កុមារ
យុវជន ពីសី មានឈាមជ័រជាកូនខ្មែរបានក្លាយជាកីឡាករអូឡាំពិកតំណាងឱ្យអាមេរិក

អស្ចារ្យខ្លាំងណាស់! លោក Jordan Windle ហៅ ពីសី មានដើមកំណើតសញ្ញាតិខ្មែរបានឈរបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡារអូឡាំពិកអន្តរជាតិតំណាងឱ្យប្រទេសអាមេរិក។

ជាការពិតណាស់លោក Jordan Windle គឺជាក្មេងកំព្រាស្ថិតក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅក្នុងប្រទេសកម្ពុជា។ ដែលក្រោយមកត្រូវបានលោក Jerry Windle ចាក់ចិត្តចង់ចិញ្ចឹមកុមារកំព្រារូបនេះ ក៏បានធ្វើការស្នើសុំខាងមណ្ឌលកុមារកំព្រា ដើម្បីយកកុមាររូបនេះទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក Jerry Windle  គឺជាបុរសស្រលាញ់ភេទដូចគ្នា តែបើទោះបីជាយ៉ាងនេះក្ដីក៏រូបលោកមានក្ដីស្រមៃចង់មានកូនចិញ្ចឹមដូចជាគេឯងដែរ។ ប៉ុន្តែរូបលោកពិតជាមានការសោកស្ដាយ និងបាក់ចិត្តដោយដឹងច្បាស់ថារូបលោកមិនអាចមានកូនបាននោះទេ។ តែចុងក្រោយក្ដីស្រមៃរបស់លោកក៏បានក្លាយទៅជាការពិត គឺរូបលោកស្នើរក្មេងកំព្រាមកចិញ្ចឹមបីចាប់ដូចជាកូនបង្កើតរបស់ខ្លួនអ៊ីចឹង។

PHOTO: Jerry Windle poses with his son Jordan Windle, whom he adopted when Jordan was 18-months-old.

នៅក្នុងគ្រានោះដែរ លោក Jerry Windle បានរំលឹកពីប្រវត្តិរបស់ខ្លួនថា ថ្ងៃមួយរូបលោកបានអង្គុយអានទស្សនាវដ្ដី ដែលក្នុងនោះគេបានរៀបរាប់ថា “បុរសពោះម៉ាយអាចចិញ្ចឹមកូនបាន”។ ដូច្នេះរូបលោកក៍បានទូរស័ព្ទសួរទីភ្នាក់ងារថា តើបុរសពោះម៉ាយអាចយកកូនមកចិញ្ចឹមបានទេ? ហើយពួកគេឆ្លើយថា “បាទ! ពិតជាបាន។”

មិនយូរប៉ុន្មានលោក Jerry Windle បានដាក់ពាក្យស្នើសុំកូនមកចិញ្ចឹម។ ដែលលោក Jerry Windle និយាយថា កូនប្រុសរបស់លោកដែលបានស្នើសុំចិញ្ចឹមនោះមានឈ្មោះពិតហៅថា ពីសី។ ដែលកុមារពិសីរូបនេះរស់នៅពីមណ្ឌលកុមារកំព្រាមួយកន្លែងនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះទេ រូបលោកតែងតែផ្ញើរូបថត និងសម្ភារៈមួយចំនួនឱ្យកូនចិញ្ចឹមរបស់គាត់ជាប្រចាំ។

រហូតដល់ខែមិថុនាឆ្នាំ ២០០០ លោក Jerry Windle បានមាននាំកុមារពីសីមករស់នៅក្នុងសហរដ្ឋអាមេរិក ដោយដាក់ឈ្មោះថ្មីឱ្យកុមារពីសីថា Jordan Windleលោក Jerry Windle បានចិញ្ចឹមកូនរបស់ខ្លួនប្រកបដោយក្ដីស្រលាញ់ និងភាពកក់ក្ដៅ រហូតដល់ពីសី ហៅ Jordan Windan មានអាយុ ២២ឆ្នាំ ហើយបានក្លាយទៅជាកីឡាករលោតទឹកតំណាងឱ្យសហរដ្ឋអាមេរិក។

ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរ នៅពេលបានលឺដំណឹងដ៏អស្ចារ្យបែបនេះ ពួកយើងពិតជាមានមោទនាភាពចំពោះរូបគាត់ខ្លាំងណាស់។ ដែលកូនខ្មែរ Jordan Windan មានឈាមជ័រជាខ្មែររស់លើទឹកដឺអាមេរិកជាមួយឪពុកមានឈាមជ័រអាមេរិក ដោយរស់នៅប្រកបដោយភាពកក់ក្ដៅ ហើយរូបគេបានក្លាយទៅជាកីឡាករលោតទឹកក្នុងកីឡារអូឡាំពិកតំណាងឱ្យសហរដ្ឋអាមេរិកទៀត។

PHOTO: Jerry Windle poses with his son Jordan Windle, whom he adopted when Jordan was 18-months-old.

PHOTO: U.S. Olympic diver Jordan Windle is seen in this family photo after winning a diving competition as a child.

PHOTO: Jordan Windle reacts in the men's 10-meter platform final during 2021 U.S. Olympic Trials at Indiana University Natatorium on June 12, 2021 in Indianapolis.

PHOTO: Jerry Windle poses with his son Jordan Windle, whom he adopted when Jordan was 18-months-old.

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views

#កុមារ

ប្រយ័ត្នតិច! មនុស្សក្រុម ៤នេះ មេឃក្តៅខ្លាំង ធ្វើឱ្យប៉ះពាល់សុខភាព អាចសន្លាប់ទៀត
Tror Sopheap
April 9 2026
618 views

#កុមារ

ស្រ្តីៗ សម្រាលកូនដោយការវះកាត់ មានបញ្ហាធំ ៣នេះ
Tror Sopheap
April 9 2026
894 views

#កុមារ

ឪពុកម្តាយបង្រៀបកូនបែបនេះ ទើបកូនមានអារម្មណ៍ល្អ រៀនពូកែ រៀនឆាប់ចេះ មានសមត្ថភាពពូកែ
Tror Sopheap
April 7 2026
943 views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia