អត្ថបទ PR
HERBALIFE NUTRITION រៀបចំកម្មវិធីបរិច្ចាគឈាមជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម
Phoak Mary
September 9 2022
878 views

ភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២នៅក្នុងប្រទេសកម្ពុជា Herbalife Nutrition បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ដែលវាមិនត្រឹមតែជាការងារសង្គម តែជាការសង្រ្គោះជីវិតមនុស្ស។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក និងសមាជិកឯករាជ្យ Herbalife Nutrition ប្រមាណជាង ១០០ នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្មគ្រ័ចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។

 

អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition មានប្រសាសន៍ថា៖ “ការបរិច្ចាគឈាមគឺជាការឆ្លុះបញ្ចាំងពីគោលការណ៍ និងគុណតម្លៃរបស់យើងក្នុងការជួយអ្នកដទៃ។ បុគ្គលិក និងសមាជិកឯករាជ្យក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition ជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារមានមោទនភាពក្នុងការចូលរួមបេសសកម្មនេះ ដើម្បីជួយដល់មនុស្សជាតិ និងការជួយដល់ជីវិត!”។

 

លោកបណ្ឌិត សុខ ប៉ូ នាយកគ្រប់គ្រងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏បានប្រសាសន៍ដែរថា៖ “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Herbalife Nutrition គណ:គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនដែលតែងតែជួយរៀបចំកម្មវិធីបរិច្ចាគឈាម និងជួយឧបត្ថម្ភជាច្រើនដង ដល់ដំណើរការនៃកិច្ចបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាពិសេសគឺការងារសង្គមមួយនេះ  មជ្ឈមណ្ឌលជាតិផ្តល់ឈាមសូមចងចាំជានិច្ច។ ហើយតាំងនាមឱ្យបងប្អូនអ្នកជំងឺ ក៏ដូចជាអ្នកជំងឺដែលកំពុងត្រូវការឈាម និងអ្នកជំងឺដែលបានប្រើប្រាស់ឈាមហើយ សូមចងចាំជានិច្ចនូវការឧបត្ថម្ភនេះ។ ហើយមិនភ្លេចទេ ការងារសង្គមប្រកបដោយមនុស្សធម៌នេះ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏សូមអំពាវនាវ ឱ្យសហគ្រិនវិនិយោគទុនផ្សេងៗទៀត មេត្តាជួយចូលរួមឱ្យបានច្រើនដូចក្រុមហ៊ុន Herbalife Nutrition នេះ។ សូមអរគុណ។”

 

បញ្ជាក់៖ ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោងដោយពិសារទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅយើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ខែម្តងក្នុងមួយឆ្នាំ។

 

#####

 

អំពី Herbalife Nutrition Ltd.

Herbalife Nutrition (NYSE: HLF) គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨០ ។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩៥ ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។ តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការសម្រេចបានឥទ្ធិពលវិជ្ជមាន​ចំនួន ៥០លាន​ ជាមួយនឹងសកម្មភាពល្អត្រឹមត្រូវ ឱ្យបានមុនឆ្នាំ ២០៣០ ដែលជាខួបទី ៥០ របស់យើង។

សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#អត្ថបទ PR

ស្វែងយល់ពីអាថ៌កំបាំងនៃការវិនិយោគសម្រាប់បេះដូងរបស់អ្នកក្នុងការរស់នៅទាន់សម័យពី ពិធីការនី នីរត្ន និង ស្រីនា
Tror Sopheap
December 24 2024
45 views

#អត្ថបទ PR

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត
Tror Sopheap
December 20 2024
249 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
Sreymom Cha
December 19 2024
42 views

#អត្ថបទ PR

អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
Tror Sopheap
December 13 2024
762 views

#អត្ថបទ PR

Makeupច្រើនរាល់ថ្ងៃ ចង់ឱ្យស្បែកមុខនៅតែស្អាត មិនងាយរោលឡើងមុនកប់ មានតែ Cleansing Lotionនេះ១អស់ក្ដីបារម្ភហើយ
Thida Pet
December 5 2024
130 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី កាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
December 5 2024
41 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia