ការហូបផ្លែឈើជំនួសអាហារកែច្នៃ មិនត្រឹមតែជួយការពារឡើងគីឡូទេ វាជួយអារម្មណ៍រីករាយទៀត។ អ្នកអាចសួរថា តើហូបផ្លែឈើអ្វីល្អចំពោះសុខភាព? នៅស្រុកខ្មែរយើង សម្បូរផ្លែឈើមួយ មានអត្ថប្រយោជន៍មិនចាញ់ផ្លែប៉ោមប៉ុន្មានទេ គឺផ្លែចេក។
តាមលោកវេជ្ជបណ្ឌិត Ritika Samaddar ជាប្រធានមន្ទីរពេទ្យ Max Super Specialty Hospital និងមន្ទីរពេទ្យ New Delhi មានប្រយោជន៍ថា ផ្លែចេកគ្មានជាតិខ្លាញ់ ប៉ុន្តែវាមានផ្ទុកកាបូអ៊ីដ្រាត មានជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន C និង D ជាការជួយផ្តល់ថាមពលរាងកាយ និងអារម្មណ៍រីករាយ។ ព្រោះតែផ្លែចេកមានផ្ទុកជាតិស្ករធម្មជាតិចំនួន៣ ដូចជាជាតិ sucrose, មានជាតិ fructose និងជាតិគ្លុយកូស។ ជាតិស្ករធម្មជាតិរបស់ផ្លែចេក ខុសពីជាតិស្ករកែច្នៃ មានជាតិគីមី វាប៉ះពាល់អ្នកជំងឺទឹកនោមផ្អែម។ ចំណែកជាតិស្ករផ្លែចេក មានផ្ទុកសារធាតុធន់ទ្រាំ ដែលមិនបង្កើនកម្រិតជាតិស្ករក្នុងឈាម និងអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាមរយៈពេលវែងថែមទៀត។
សម្រាប់ផ្លែចេក មួយផ្លែ ជាមធ្យមផ្តល់ថាមពល ១០០កាឡូរី ហើយវាមានផ្ទុកទៅដោយសារធាតុជាតិសរសៃពិសេសមួយដែលប្រភេទហៅថា ម្សៅធន់ទ្រាំ (RS) ដើម្បីជួយបំពេញអារម្មណ៍ ជួយរក្សាការឃ្លានបានយូរ ហើយបង្កើនការរំលាយអាហារ សម្រួលការទល់លាមករបស់អ្នកដែរ។ នេះជាសម្តីលោកវេជ្ជបណ្ឌិត Samaddar។ នៅក្នុងផ្លែចេកមានជាតិប៉ូតាស្យូម ជាសារធាតុរ៉ែដែលជួយរក្សាសម្ពាធឈាមឱ្យធ្លាក់ចុះ និងពង្រឹងឆ្អឹងរឹងមាំទៀត។
តាមលោកវេជ្ជបណ្ឌិត Pratima Mishra ជាអ្នកឯកទេសអាហារូបត្ថម្ភ នៅមន្ទីរពេទ្យ Columbia Asia Hospital Ahmedabad បានបន្ថែមថា "ផ្លែចេកជាផ្លែឈើជួយឱ្យអារម្មណ៍រីករាយ ព្រោះវាមានសារធាតុជាតិ tryptophan ត្រូវបានបំប្លែងទៅជាជាតិ serotonin ក្នុងរាងកាយ ដែលត្រូវបានគេស្គាល់ថា ធ្វើឱ្យរាងកាយអ្នកបានសម្រាក ហើយធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង ហើយជាទូទៅ វាធ្វើឱ្យអ្នកមានអារម្មណ៍រីករាយបានល្អបំផុត"។ នៅស្រុកខ្មែរ សម្បូរផ្លែចេកលក់ច្រើន ប៉ុន្តែចៀសវាពេលមួយ កុំហូបពេលយប់ វារាងប៉ះពោះវៀន។ បើហូបពេលលព្រឹក និងពេលថ្ងៃ ល្អចំពោះសុខភាពណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព