យោងតាមការជូនដំណឹងពីផេកផ្លូវការរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតត្រូវការជ្រើសរើស វជ្ជបណ្ឌិតឯកទេស ជាបុគ្គលិកកិច្ចសន្យាជាច្រើននាក់ លើឯកទេសវជ្ជសាស្ត្រទូទៅ (Internal Medicine) និងឯកទេសសង្គ្រោះបន្ទាន់។
សម្រាប់បេក្ខជន បេក្ខនារីត្រូវមានចំណាប់អារម្មណ៍ តម្រូវឱ្យមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- សុខភាពល្អ និងកាយសម្បទាមាំមួន
- មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព និងទំនាក់ទំនងការងារល្អ
- ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់
- មានសញ្ញាបត្រវេជ្ជបណ្ឌិតឯកទេស ឬ វិញ្ញាបនបត្របញ្ជាក់ការសិក្សា
- មានអាទិភាពសម្រាប់អ្នកចេះនិយាយ អាន និងសរសេរភាសាអង់គ្លេស
- ធ្លាប់មានបទពិសោធន៍ការងារ (រឹតតែប្រសើរ)
អាស្រ័យហេតុនេះ បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំ ចូលបំរើការងារ (CV និងCover letter) ភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមាន អត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ សញ្ញាបត្រឯកទេសដែលពាក់ព័ន្ធនឹងជំនាញ លទ្ធផលប្រលងថ្នាក់ជាតិ និងវិញ្ញាបនបត បញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ដែរថា ខាងមន្ទីរពេទ្យបើកទទួលពាក្យរៀងរាល់ ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៣៕
អត្ថបទដោយ៖ Senghong