង ស្ថាបនិកក្រុមហ៊ុនគីមឈី ខេមបូឌា ក៏បានប្រាប់ពីចំណុចពិសេសរបស់ខ្លួនដែលគ្មាននៅលើទីផ្សារផ្សេង សូម្បីតែជនជាតិដើមក៏គ្មានចំណុចពិសេសទាំងនេះដែរ។ ពោលគឺ គីមឈី ខេមបូឌា មានវេបសាយពីគីមឈីដើម្បីឱ្យអតិថិជន បងប្អូនចូលទៅអានជាចំណេះដឹងបន្ថែម របៀបធ្វើម្ហូបពាក់ព័ន្ធនឹងគីមឈីជាច្រើនដែលមានតែ១គត់នៅកម្ពុជា។ លើសពីនេះ គីមឈី ខេមបូឌា បានបន្ថែមជាមួយនឹងចំណិតខ្ទឹម ស ដែលជាចំណូលចិត្តរបស់ប្រជាជនខ្មែរ ញ៉ាំចូលមាត់ទៅស្រួយ ឆ្ញាញ់ ឆ្ងុយតែម្តង ហើយមួយវិញទៀតនោះគឺរក្សាទុកបានយូរដល់ទៅ៣ខែ (៩០ថ្ងៃ) ដោយមិនបាច់បារម្ភថាគីមឈីនឹងខូច រសជាតិជូរខ្លាំងញ៉ាំមិនកើត ឬលែងស្រួយនោះទេ។ ញ៉ាំពេលណាក៏ឆ្ញាញ់ ញ៉ាំជាមួយអ្វីក៏បាន។

ជាចុងក្រោយ ស្ថាបនិកក្រុមហ៊ុនគីមឈី ខេមបូឌា ក៏បានប្រាប់ពីបំណងធំបំផុតរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុននេះឡើងគឺដើម្បីបង្ហាញឱ្យប្រជាជនខ្មែរយើងបានដឹងថា ខ្មែរពិតជាអាចធ្វើបាន។ យើងអាចផលិតគីមឈី ដែលមានរសជាតិឆ្ញាញ់ តម្លៃសមរម្យ ហើយអាចបំពេញតម្រូវការប្រជាជនពេញប្រទេសកម្ពុជាដោយមិនចាំបាច់នាំចូលពីក្រៅប្រទេសនោះទេ។ ម្យ៉ាងវិញទៀត ម្ហូបអាហារសំខាន់ណាស់សម្រាប់ជីវិតរបស់នៅប្រចាំថ្ងៃក្នុងការមានសុខភាពល្អ មិនមានជំងឺដង្កាត់ ហេតុនេះគីមឈី ខេមបូឌានឹងចូលទៅបម្រើតម្រូវការអ្នកញ៉ាំកុំឱ្យបារម្ភពីបញ្ហាផ្សេងៗឡើយ សម្រាប់គីមឈី ខេមបូឌា សុខភាព និងអាយុជីវិតអ្នកញ៉ាំគឺជារឿងដែលសំខាន់ និងចាំបាច់បំផុត៕

អត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
127 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
916 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia