អាហារ
ផឹកកាហ្វេកញ្ចប់ញឹកញាប់អាចគ្រោះថ្នាក់ដល់សុខភាពឬទេ? តើកាហ្វេកញ្ចប់ខុសពីកាហ្វេគ្រាប់ដូចម្តេច?
MC LyHouy
May 6 2021
8.1 K views

អំឡុងពេលកូវីដ១៩បិទខ្ទប់នេះប្រជាជនចេញក្រៅផ្ទះមិនបាន ធ្វើឱ្យអ្នកចូលចិត្តទទួលទានកាហ្វេពិបាកក្នុងការរកកាហ្វេល្អញ៉ាំ ទើបបែរមកញ៉ាំាកាហ្វេកញ្ចប់ដែលងាយស្រួលក្នុងការស្វែងរកនិងធ្វើដោយខ្លួនឯង ហើយវាក៏ជាជម្រើសដែលសុវត្ថិភាពសម្រាប់អំឡុងពេលកូវីដ១៩រាតត្បាតនេះផងដែរ ប៉ុន្តែចម្ងល់នៅត្រង់ថា តើកាហ្វេកញ្ចប់ខុសពីកាហ្វេគ្រាប់ដូចម្តេចខ្លះ? “តើការញ៉ាំកាហ្វេកញ្ចប់ច្រើនក្នុង១ថ្ងៃមានផលប៉ះពាល់ដល់សុខភាពឬទេ?”

កាហ្វេបន្ទាន់ ឬនៅកម្ពុជាតែងហៅថាកាហ្វេកញ្ចប់គឺជាពពួកកាហ្វេទាំងឡាយណា ដែលវេចខ្ចប់ជាល្បាយរួចស្រេចនៅក្នុងដប កែវ ឬកញ្ចប់ហើយអតិថិជនអាចទិញទៅបន្ថែមទឹកក្តៅគឺអាចទទួលទានបាន ខុសពីកាហ្វេគ្រាន់ដែលត្រូវឆ្លងកាត់ច្រើនដំណាក់កាលមុនពេលបានជាកាហ្វេមួយកែវ។ បើយោងតាមគេហទំព័រសុខភាពដ៏ល្បីHealthlineបានឱ្យដឹងថា កាហ្វេកញ្ចប់ទោះបីជាលឿនជាង ស្រួលជាង និងថោកជាង ប៉ុន្តែអត្ថប្រយោជន៏ចំពោះសុខភាពដែលបានមកពីកាហ្វេក៏មិនសូវខុសគ្នាពីកាហ្វេគ្រាប់ដែរ។

១.កាហ្វេកញ្ចប់មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹម

ដូចកាហ្វេទូទៅដែរ កាហ្វេកញ្ចប់គឺជាប្រភពដ៏ធំបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយយ៉ាងខ្លាំងទៅដល់សុខភាព។ លើសពីនេះកាហ្វេកញ្ចប់ក្នុង១មួយពែងស្តង់ដារមានត្រឹមតែ ៧ កាឡូរីប៉ុណ្ណោះ និងមានបរិមាណប៉ូតាស្យូម ម៉ាញ៉េស្យូម និងនីណូទីនផងដែរ។

Higher ground: the expert guide to making the perfect cup of coffee at home  | Coffee | The Guardian

២.កាហ្វេកញ្ចប់ផ្ទុកសារធាតុកាហ្វេអ៊ីនតិចជាង

កាហ្វេកញ្ចប់មានផ្ទុកជាតិកាហ្វេអ៊ីនតិចជាងកាហ្វេធម្មតាបន្តិច។ ជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញោចដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅលើពិភពលោកហើយ កាហ្វេកញ្ចប់មួយពែងឬស្មើរនឹងម្សៅកាហ្វេមួយស្លាបព្រាកាហ្វេអាចផ្ទុកជាតិកាហ្វេអ៊ីន ៣០-៩០ មីលីក្រាមចំណែកកាហ្វេធម្មតាមួយពែងមាន ៧០–១៤០ មីលីក្រាម។ ជាតិកាហ្វេអ៊ីនច្រើនពេកក៏អាចបណ្តាលឱ្យមានការថប់បារម្ភ រំខានដល់ដំណេក មិនស្រួលខ្លួន ឈឺក្រពះ ញ័រនិងចង្វាក់បេះដូងលោតលឿន ដូចនេះការជ្រើសរើសយកកាហ្វេកញ្ចប់ក៏ជាការល្អមួយផងដែរ។

លើសពីនេះ កាហ្វេកញ្ចប់ក៏មាននូវមុខងារជាជំនួយជាច្រើនទៀតទៅដល់សុខភាពដូចជា បង្កើនមុខងារខួរក្បាល, ជំរុញការរំលាយអាហារបានល្អ, កាត់បន្ថយហានិភ័យនៃជំងឺសរសៃប្រសាទ, បន្ថយហានិភ័យជំងឺទឹកនោមផ្អែម អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២, កាត់បន្ថយហានិភ័យនៃជំងឺថ្លើមដូចជាជម្ងឺក្រិនថ្លើមនិងមហារីកថ្លើម, ជួយដល់សុខភាពផ្លូវចិត្ត និងបន្ថយការធ្វើអត្តឃាត ហើយព្រមទាំងអាចជួយឱ្យអ្នកមានអាយុវែង ផងដែរ។

Mengly J. Quach Student Health Center | Mengly J. Quach Education

សូមរម្លឹកផងដែរថា លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់បានមានប្រសាសន៍ដែរថា កាហ្វេមានអត្ថប្រយយោជន៍ច្រើនណាស់ចំពោះសុខភាពបើយើងផឹកបានត្រឹមត្រូវ។ សូម្បីតែក្លិនដែលហៅថាអារ៉ូមា ភាគច្រើនយើងចូលចិត្តហិតមុនពេលផឹកកាហ្វេនោះក៏អាចមានលទ្ធភាពជួយទប់ស្កាត់រោគមហារីកផងដែរ, ហើយកាហ្វេដដែលនោះអាចជួយឱ្យខួរក្បាល ការគិត រាងកាយរបស់យើងភ្លឺស្វាង ស្រលះល្អ។​ អ្វីដែលកាន់តែពិសេសកាហ្វេ អាចជួយកាហ្វេរោគញ័រដៃញ័រជើងនៅពេលដែលយើងចាស់ទៅ ថែមទាំងអាចជួយព្យាបាលរោគភ្លេចច្រើន និងមុខងារច្រើនផ្សេងទៀត៕

អត្ថបទដោយ៖ កញ្ញា​ លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia