មានមនុស្សច្រើនណាស់ដែលកំពុងចំណាយលុយទិញសេរ៉ូមលាបមុខ តែមិនដឹងពីរបៀបលាបឱ្យបានត្រឹមត្រូវ ហើយចេះតែលាបៗ។ ដូច្នេះថ្ងៃ ពួកយើងនឹងមកប្រាប់លោកអ្នកពីរបៀបលាបឱ្យបានត្រឹមត្រូវ តាមជំហ៊ាននីមួយៗ ហើយលោកអ្នកត្រូវតែដឹងគ្រប់ជំហ៊ាន។
ដូច្នេះ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់សេរ៉ូមឱ្យបានត្រឹមត្រូវតាមក្បួន នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីសេរ៉ូមមុខរបស់អ្នក ៖
ជំហ៊ានទី១ ៖ សំអាតមុខ
មុនធ្វើការលាបសេរ៉ូមមុខ អ្នកត្រូវប្រាកដថាស្បែកមុខរបស់អ្នកត្រូវបានលាងសម្អាតរួចហើយ ជៀសវាងមានកំទេចកំទីនៅលើមុខដែលអាចរាំងស្ទះការស្រូបយកសេរ៉ូមដែលអ្នកលាប។
ជំហ៊ានទី២ ៖ ប្រើទឹកToner
បន្ទាប់ពីលាងសម្អាតស្បែកមុខជាមួយហ្វូមឬ សាប៊ូរួចហើយ អ្នកគួរតែប្រើទឹកTonerមកជូតមុខ ដើម្បីឱ្យប្រាកដថាកំទេចកំទីនៅលើមុខត្រូវបានសម្អាតអស់ពីផ្ទៃមុខ ។
ជំហ៊ានទី៣ ៖ ការប្រើ សេរ៉ូម
បន្ទាប់ពីបានសម្អាតមុខនិង ធ្វើការជូតទឹកTonerហើយនោះ ឥឡូវនេះដល់ពេលដែលអ្នកសេរ៉ូមទៅលើមុខរបស់អ្នកហើយ។ អ្វីដែលអ្នកគួរធ្វើល្អបំផុតក្នុងការប្រើសេរ៉ូមលើមុខនោះគឺ អ្នកមិនអាចបន្តក់សេរ៉ូម ៣ ទៅ ៤ តំណក់នៅលើមុខបានហើយ ដោយសារធាតុនៅក្នុងសេរ៉ូមគឺមានជាតិខ្លាំង ដូច្នេះប្រសិនបើអ្នកលាបវាច្រើនវាអាចធ្វើឱ្យស្បែកមុខរបស់អ្នករលាក ឬ ឡើងក្រហម។ បន្ថែមពីនេះ ការលាបសេរ៉ូមដែលត្រឹមត្រូវបំផុតនោះគឺ៖
>>ប្រើម្រាមដៃ៖ ការប្រើចុងម្រាមដៃមកធ្វើការម៉ាស្សាថ្នមៗស្រាលៗនៅលើផ្ទៃមុខ ពេញរង្វង់មុខ ដើម្បីឱ្យស្បែកមុខស្រូបយកសេរ៉ូមបានល្អ។
>> ប្រលបាតដៃ៖ បន្តក់ទឹកសេរ៉ូម ៣ ទៅ៤ដំណក់នៅលើបាតដៃរួចឈ្លីបាតដៃរបស់អ្នក ហើយមកធ្វើការម៉ាស្សានៅលើផ្ទៃមុខរបស់អ្នកស្រាលៗថ្នមពេញផ្ទៃមុខ ដើម្បីឱ្យសេរ៉ូមបានជ្រៀបចូលទៅក្នុងស្បែកមុខកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។
សូមឡាកផេកដើម្បីអាចទទួលបានចំណេះដឹងបន្ថែមទាក់ទងសម្រស់និងសុខភាព
ជំហ៊ានទី៤ ៖ រង់ចាំ៣៥នាទី
បន្ទាប់ពីលាបសេរ៉ូមរួច អ្នកត្រូវរង់ចាំប្រហែល៥នាទី ដើម្បីឱ្យសេរ៉ូមបានជ្រៀបចូលសាច់មុខបានល្អ។ គួររម្លឹកថា ការធ្វើតាមក្បួនបែបនេះ វានឹងជួយឱ្យស្បែកមុខមានសំណើមគ្រប់គ្រាន់ ជួយឱ្យស្បែកមុខតឹងរលោង ផ្ដល់សារធាតុបំប៉នដល់ស្បែកឱ្យមានភាពរឹងមាំនិងមានសុខភាពល្អ។
គួរបញ្ជាក់ថា ប្រសិនបើអ្នកលាបសេរ៉ូមមិនបានត្រឹមត្រូវតាមក្បួននោះទេ វាអាចបង្កបញ្ហាដល់ផ្ទៃមុខដូចជា មុខឡើងរោល មុខឡើងក្រហម ស្ដើងសាច់មុខ ឡើងមុនជាដើម។ ជាងនេះទៅទៀត វាមិនផ្ដល់ប្រសិទ្ធភាពដល់ស្បែកមុខរបស់អ្នក ដូចការធ្វើតាមការណែនាំឡើយ។
ដូច្នេះ មុននឹងធ្វើការលាបសេរ៉ូម ឬ ប្រើប្រាស់ផលិតផលផ្សេងៗដទៃទៀត អ្នកគួរតែទទួលបានការណែនាំដ៏ត្រឹមត្រូវពីអ្នកលក់ និង ត្រូវស្វែងយល់ពីរបៀបប្រើប្រាស់នៃផលិតផលនីមួយៗឱ្យបានច្បាស់ ហើយត្រូវតែជាផលិតផលមានស្ដង់ដាត្រួតពិនិត្យត្រឹមត្រូវ។
អត្ថបទសម្រស់បន្ថែម៖ ឈប់ប្រើភ្លាម ! បើមានសញ្ញាទាំង៥នេះលើផ្ទៃមុខ ព្រោះអ្នកកំពុងប្រើផលិតផលខុសហើយ
អត្ថបទដោយ ៖ Tek Sitha (ប្រភព Faceserum)